Connect with us

កូវីដ-១៩

រថយន្តមកដឹកសពដែលស្លាប់ក្នុងផ្ទះចំនួន២នាក់ទាំងយប់ ក្រោយតេស្តឃើញវិជ្ជមានកូវីដ-១៩

បានផុស

នៅ

ភ្នំពេញ៖ សូមកុំមើលស្រាលទៅលើជំងឺកូវីដ-១៩ ព្រោះជំងឺនេះអាចគ្រោះ​ថ្នាក់ដល់ជីវិតយ៉ាង​​លឿន​បំផុត។ ជាក់ស្តែងនៅយប់ថ្ងៃទី២៧ ខែមិថុនានេះ រថយន្តរបស់មន្ទីរសុខាភិបាលរាជធានីភ្នំពេញបានមកសពចំនួនពីរនាក់ដែលស្លាប់ក្នុងផ្ទះ ហើយក្រុមគ្រូពេទ្យមកពិនិត្យសំណាកឃើញវិជ្ជមានកូវីដ-១៩។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីរាយការណ៍ពីលោក សេង វ៉ាន់ថា ចៅរងទី១ សង្កាត់ស្ទឹងមានជ័យទី២ បានឱ្យ “កម្ពុជាថ្មី” ដឹងនៅព្រឹកថ្ងៃទី២៨ ខែមិថុនានេះថា នៅយប់មិញនេះ រថយន្ត​របស់មន្ទីរ​សុខាភិបាលរាជធានីភ្នំពេញបានមកដឹកសពចំនួនពីរនាក់ដែលមានវិជ្ជមានកូវីដ-១៩ យកទៅបូជាតាមជំនាញបច្ចេកទេសសុខាភិបាលដោយពុំអនុញាតិឱ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណីឡើយ ព្រោះខ្លាចឆ្លងរោគដ៏សាហាវនេះ។

លោក ចៅរងបានបញ្ជាក់ថាសពទាំងពីរនាក់នេះ ទី១ឈ្មោះ ថោង វ៉ាន់ ភេទស្រី អាយុ ៧៨ឆ្នាំ ស្នាក់នៅផ្ទះ​លេខ៧១៧ ក្រុម១៧ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងទី២ឈ្មោះ អ៊ុក សិរីវុឌ្ឍ ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅភូមិឫស្សី៣ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្នុងនោះលោក សេង វ៉ាន់ថា បានស្នើសុំយ៉ាងទទូចសូមឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមគោរព​នូវសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ​គឺអនុវត្ត ៣កុំនិង៣ការពារ៕

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម