បច្ចេកវិទ្យា
៧ ចំណុចដោះស្រាយបញ្ហាអ្នកលួចប្រើ Wifi និងការពារសុវត្ថិភាពអ៊ិនធរណេត
ដើម្បីការពារប្រព័ន្ធ WiFi កុំឲ្យមានអ្នកលួចប្រើ ព្រមទាំងការពារសុវត្ថិភាព និងប្រសិទ្ធភាពអ៊ិនធរណេត អ្នកអាចអនុវត្តតិចនិកទាំង ៧ នេះបាន។
១. ប្ដូរឈ្មោះ WiFi
ជាម្ចាស់ប្រព័ន្ធ Wifi កុំប្រើឈ្មោះដែលក្រុមហ៊ុនយកមកដាក់ឱ្យ ដោយអ្នកប្រើប្រាស់គួរតែប្ដូរឈ្មោះ SSID ។ ពេលប្ដូរ ក៏ពុំគួរប្រើឈ្មោះងាយរាវរកដូចជា ឈ្មោះខ្លួនឯង ឬគ្រួសារ។ល។ ព្រោះឈ្មោះទាំងនោះសុទ្ធតែបង្កភាពងាយស្រួលដល់ពួក Hacker ក្នុងការ Hack។
២. ដាក់ពាក្យសម្ងាត់ (Password) ពិបាកស្មាន
នៅលើ WiFi Router ពេលទិញមកភ្លាមតែងភ្ជាប់មកជាមួយនឹង Default Password រួចជាស្រេច ដែលវាមានលក្ខណៈស្រាល ហើយងាយរាវខ្លាំងណាស់។ ដូច្នេះនៅពេលដាក់ Password ត្រូវតែមានយ៉ាងតិច ២០ តួ រួមបញ្ចូលទាំងលេខ អក្សរតូចធំ និង សញ្ញាផ្សេងៗចម្រុះគ្នា។
៣. បិទ WiFi បើមិនប្រើប្រាស់
គួរបិទប្រព័ន្ធ WiFi ចោល ប្រសិនបើពុំត្រូវការប្រើវា ដូចជាពេលពុំនៅផ្ទះជាដើម ព្រោះបើបើកវាចោល ពួក Hacker អាចតាមដាន ហើយក៏ជាឱកាសសម្រាប់ពួកគេលុកលុយផងដែរ។
៤. កំណត់ប្រភេទ Encryption
សម្រាប់ WiFi Router គេមានប្រព័ន្ធ Encryption ដែលជាជម្រើសពេញនិយមប្រើប្រាស់រួមមាន WEP, WPA និង WPA2។ ក្នុងចំណោមប្រភេទទាំងបី WPA2 គឺមានសុវត្ថិភាពជាងគេ ព្រោះវាអាចបិទប្រព័ន្ធ Wifi ពីឧបករណ៍ផ្សេងៗដែលគ្មានការអនុញ្ញាត។
៥. បិទមុខងារ Remote Access
ចំពោះ Router មួយចំនួនអាចដំណើរការបានតាមរយៈមុខងារ Remote Access ។ ករណីនេះ បើសិនអ្នកបើកវា នោះក៏ជាឱកាសសម្រាប់ឲ្យ Hacker អាចចូលទៅដំណើរ និងកំណត់ Private Setting របស់ Router បាន។ ដូច្នេះគួរតែបិទមុខងារ Remote Access ទើបការល្អ។
៦. បើកដំណើរការ Firewall
ករណីដែល Router មិនមាន Firewall ត្រូវប្រាកដថា កុំព្យូទ័របានបើកដំណើការ Firewall ឬក៏បានត្រូវដំឡើងកម្មវិធី Firewall ដើម្បីការពារ និងតាមដានការលួចដំណើរការ Wireless ខុសប្រក្រតីណាមួយដែលអ្នកមិនដឹង។
៧. ធ្វើបច្ចុប្បន្នភាព (Update Router )
កម្មវិធីណាក៏ដោយ ឱ្យតែមិនធ្វើបច្ចុប្បន្នភាព (Update) វានឹងផុតកំណត់ ព្រមទាំងមានមេរោគអុកឡុកផងដែរ។ ដូចគ្នាដែរ អ្នកត្រូវ អាប់ដេត Router ឱ្យបានទៀងទាត់ចៀសវាងចំណុចខ្វះខាតណាមួយដែលនាំឱ្យប្រព័ន្ធសុវត្ថិភាពថយចុះ ហើយវាក៏អាចការពារការវាយប្រហារ និងបញ្ហាផ្សេងទៀត៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ MARTECH
ចុចអាន៖ អាថ៌កំបាំងធំបួនយ៉ាងរបស់បណ្ដាញwifiដែលមិនងាយមានអ្នកណាដឹង
ចុចអាន៖ ប្រយ័ត្ន ៥ ចំណុចនេះបាន ទើបអាចការពារទូរសព្ទដៃពីមេរោគឬពួក Hacker
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ទិដ្ឋភាពពិធីបុណ្យសពអ្នកនាង អ៊ុំ គន្ធា មានភាពស្ងប់ស្ងាត់ពុំសូវឃើញអ្នកសិល្ប:ចូលរួម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ជាប្រវត្តិសាស្រ្ត! ព្យុះ៤ ត្រូវថតជាប់ក្នុងពេលតែមួយ នៅមហាសមុទ្រប៉ាស៊ីហ្វិក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ទូកទេសចរណ៍មួយគ្រឿងលិចបាត់ទាំងស្រុងក្នុងសមុទ្រកោះរ៉ុង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
អ្នកសិល្បៈសម្តែងការសោកស្តាយចំពោះមរណភាព អ្នកនាង អ៊ុំ គន្ធា ខណៈសពនឹងត្រូវបូជាល្ងាចនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
៣ ថ្ងៃពិធីបុណ្យអុំទូក សំរាមជាង ១ ម៉ឺនតោន បានប្រមូលដឹកចេញទៅកាន់ទីលានចាក់សំរាម
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិដើមភាគតិចទំពួន នៅតែប្រកាន់ខ្ជាប់នូវទម្លាប់«សែនអ្នកតាម្ចាស់ភូមិ»ចំពោះអ្នកប្រព្រឹត្តខុស«មានកូនមុនរៀបការ»
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ឃាត់ខ្លួនម្ចាស់គ្លីនិកពីរនាក់ប្ដីប្រពន្ធ ករណីចាក់ថ្នាំប្រតិកម្មបណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឃាត់ខ្លួនមន្ត្រីនគរបាលម្នាក់ ក្រោយបាញ់ប្រហារប្ដីប្រពន្ធមួយគូរងរបួសធ្ងន់