ព័ត៌មានជាតិ
ឆ្លងកូវីដ១៥នាក់ បន្ទាប់ពីចូលរួមបុណ្យសពនៅភូមិដីក្រហម ឃុំសូភាស ស្រុកស្ទឹងត្រង់
កំពង់ចាម ៖ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្ដម កៅ សុខអាន អភិបាលរងខេត្ត ដឹកនាំមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋានអញ្ជើញ ចុះពិនិត្យការបិទខ្ទប់តាមខ្នងផ្ទះប្រជាពលរដ្ឋដែលពាក់ព័ន្ធនឹកព្រឹត្តការណ៍សហគមន៍ ២០-កុម្ភៈ នៅភូមិដីក្រហម ឃុំសូភាស ស្រុកស្ទឹងត្រង់។
ក្នុងឱកាសនៃការចុះពិនិត្យឯកឧត្តម កៅ សុខអាន អភិបាលរងខេត្ត បានណែនាំដល់ក្រុមការងារមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត សហការជាមួយរដ្ឋបាលស្រុក ដើម្បីចុះបាញ់ថ្នាំសំលាប់មេរោគនៅតាមខ្នងផ្ទះប្រជាពលរដ្ឋទាំង២៩ខ្នងផ្ទះ ដែលត្រូវបានរដ្ឋបាលខេត្ត សម្រេចបិទខ្ទប់បន្ទាប់ពីរកឃើញមានពាក់ព័ន្ធនឹងករណីវិជ្ជមានកូវីដ-១៩។
គួបញ្ជាក់ថា បន្ទាប់ពីកម្មវិធីបុណ្យសពប្រជាពលរដ្ឋនៅភូមិដីក្រហម ឃុំសូភាស ស្រុកស្ទឹងត្រង់ បានរកឃើញករណីវិជ្ជមានកូវីដ-១៩។ ក្រុមគ្រូពេទ្យ បានស្វែងរកឃើញអ្នកប៉ះពាល់ដោយផ្ទាល់នឹងអ្នកជំងឺកូវីដ-១៩ ចំនួន ៥៧នាក់ ត្រូវបានបញ្ជូនទៅយកសំណាក និងដាក់ឲ្យធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្ត នៅក្រុងកំពង់ចាម ក្នុងនោះទទួលបានលទ្ធផលវិជ្ជមានកូវីដ-១៩ ចំនួន ១៥នាក់។ ជាមួយគ្នានោះដែរប្រជាពលរដ្ឋដែរប៉ះពាល់ដោយប្រយោលជាមួយកម្មវិធីបុណ្យសព មានចំនួន ២៥៣នាក់ ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កតាមផ្ទះរៀងៗខ្លួន៕
អត្ថបទ និង រូបភាព លោក ហុង ម៉េងហៀ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ២១ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ចរាចរណ៍១ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត