ព័ត៌មានអន្ដរជាតិ
មិនធម្មតា វៀតណាមស្នើសុំ WHO ឱ្យជួយបង្កើតមជ្ឈមណ្ឌលផលិតវ៉ាក់សាំងកូវីដប្រចាំតំបន់
ប្រទេសវៀតណាមបានស្នើសុំដល់ អង្គការសុខភាពពិភពលោក (WHO) ឲ្យជួយខ្លួនដើម្បីបង្កើតជាមជ្ឈមណ្ឌលផលិតវ៉ាក់សាំងកូវីដ-១៩ប្រចាំតំបន់។
លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh បានជួបជាមួយអគ្គលេខាធិការអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus តាមរយៈទូរសព្ទកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។ ក្នុងជំនួបតាមទូរសព្ទនោះ លោកនាយករដ្ឋមន្ត្រីបានស្នើដល់ WHO ឲ្យគាំទ្រ និងជួយដល់វៀតណាមឲ្យក្លាយជាមជ្ឈមណ្ឌលផលិតវ៉ាក់សាំងបង្ការកូវីដ-១៩ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច។
លោកបញ្ជាក់ថា អាជីវកម្ម និងក្រុមគ្រូពេទ្យវៀតណាមមានសមត្ថភាពក្នុងការផលិតវ៉ាក់សាំងបង្ការកូវីដដែលមានគុណភាព និងកម្រិតស្តង់ដារអន្តរជាតិ។
ជាមួួយគ្នានេះ លោក Minh បានស្នើដល់អង្គការសុខភាពពិភពលោកផ្តល់ការគាំទ្រ និងអាទិភាពដល់ប្រទេសវៀតណាមឲ្យទទួលបានវ៉ាក់សាំងបង្ការកូវីដ-១៩តាមរយៈគម្រោងសកល Covax ដែលជាគម្រោងចែកចាយវ៉ាក់សាំងទីកាន់ប្រទេសដែលមានចំណូលទាប។
ចំណែក លោក Tedros បានប្រាប់ថា កង្វះវ៉ាក់សាំងជាសកលកំពុងកើនមានប៉ះពាល់ដល់ការផ្គត់ផ្គង់របស់គម្រោង Covax ដល់បណ្តាប្រទេសជាច្រើនមានទាំងវៀតណាមផង។ លោកអរគុណដល់រដ្ឋាភិបាលវៀតណាមដែលបានប្តេជ្ញាផ្តល់ប្រាក់៥០ម៉ឺនដុល្លារអាមេរិកដល់គម្រោង Covax។
លោកអគ្គលេខាធិការ Tedros បានប្រាប់ទៅលោកនាយករដ្ឋមន្ត្រីវៀតណាមថា WHO នឹងបញ្ជូនអ្នកជំនាញរបស់ខ្លួនដើម្បីទៅជួយសិក្សាស្រាវជ្រាវ និងផលិតវ៉ាក់សាំងបង្ការកូវីដ-១៩។
ប្រទេសវៀតណាមបច្ចុប្បន្ននេះមានក្រុមហ៊ុនផលិតវ៉ាក់សាំងបង្ការកូវីដ-១៩ក្នុងស្រុក៤គឺវ៉ាក់សាំង Nanocovax ផលិតដោយក្រុមហ៊ុន Nanogen, វ៉ាក់សាំង Covivac របស់វិទ្យាសាស្ត្រវ៉ាក់សាំង និងជីវសាស្ត្រវេជ្ជសាស្ត្រ (IVAC) និង២ប្រភេទទៀតដោយក្រុមហ៊ុន Vabiotech និងមជ្ឈមណ្ឌលស្រាវជ្រាវ និងការផលិតវ៉ាក់សាំង និងជីវសាស្ត្រ (CRPVB)។
ទោះបីជាយ៉ាងណា ក្រសួងសុខាភិបាលវៀតណាមមិនទាន់មានអនុម័តឲ្យប្រើប្រាស់ជាបន្ទាន់នូវវ៉ាក់សាំងណាមួយនៅឡើយ ជាពិសេសវ៉ាក់សាំង Nanocovax ដែលសង្ឃឹមជាងគេ ប៉ុន្តែមិនមានភស្តុតាងលក្ខណៈវិទ្យាសាស្ត្រគ្រប់គ្រាន់ដើម្បីផ្តល់ការអនុម័តដល់ការប្រើប្រាស់បន្ទាន់ឡើយ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ e.vnexpress
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍១ ថ្ងៃ ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ