Connect with us

កូវីដ-១៩

ថ្ងៃ២៦នេះ ខេត្តសៀមរាប រក​ឃើញ​ករណី​ថ្មី​វិជ្ជមាន​កូ​វីដ១៩ ចំនួន​៧៣​នាក់ និង​មាន​ជាសះស្បើយ​ចំនួន ៤៧​នាក់

បានផុស

នៅ

សៀមរាប​ ៖ នា​ថ្ងៃ​ទី២៦ ខែមិថុនា ឆ្នាំ២០២១នេះ​ ខេត្តសៀមរាប រក​ឃើញ​ករណី​ថ្មី​វិជ្ជមាន​កូ​វីដ១៩ ចំនួន​៧៣​នាក់ និង​មាន​ជាសះស្បើយ​ចំនួន ៤៧​នាក់​ចេញពី​មន្ទីរពេទ្យ​។ មិន​មាន​ករណី​ស្លាប់​ទេ បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វិ​ជ្ជ​បណ្ឌិត គ្រួស សា​រ៉ា​ត ប្រធាន​មន្ទីរ​សុខា​ភិ​បាល​ខេត្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូម​បញ្ជាក់​ថា ខេត្ត​សៀមរាប ចាប់ពី​ថ្ងៃទី​២៤ រហូត​មក​ទល់​ថ្ងៃទី​២៦ នេះ​គឺ​មាន​ករណី​អ្នក​ឆ្លង​គឺ​មាន​ការ​កើនឡើង ជា​រៀងរាល់ថ្ងៃ ចាប់​តាំង​ពី​ផ្ទុះ​មាន​អ្នក​ឆ្លង​នៅ​ផ្សារ​លើ​ធំ​ថ្មី ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង ភូមិដក់​ពោ​ធ៏ សង្កាត់ ស្លក្រាម ក្រុង​សៀមរាប ​ខេត្តសៀមរាប ហើយ​មក​ទល់​ពេល​នេះ ខេត្តសៀមរាប មាន​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ចំនួន​៨៨១​នាក់ បាន​ព្យាបាល​ជា​សះស្បើយ​ចំនួន​៣២០​នាក់ ស្លាប់​៩​នាក់ និង​៥៩៩​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប មណ្ឌល​ច​ត្តា​ឡី​ស័ក​គរុកោសល្យ និង​វិ​ក្រឹ​ត​ការ​ខេត្ត និង​វិទ្យាល័យ​ដំ​ដែក​។

រដ្ឋបាល​ខេត្តសៀមរាប សូម​ជម្រាប​ជូន​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​ពាក់ព័ន្ធ​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល ជាមួយ​អ្នក​វិជ្ជមាន​ខាងលើ សូម​រួសរាន់​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ផ្ទះ​ក្នុង​ក្រុម​គ្រួសារ​រៀងៗ​ខ្លួន​ឲ្យ​បាន​គ្រប់​១៤​ថ្ងៃ ដោយ​មិន​ត្រូវ​ពាក់ព័ន្ធ និង​ប៉ះពាល់​ជាមួយ​អ្នកដទៃ​ជាដាច់ខាត ក្នុងករណី​មិន​អនុវត្ត​កាតព្វកិច្ច​ច​ត្តា​ឡី​ស័ក រដ្ឋបាល​ខេត្ត​នឹង​ចាត់វិធានការ​ផ្លូវច្បាប់​ចំពោះ​បុគ្គល​ទាំងឡាយ​ណា​ដែល​លើ្មស​នឹង​វិធាន​សុខាភិបាល​នេះ​។ ប្រសិនបើ​មានការ​ប្រែប្រួល​សុខភាព សូម​ផ្តល់ព័ត៌មាន​មកកាន់​លេខ​ទូរស័ព្ទ​០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បី​ក្រុមការងារ​ចាត់វិធានការ​ក្នុង​ការយក​សំណាក​ធ្វើតេស្ត​ស្រាវជ្រាវ​។​

​រដ្ឋបាល​ខេត្តសៀមរាប សង្ឃឹម​យ៉ាង​មុតមាំ​ថា បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​អនុវត្ត​ឱ្យបាន​ម៉ឺង​មាត់ និង​អនុវត្ត​នូវ​វិធានការ​ការពារ​របស់​រាជរដ្ឋាភិបាល និង​ការណែនាំ​របស់​ក្រសួងសុខាភិបាល៕

ដោយ ៖ គឿន​វេត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១១ នាទីutes មុន

មហាជននិងអ្នកសិល្បៈ ប្រតិកម្មនឹងបុគ្គលម្នាក់ ក្រោយចំអន់សម្រស់ភរិយាលោក ជា សុជាតិ

ព័ត៌មានជាតិ១១ នាទីutes មុន

អាជ្ញាធរសង្កាត់ស្ទឹងមានជ័យទី ២ ចុះរៀបចំសណ្ដាប់ធ្នាប់ និងណែនាំអាជីវករ ឈប់យកចំណីផ្លូវធ្វើជាកន្លែងអាជីវកម្ម

ព័ត៌មានជាតិ១៦ នាទីutes មុន

អភិបាលខេត្តពោធិ៍សាត់ប្រាប់គណៈកម្មការរដ្ឋសភា ពីកិច្ចខិតខំរបស់រដ្ឋបាលខេត្តក្នុងការដោះស្រាយទំនាស់ដីធ្លី

ព័ត៌មានជាតិ១៧ នាទីutes មុន

ក្រសួងព័ត៌មាន នឹងរៀបចំទិវាវិទ្យុពិភពលោកឆ្នាំ២០២៥ ដើម្បីបង្កើនការយល់ដឹងតួនាទីសំខាន់របស់វិទ្យុក្នុងការផ្តល់ព័ត៌មាន

វៀតណាម
ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

វៀតណាមរំពឹងរលកនៃការវិនិយោគផ្ទាល់ពីបរទេស ឆ្នាំនេះ

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

ផ្អាកបណ្ដាញសង្គម អតីតស្វាមី និងម្តាយក្មេក តួ សាន់ឆាយ ក្រោយបំពាននិងរកលុយពីអ្នកស្លាប់

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

Sokha Hotels

ព័ត៌មានពេញនិយម