ព័ត៌មានអន្ដរជាតិ
ចិន ត្រៀមបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសជាច្រើនទៀតនៅអាស៊ី-ប៉ាស៊ីហ្វិក
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅថ្ងៃព្រហ្បត្តិ៍បាន បានប្រកាសពីចេតនារៀបចំឲ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយបណ្តាប្រទេសជាច្រើនទៀត ក្នុងចេតនាពង្រឹងឥទ្ធិពលរបស់ខ្លួនក្នុងតំបន់ឡើងវិញ ស្របពេលការរៀបចំរដ្ឋាភិបាលថ្មីរបស់អាមេរិក ស្ថិតក្នុងភាពមិនច្បាស់លាស់នៅឡើយ។
ថ្លែងក្នុងជំនួបថ្នាក់ CEO នៅឯវេទិការបស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចតំបន់អាស៊ីប៉ាស៊ីហ្វិក ហៅកាត់ Apec លោកស៊ី បាននិយាយថា រដ្ឋាភិបាលចិន នឹងពិភាក្សា ក៏ដូចជាចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយប្រទេសមួយចំនួន ប៉ុន្តែមិនមែនក្នុងចេតនាធ្វើការបង្រួបបង្រួមសម្ព័ន្ធមិត្តរបស់ខ្លួន ដើម្បីប្រឆាំងសហរដ្ឋអាមេរិកនោះឡើយ។
ក្នុងកិច្ចប្រជុំតាមរយៈអនឡាញ ដែលប្រទេសម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះ លោក ស៊ី បញ្ជាក់ទៀតថា “ប្រទេសចិន បានធ្វើសមាហរណកម្មជាមួយសេដ្ឋកិច្ចពិភពលោក និងប្រព័ន្ធអន្តរជាតិ អស់រយៈពេលជាយូរមកហើយ។ យើងមិនត្រលប់ទៅរកប្រវត្តិសាស្ត្រកាលពីអតីតកាលនោះទេ ហើយក៏មិនស្វែងរកការបង្រួបបង្រួមនិងបង្កើតជាសម្ព័ន្ធតូចៗ ដើម្បីកាត់ផ្តាច់ប្រទេសផ្សេងនោះដែរ។”
លោកថា ប្រទេសចិន នៅតែបើកចំហរសម្រាប់វិនិយោគិនបរទេស ចូលរួមធ្វើពាណិជ្ជកម្មពហុភាគី៕
ប្រែសម្រួល៖ សុភា
ប្រភព៖ SCMP
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៧ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់