ព័ត៌មានជាតិ
វ៉ាក់សាំងស៊ីណូវ៉ាក់ ១លានដូសទៀត នឹងដឹកមកដល់កម្ពុជានៅព្រឹកនេះ
ភ្នំពេញ៖ វ៉ាក់សាំងការពារជំងឺកូវីដ១៩ របស់ក្រុមហ៊ុនស៊ីណូវ៉ាក់ ដែលរដ្ឋាភិបាលបានបញ្ជាទិញចំនួន ១លានដូសទៀតពីរដ្ឋាភិបាលចិន នឹងដឹកមកដល់ប្រទេសកម្ពុជានៅវេលាម៉ោងប្រមាណ ១០ព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ ដែលធ្វើឱ្យកម្ពុជាទទួលបានវ៉ាក់សាំងសរុបជាង១១លានដូសហើយ សម្រាប់ចាក់ជួនដល់ពលរដ្ឋមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ។
ថ្លែងប្រាប់អ្នកសារព័ត៌មាននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញនាព្រឹកថ្ងៃទី ២៦ខែ មិថុនា ក្នុងឱកាសអញ្ចើញទទួលវ៉ាក់សាំងស៊ីណូវ៉ាក់ ១ លានដូស ឯកឧត្តម វង្ស៊ី វិសុទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានមានប្រសាសន៍ថា តាមការគ្រោងទុកវ៉ាក់សាំងចំនួន២០ លានដូស នឹងត្រូវបានដឹកមកដល់កម្ពុជាគ្រប់ចំនួននៅត្រឹមខែសីហាខាងមុខនេះ ហើយក្នុងអំឡុងពេលខែតុលាឬខែវិច្ឆិកាអាចចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានចំនួន ១០លាននាក់។

មកដល់ពេលនេះ កម្ពុជាទទួលបានវ៉ាក់សាំងចំនួន ១១ ០២៤ ០០០ដូស ក្នុងនោះវ៉ាក់សាំងកូវីលសែលរបស់អាស្ត្រាហ្សេណេកាចំនួន ៣២៤០០០ដូស វ៉ាក់សាំង ស៊ីណូហ្វាមចំនួន៣លាន២សែនដូសក្នុងនោះ២លាន២សែនដូសជាជំនួយរបស់ចិននិង១លានដូសទិញពីចិន។ វ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់ចំនួន៧លាន៥សែនដូស ដែលកម្ពុជាបញ្ជាទិញពីចិន រួមទាំង១លានដូសដែលមកដល់ព្រឹកនេះផង។
ចំណែក៩លានដូសទៀត នឹងមកដល់ជាបន្តបន្ទាប់គឺនៅខែកក្កដានឹងមកដល់៥លានដូសនិងខែសីហាមកដល់៤លានដូសទៀត ។
ឯកឧត្តម វង្ស៊ី វិសុទ្ធ បានបញ្ជាក់ថា ក្នុងចំណោម២០លានដូសនោះរាជរដ្ឋាភិបាលបានញ្ជាទិញវ៉ាក់សាំងចំនួន១៧លាន៤សែន៧ម៉ឺន៦ពាន់ដូសពីរដ្ឋាភិបាលចិន ដោយចំណាយថវិកាប្រមាណ ១៧០ លានដុល្លារអាមេរិក។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៧ខែមិថុនាឆ្នាំ២០២១នេះ កម្ពុជាបានចាក់វ៉ាក់សាំងកូវីដ១៩ដល់ពលរដ្ឋបានចំនួន៣៩៥៥០៣៣នាក់ស្មើនឹង៣៩.៥៥ភាគរយ នៃប្រជាពលរដ្ឋគោលដៅ១០លាននាក់៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត