ព័ត៌មានអន្ដរជាតិ
ឧទ្ធម្ភាគចក្រដឹកប្រធានាធិបតី និងមន្ត្រីជាន់ខ្ពស់ កូឡុំប៊ី រងការបាញ់ប្រហារ
ឧទ្ធម្ភាគចក្រដឹកប្រធានាធិបតីកូឡុំប៊ីលោក Ivan Duque និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀត ត្រូវបានវាយប្រហារដោយគ្រាប់កាំភ្លើងជាច្រើនគ្រាប់ នៅក្នុងការវាយប្រហារមួយកាលពីថ្ងៃសុក្រ។
លោក Duque បាននិយាយថា ឧប្បត្តិហេតុនេះ បានកើតឡើងខណៈឧទ្ធម្ភាគចក្ររបស់លោកប្រធានាធិបតី កំពុងហោះហើរឆ្លងកាត់តំបន់ Catatumbo របស់ប្រទេសកូឡុំប៊ី ឆ្ពោះទៅទីក្រុង Cucuta របស់ខេត្ត Norte de Santander។
លោក Duque និយាយថា “អ្វីដែលច្បាស់គឺថា នេះគឺជាការវាយប្រហារដ៏កំសាកមួយ”។
ក្រៅពីលោក Duque, ឧទ្ធម្ភាគចក្រនេះក៏ដឹក មន្ត្រីផ្សេងទៀតផងដែរ រួមមានរដ្ឋមន្រ្តីការពារជាតិ Diego Molano, រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ Daniel Palacios និងអភិបាលខេត្ត Norte de Santander លោក Silvano Serrano។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យប្រធានាធិបតីបាននិយាយថា គ្មាននរណាម្នាក់រងរបួសនៅក្នុងឧប្បត្តិហេតុនេះទេ។
បុគ្គលិកសន្តិសុខ ត្រូវបានបញ្ជាឲ្យស្វែងរកអ្នកដែលនៅពីក្រោយការវាយប្រហារលើឧទ្ធម្ភាគចក្រនេះ។
តំបន់ Catatumbo ដែលមានបញ្ហានៅតាមព្រំប្រទល់ប្រទេសកូឡុំប៊ីជាមួយវេណេស៊ុយអេឡា គឺជាតំបន់ដាំដុះដំណាំកូកាយ៉ាងទូលំទូលាយ។ វាជាកន្លែងដែលក្រុមឧទ្ទាម នៃកងទ័ពរំដោះជាតិឆ្វេងនិយម (ELN) ជួញដូរគ្រឿងញៀនប្រឆាំងរដ្ឋាភិបាល ធ្វើប្រតិបត្តិការ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ រកឃើញអ្នកស្លាប់បន្ថែមទៀតក្នុងហេតុការណ៍បាក់អគារនៅ Florida ខណៈបាត់ខ្លួនកើនដល់ ១៥៩នាក់
-
ចរាចរណ៍៤ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ១៨ ម៉ោង ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក