ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌដង្កោ ចុះដោះស្រាយបញ្ហាសំរាម ខណៈក្រុមហ៊ុន ស៊ិន ទ្រី ជិតដល់ថ្ងៃបញ្ចប់កុងត្រា
ភ្នំពេញ៖ អាជ្ញាធរខណ្ឌដង្កោ សហការជាមួយអាជ្ញាធរសង្កាត់ដង្កោ និងរថយន្តក្រុមហ៊ុន ស៊ិនទ្រី ចុះដោះស្រាយបញ្ហាសំរាម ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីពលរដ្ឋ។
មន្ត្រីអាជ្ញាធរខណ្ឌដង្កោ ប្រាប់ឱ្យដឹងថា អាជ្ញាធរខណ្ឌដង្កោ ក្រោមការដឹកនាំដោយលោកស្រី គឹម ញឹប អភិបាល នៃ គណៈអភិបាលខណ្ឌដង្កោ តែងតែយកចិត្តទុកដាក់ទៅដល់ប្រជាពលរដ្ឋគ្រប់បញ្ហាទាំងអស់ ជាពិសេសបញ្ហាសំរាមនេះ មិនមែនអាជ្ញាធរមិនបានគិតគូរនោះទេ គឺអាជ្ញាធរបាននឹងកំពុងគិតគូរខ្លាំងណាស់ ធ្វើយ៉ាងណាចង់ឱ្យតែប្រជាពលរដ្ឋមានបរិស្ថានស្អាត។ ប៉ុន្តែបញ្ហានេះ គឺដោយសារតែខាងក្រុមហ៊ុន ស៊ិន ទ្រី ជិតដល់ថ្ងៃបញ្ចប់ កុងត្រា ទើបមួយរយៈពេលចុងក្រោយនេះ ក្រុមហ៊ុន ស៊ិន ទ្រី មិនបានបញ្ចេញរថយន្ត ឬ កម្មករ ដើម្បីធ្វើការប្រមូលសំរាម ទើបមានសំរាមនៅគរបែបនេះ។
ដោយមើលឃើញថា បញ្ហាសំរាមមានផលប៉ះពាល់ខ្លាំងទៅដល់ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន អាជ្ញាធរខណ្ឌដង្កោ បានទទូចស្នើរទៅ ក្រុមហ៊ុន ស៊ិន ទ្រី ផ្ទាល់តែម្តង ដើម្បីបញ្ចេញរថយន្ត និង កម្មករ ចុះធ្វើការប្រមូលកើបសំរាមឱ្យបានស្អាត គ្រប់ទីកន្លែងទាំងអស់ ជូនប្រជាពលរដ្ឋ។
ទោះបីយ៉ាងណាក្តី ក្នុងនាមអាជ្ញាធរខណ្ឌដង្កោ បានសូមអភ័យទោសចំពោះប្រជាពលរដ្ឋរស់នៅមូលដ្ឋានខណ្ឌដង្កោទាំងអស់ ដែលអាជ្ញាធរមានការយឺតយ៉ាងក្នុងការកើបប្រមូលសំរាមបែបនេះ។
ជាគ្នានេះផងដែរអាជ្ញាធរខណ្ឌដង្កោ សូមសំណូមពរទៅដល់ប្រជាពលរដ្ឋទាំងអស់បន្តរៀបចំទុកដាក់សំរាមឱ្យមានរបៀបរាបរយ ត្រឹមត្រូវល្អ តាមទីតាំងកំណត់ ចៀសវាងបោះចោលពាសវាលពាសកាល ជាពិសេស កុំចោះសំរាមនៅលើគំរបលូ ឬ ក្នុងលូ ដែលអាចនាំឱ្យស្ទះប្រព័ន្ធលូបង្ហូរទឹក៕
អត្ថបទ៖ រ៉ាវុទ្ធ
-
សន្តិសុខសង្គម១៧ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?