Connect with us

ព័ត៌មានអន្ដរជាតិ

នាយករដ្ឋមន្រ្តី ឥណ្ឌា ប្រាប់ប្រជាជនកុំស្ទាក់ស្ទើរចាក់វ៉ាក់សាំង សូម្បីម្ដាយលោកអាយុជិត ១០០ ឆ្នាំក៏ចាក់រួចហើយដែរ

បានផុស

នៅ

នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi កាលពីថ្ងៃអាទិត្យបានលើកទឹកចិត្តប្រជាជន ឲ្យជម្នះនូវភាពស្ទាក់ស្ទើរក្នុងការចាក់វ៉ាក់សាំង ហើយបានជំរុញពួកគេមិនឲ្យជឿលើពាក្យចចាមអារ៉ាម ទាក់ទងនឹងវ៉ាក់សាំងការពារជំងឹកូវីដ ១៩ ។

លោក Modi បានថ្លែងទៅកាន់កម្មវិធីវិទ្យុមួយថា “ខ្ញុំសូមឲ្យអ្នកទាំងអស់គ្នាជឿទុកចិត្តលើវិទ្យាសាស្ត្ររបស់យើង ។ មនុស្សជាច្រើនបានចាក់វ៉ាក់សាំង ហើយខ្ញុំក៏បានចាក់ ២ ដូសហើយដែរ ។ ចំណែកម្តាយរបស់ខ្ញុំមានអាយុជិតមួយរយឆ្នាំហើយ ក៏គាត់ចាក់វ៉ាក់សាំង ២ ដូសផងដែរ ។ សូមកុំជឿពាក្យចចាមអារ៉ាមណាមួយដែលទាក់ទងនឹងវ៉ាក់សាំង” ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកនាយករដ្ឋមន្រ្តីបាននិយាយថា មានតែតាមរយៈការចាក់វ៉ាក់សាំងប៉ុណ្ណោះ ទើបមនុស្សម្នាក់អាចទទួលបានការការពារ ប្រឆាំងនឹងជំងឺដ៏សាហាវនេះ ។

ការជំរុញរបស់លោក Modi កើតឡើង ចំពេលមានការព្រួយបារម្ភអំពីវីរុសបំប្លែងខ្លួនថ្មី រួមទាំងវីរុសបំប្លែងខ្លួន Delta Plus ជាដើម ។

យោងតាមក្រសួងសុខាភិបាលឥណ្ឌា បានឲ្យដឹងថា វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ចំនួន ៣២១ លានដូសត្រូវបានចាក់ ខណៈមានតែ ៥.៦ ភាគរយប៉ុណ្ណោះនៃប្រជាជនពេញវ័យរបស់ប្រទេសឥណ្ឌា ដែលបានការចាក់វ៉ាក់សាំងពេញ ២ ដូស ។

គួរបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងនៅប្រទេសឥណ្ឌា បានចាប់ផ្តើមកាលពីថ្ងៃទី ១៦ ខែមករា ដោយប្រើវ៉ាក់សាំងដែលផលិតនៅឥណ្ឌាខ្លួនឯងចំនួន ២ គឺវ៉ាក់សាំង Covishield និង Covaxin ខណៈក្រោយមកវ៉ាក់សាំងរុស្ស៊ី Sputnik V ក៏ត្រូវបានដាក់ឲ្យប្រើប្រាស់នៅក្នុងប្រទេសនេះផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ XINHUA

ចុចអាន ៖ ទីបំផុត វីរុសបំប្លែងខ្លួនថ្មី “Delta Plus” មានអ្នកឆ្លងក្នុងប្រទេស ឥណ្ឌា ហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម