ព័ត៌មានជាតិ
ខេត្តកណ្ដាល មានអ្នកឆ្លងកូវីដ ១៩ កើនឡើងដល់ជិត៧ពាន់នាក់ និងស្លាប់ជិត៣០នាក់
រហូតមកដល់ពេលនេះខេត្តកណ្តាល មានអ្នកជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈប្រមាណជិត៥ម៉ឺននាក់ ក្នុងនោះមានអ្នកឆ្លងជំងឺកូវីដ១៩ប្រមាណជិត៧ពាន់នាក់ និងស្លាប់ជិត៣០នាក់។
យោងតាមរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្តកណ្តាល បានឱ្យដឹងថា ក្នុងចំណោមអ្នកពាក់ព័ន្ធជិត៥ម៉ឺននាក់នោះ អ្នកដែលកំពុងធ្វើចត្តាឡីស័កនៅតាមមណ្ឌល ចំនួន ៨៩៩នាក់និងធ្វើនៅតាមផ្ទះមានចំនួន ៥,៨៥៤នាក់។ អ្នកត្រូវបញ្ចប់ចត្តាឡីស័ក នៅមណ្ឌលមានចំនួន ៧,២៨២នាក់ និងបញ្ចប់នៅតាមផ្ទះមានចំនួន ៣៥,២៦៦នាក់។
របាយការណ៍ដដែលបានបន្តថា រីឯអ្នកឆ្លងជំងឺកូវីដ១៩ សរុបមានចំនួន ៦,៧៩០នាក់ ជាសះស្បើយសរុបមានចំនួន ៥,៤៧៤នាក់ និងករណីស្លាប់សរុបមានចំនួន ២៦នាក់។ តាមការកត់សម្គាល់អ្នកឆ្លងជំងឺកូវីដ១៩ នៅខេត្តកណ្តាល ត្រូវបានគេមើលឃើញថា ភាគច្រើនឆ្លងទៅលើបងប្អូនកម្មករកម្មការិនីរោងចក្រ ពិសេសនៅស្រុកអង្គស្នួល ដែលមានរោងចក្រសហគ្រាសច្រើនជាងគេ។
តាមរយៈរបាយការណ៍ខាងលើនេះ ខេត្តកណ្តាលនៅតែជាខេត្តមួយ ដែលមានអត្រាឆ្លងខ្ពស់មួយបន្ទាប់ពីរាជធានីភ្នំពេញនិងខេត្តព្រះសីហនុ។ បច្ចុប្បន្ននេះខេត្តកណ្តាល បានកំពុងបើកយុទ្ធនាការចាក់វ៉ា់ក់សាំងការពារជំងឺកូវីដ១៩ ទៅលើប្រជាពលរដ្ឋនិងកម្មករកម្មការិនីរោងចក្រចំនួន៦០ម៉ឺននាក់ ។
លោក វេជ្ជបណ្ឌិត គួយប៊ុនធឿន ប្រធានមន្ទីរសុខាភិបាលខេត្តកណ្តាល បានមានប្រសាសន៍ថា យុទ្ធនាការចាក់វ៉ាក់សាំងនេះ គឺចាក់ជូនពលរដ្ឋនៅក្រុងតាខ្មៅនិងពលរដ្ឋក្នុងតំបន់ អាទិភាពឬទីប្រជុំជននិងកម្មករ កម្មការិនី នៅតាមបណ្តាស្រុកនានាក្នុងខេត្ត សរុបគោលដៅប្រមាណ ៦០ ម៉ឺននាក់លើផែនការ៧៦ម៉ឺននាក់។ លោក វេជ្ជបណ្ឌិត បានបន្តថា ការចាក់វ៉ាក់សាំងនេះនឹងចាក់សម្រាប់ដូសទី១ ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ និងសម្រាប់ ដូសទី២ ចាប់ពីថ្ងៃទី២៥មិថុនា ដល់ថ្ងៃទី៨ ខែកក្កដាឆ្នាំ២០២១៕
អត្ថបទ៖ សំអឿន
សូមចុចអាន៖ លោកយាយវ័យ៨០ឆ្នាំ រស់នៅម្នាក់ឯងដល់ពេលស្លាប់រកឃើញវិជ្ជមានកូវីដ
-
ចរាចរណ៍៦ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ១៨ ម៉ោង ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក