ព័ត៌មានជាតិ
ចូលកាច់សោ.ក ម៉ូតូក្នុងវត្តបណ្ដើរចេញដល់ខ្លោងទ្វារ ម្ចាស់តាមទាន់
ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលជ័យជំនះឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូក្នុងវត្តសារាវ័ន្តតេជោ តែម៉ូតូមិនឆេះបណ្តើរចេញក៏ត្រូវម្ចាស់គេតាមទាន់ស្រែកឆោឡោចាប់វាយទ្រោមខ្លួនរួចប្រគល់ជូនសមត្ថកិច្ច។
ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១២និង០៥នាទីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ នៅកុដិលេខ១ វត្តសារ៉ាវ័នតេជោ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។
![](https://www.kampucheathmey.com/wp-content/uploads/2021/06/a0687263-618c-4de8-a8a8-cdf19111d693-766x1024.jpg)
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យឈ្មោះ វ៉ាន់ ដេត ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនិងទីលំនៅមិនពិតប្រាកដ។ ចំណែកជនរងគ្រោះឈ្មោះ វណ្ណា សុវណ្ណរិទ្ធី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅកុដិលេខ០១ វត្តសារាវ័ន្តតេជោ ផ្លូវលេខ១៧៨ ក្រុម៣៦ ភូមិ០៩ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ម៉ូតូដែលជនសង្ស័យលួចមិនបានសម្រេចនោះម៉ាកNex ពណ៌ស.លាយខៀវ ស្លាក់លេខ ភ្នំពេញ1HD 1500 ត្រូវបានប្រគល់ជូនម្ចាស់ដើមវិញ។ និងដកហូតដែកសំប៉ែតចុងស្រួចសម្រាប់កាច់សោ.ក ម៉ូតូចំនួនមួយ។
![](https://www.kampucheathmey.com/wp-content/uploads/2021/06/75540aa4-10d4-4315-816b-61db6b3b929a-766x1024.jpg)
នៅមុនពេលកើតហេតុថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង០៨និង៣០នាទី ជនរងគ្រោះឈ្មោះ វណ្ណា សុវណ្ណរិទ្ធី ភេទប្រុស អាយុ ១៧ឆ្នាំ បានយកម៉ូតូម៉ាកNEXពណ៌ស លាយខៀវ ស្លាកលេខ ភ្នំពេញ 1HD 1500ចេញពីក្នុងកុដិលេខ១ក្នុងវត្តសារាវ័ន្តតេជោ រួចហើយក៏ចូលទៅក្នុងកុដិវិញ។ រហូតដល់ម៉ោង១២និង០៥នាទីពេលនោះ ជនសង្ស័យបានដើរចូលក្នុងវត្ត មកដល់កុដិលេខ១ដោយឃើញសភាពស្ងាត់ក៏ដេកក្បែរនោះប្រហែល២០នាទី ដោយពុំឃើញមានមនុស្សក៏បានយកដែកសំប៉ែតចុងស្រួចសម្រាប់កាច់សោ.ក ម៉ូតូធ្វើសកម្មភាពកាច់សោ.ក ម៉ូតូបានសម្រេច តែដោយម៉ូតូនោះមិនឆេះ ទើបជនសង្ស័យបណ្តើរម៉ូតូចេញមកដល់ចំណុចក្លោងទ្វារខាងត្បូង ផ្លូវ១៧៨ ជនរងគ្រោះចេញពីក្នុងកុដិមកឃើញស្រែកឆោឡោនាំគ្នារត់ដេញតាមចាប់ជនសង្ស័យបានព្រួតគ្នាវាយស្របពេលនោះកម្លាំងល្បាតប៉ុស្តិ៏នគរបាលរដ្ឋបាលជ័យជំនះមកដល់ជួយអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យ រួមជាមួយម៉ូតូ០១គ្រឿង និងដែកសំប៉ែតចុងស្រួចសម្រាប់កាច់កម៉ូតូ០១ យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលជ័យជំនះនឹងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕
អត្ថបទ ៖ រស្មី
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?