ព័ត៌មានជាតិ
លទ្ធផលពិនិត្យគំរូស្រា.ស ស្រាថ្នាំនៅតាមបណ្តារាជធានី-ខេត្ត ចំនួន១៧បង្ហាញថា ពុំមានសារធាតុមេតាណុលដែលបង្កគ្រោះថ្នាក់ឡើយ
ក្នុងខែមិថុនា នេះ មន្ត្រីសាខា ក.ប.ប. នៅតាមបណ្តារាជធានី ខេត្តចំនួន១៧ បានចុះយកគំរូស្រា.ស ស្រាថ្នាំមកវិភាគនៅមន្ទីរពិសោធន៍នៅអគ្គនាយកដ្ឋាន ក.ប.ប. បានចំនួន១៧៨គំរូ លទ្ធផលវិភាគរបស់មន្ទីរពិសោធន៍បានបង្ហាញថា សំណាកគំរូស្រាទាំង ១៧៨ គំរូ ពុំមានវត្តមានសារធាតុមេតាណុលដែលជាសារធាតុបង្កគ្រោះឡើយ។
មន្ត្រីអគ្គនាយកដ្ឋាន ក.ប.ប. បើកយុទ្ធនាការចុះយកគំរូស្រា.ស ស្រាថ្នាំ មកវិភាគរកសារធាតុមេតាណុល នៅកន្លែងផលិត និងកន្លែងលក់ស្រា.ស ស្រាថ្នាំទូទាំងប្រទេស បន្ទាប់ពីថ្មីៗនេះ មានហេតុការពុលស្រាបានកើតឡើងជាបន្តបន្ទាប់ នៅតាមបណ្តាខេត្តមួយចំនួន មានដូចជាខេត្តកណ្តាល ខេត្តកំពត ខេត្តពោធិសាត់ និងខេត្តព្រៃវែង។
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានណែនាំឱ្យមន្ត្រីអគ្គនាយកដ្ឋាន ក.ប.ប. ធ្វើការស្រាវជ្រាវរកទីតាំងផលិត ចែកចាយស្រា.ស ស្រាថ្នាំ ដែលមានសារធាតុពុល បង្កផលប៉ះពាល់ដល់សុខភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋ។
ទទួលបានការណែនាំនេះ លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. បានដាក់ចេញនូវយុទ្ធនាការឱ្យមន្ត្រីនៅតាមបណ្តាសាខា ក.ប.ប. រាជធានី ខេត្ត ចុះយកសំណាកគំរូស្រា.ស ស្រាថ្នាំ នៅតាមបណ្តាទីតាំងផលិត និងកន្លែងលក់ស្រា.ស ស្រាថ្នាំ ក្នុងក្របខណ្ឌទូទាំងប្រទេស មកវិភាគរកសារធាតុមេតាណុល នៅមន្ទីរពិសោធន៍របស់អគ្គនាយក ដ្ឋាន ក.ប.ប.។
សម្រាប់ខែមិថុនា ឆ្នាំ២០២១ នេះ មន្ត្រីសាខា ក.ប.ប. នៅតាមបណ្តារាជធានី ខេត្តចំនួន១៧ បានចុះយកគំរូស្រា.ស ស្រាថ្នាំមកវិភាគនៅមន្ទីរពិសោធន៍អគ្គនាយកដ្ឋាន ក.ប.ប. បានចំនួន ១៧៨គំរូ។ លទ្ធផលវិភាគរបស់មន្ទីរពិសោធន៍បានបង្ហាញថា សំណាកគំរូស្រាទាំង ១៧៨ គំរូ ពុំមានវត្តមានសារធាតុមេតាណុលដែលជាសារធាតុបង្កគ្រោះថ្នាក់ឡើយ។
អគ្គនាយកដ្ឋានក.ប.ប. នឹងបន្តយុទ្ធនាការចុះអប់រំ ផ្សព្វផ្សាយការយល់ដឹង និងយកសំណាកគំរូស្រា.ស និងស្រាថ្នាំ ឱ្យបានគ្រប់រាជធានី ខេត្ត ពិសេសតំបន់ដាច់ស្រយាល មកវិភាគរកសារធាតុបង្កគ្រោះ ដើម្បីទប់ស្កាត់ករណីពុលស្រា មិនឱ្យកើតឡើងបន្តទៀត៕
អត្ថបទ ៖ រ៉ាវុទ្ធ
-
សន្តិសុខសង្គម២២ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២១ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?