KPT+
គន្លឹះ ៥ យ៉ាងសម្រាប់មនុស្សដែលមានវ័យចំណាស់ ដើម្បីបង្កើនការចងចាំត្រលប់មកវិញ
ការចងចាំនិងការផ្ដោតអារម្មណ៍ គឺជាផ្នែកទាំងពីរនៃចិត្តសាស្ត្រ ដែលបានជះឥទ្ធិពលអវិជ្ជមាន ដល់អាយុ។
នេះជាគន្លឹះ ៥ យ៉ាង សម្រាប់មនុស្សដែលមានវ័យចំណាស់ ដើម្បីរក្សាការផ្ដោតអារម្មណ៍ និងការចងចាំរបស់ពួកគាត់ ឲ្យរឹងមាំ ចៀសវាងបញ្ហាសុខភាពផ្លូវកាយនិងផ្លូវចិត្តផ្សេងៗ ៖
១. លំហាត់ផ្លូវចិត្ត
ការប្រើគំនិតគឺជាវិធីដ៏ល្អ ដើម្បីធ្វើឲ្យចិត្តនិងអង្គចងចាំយើងល្អ ដូចកាលនៅក្មេង។ ពាក្យថា “ ប្រសាទវិទ្យា” គឺជាលំហាត់ខួរក្បាលមួយ នៃផ្នែកវិទ្យាសាស្ត្រ។ ហ្គេមលំហាត់ផ្លូវចិត្តទាំងនេះ អាចរកបាននៅក្នុងទូរស័ព្ទ កាសែត ឬសៀវភៅរូបត្លុកជាដើម។ ទាំងនេះវាសុទ្ធតែចូលរួមចំណែកក្នុងការបង្កើតខួរក្បាលវ៉ៃឆ្លាត និងរហ័សជាងមុន។
២. គេងលក់ស្កប់ស្កល់
គេងនាំឲ្យមានគំនិតល្អ រួមទាំងការផ្ដោតអារម្មណ៍និងការចងចាំក៏បានល្អ។ គេងឲ្យបានច្រើន ដើម្បីឲ្យចិត្តរបស់យើងបានសម្រាកខ្លះ។
ស្របពេលនេះដែរ ជាមួយនឹងការធ្វើលំហាត់ប្រាណផ្លូវចិត្ត ដូចជាការអានមុនពេលចូលគេង ឬស្ដាប់ចម្រៀង ក៏ជួយឲ្យយើងឆាប់គេងលក់បានដែរ។
៣. សកម្មភាពសង្គម
នេះប្រហែលជាផ្ទុយពីការគេង ប៉ុន្តែវាសំខាន់សម្រាប់ការចងចាំនិងការផ្ដោតអារម្មណ៍ឲ្យមូល។ ភ្ជាប់ទំនាក់ទំនងជាមួយបុគ្គល ជាពិសេសបុគ្គលថ្មី ធ្វើឲ្យចិត្តស្រស់ស្រាយ។
ការប្រាស្រ័យទាក់ទងជាមួយមិត្តភាពចាស់ឡើងវិញ គឺមានភាពងាយស្រួលជាងពេលមុន ៗ ដោយសារការរីកចម្រើនខាងបច្ចេកវិទ្យា។ ការហៅទូរស័ព្ទទៅក្រុមគ្រួសារ ឬមិត្តភ័ក្ដិ ការជួបមនុស្សថ្មី ធ្វើឲ្យខួរក្បាលផ្ដោតអារម្មណ៍ ដើម្បីដឹងថាពួកគេជានរណា និងអ្វីដែលពួកគេកំពុងប្រាប់អ្នក។
៤. ការរុករក
អ្នកអាចយកខួរក្បាលដើរលេងដោយមិនចាំបាច់ចាកចេញពីទីក្រុង ឬសូម្បីតែផ្ទះ។ ទាក់ទងទៅនឹងទិដ្ឋភាពសង្គម ដូចជាទៅកន្លែងដែលមិនធ្លាប់ស្គាល់ ដើម្បីពង្រឹងខួរក្បាល។ នេះអាចមានន័យថាបរិស្ថានខុសៗគ្នា នឹងបង្ខំឲ្យខួរក្បាលសម្របខ្លួននិងរៀនអ្វីថ្មី។ ការបង្ហាញខ្លួនអ្នកទៅនឹងបរិស្ថានទាំងនេះ អាចជាទម្រង់នៃការធ្វើលំហាត់ប្រាណដ៏អស្ចារ្យ។
៥. របបអាហារ
របបអាហារមានដូចជា ការបរិភោគផ្លែឈើ និងបន្លែមានសារៈសំខាន់ចំពោះសុខភាពផ្លូវចិត្ត ក៏ដូចជាសុខភាពរាងកាយដែរ។ ការបង្កើនកូលេស្តេរ៉ុល ល្អ និងថយចុះកូលេស្តេរ៉ុលអាក្រក់ អាចជួយការពារ ការបាត់បង់ការចងចាំ។
ចាត់វិធានការជំហានតូចៗរាល់ថ្ងៃ ដើម្បីដំណើរការផ្លូវចិត្ត អាចចំណាយច្រើនក្នុងរយៈពេលវែង។ យ៉ាងណាមិញ គ្មានអ្វីសំខាន់ជាងសុខភាពផ្លូវចិត្តទេ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អាយុលើស៦០ហើយ គួររៀនប្រើបច្ចេកវិទ្យា Internet ដែរអត់?
ចុចអាន៖ខ្ញុំគួរសង់ផ្ទះក្នុងព្រៃមួយសម្រាប់លំហែរដែរទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ព័ត៌មានជាតិ១៧ ម៉ោង ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៤ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា១ សប្តាហ៍ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អ្នកដំណើរមួយយន្តហោះ ជិះចេញពីព្រលាននៅឆ្នាំ២០២៥ តែចុះចតនៅឆ្នាំ២០២៤