ព័ត៌មានជាតិ
ប្រធានមណ្ឌល “មែកឈើ” អំពាវនាវសុំជួយក្មេងកំព្រាជាប់ចត្តាឡីស័ក ខណៈលោកកំពុងឈឺជំងឺកូវីដ-១៩ កម្រិតធ្ងន់ធ្ងរ
ភ្នំពេញ៖ លោក ផន ផល្លា ប្រធានមូលនិធិសប្បុរសធម៌ និងជាប្រធានមណ្ឌល មែកឈើ ដែលជាមណ្ឌលជួយដល់កុមារកំព្រាបានប្រកាសថា លោកបានឆ្លងកូវីដ-១៩ កម្រិតធ្ងន់ធ្ងរ ខណៈដែលលោកពិនិត្យ៤លើកទើបរកឃើញវិជ្ជមានកូវីដ-១៩។

លោក ផន ផល្លា បានរៀបរាប់កាលពីថ្ងៃទី២៧ ខែមិថុនា ម្សិលមិញថា៖ “ខ្ញុំបានឆ្លងកូវីដ-១៩ កម្រិតធ្ងន់ធ្ងរ ខ្ញុំពិនិត្យលើកទី៤បានឃើញ ខ្ញុំហត់ខ្លាំងណាស់ ខ្ញុំពិបាកដកដង្ហើមណាស់”។
លោកបន្តទៀតថា៖ “ខ្ញុំទៅលែងរួចហើយអ្នកទាំងអស់គ្នា”។
ទន្ទឹមគ្នានេះ រឿងដែលធ្វើឱ្យមហាជនកាន់តែខ្លោចចិត្តបំផុតទៀតនោះគឺ មណ្ឌល មែកឈើ កំពុងជួបបញ្ហាខ្វះខាតដោយសារវិបត្តិកូវីដ-១៩ ហើយអំឡុងពេលដែលជំងឺរបស់លោកកំពុងស្ថិតក្នុងស្ថានភាពមួយគួរឱ្យព្រួយបារម្ភនោះ លោកបានធ្វើការអំពាវនាវដល់សប្បុរសជន សូមជួយដល់ក្រុមកុមារកំព្រាប្រមាណជាង៨០នាក់ ដែលកំពុងជាប់ចត្តាឡីស័កផងដែរ។
លោក ផន ផល្លា ប្រធានមណ្ឌល មែកឈើ ក៏បានលើកឡើងទៀរថា៖ “ខ្ញុំសូមពឹងអ្នកទាំងអស់គ្នាផង កូនៗរបស់ខ្ញុំទាំងអស់នឹងត្រូវជាប់ធ្វើចត្តាឡីស័ក សូមជួយដឹកអាហារទៅកាន់ពួកគេផង”។

គេឃើញមានមហាជនជាច្រើនបានសម្ដែងការកោតសរសើរចំពោះលោក ផន ផល្លា និងជូនពរលោកឆាប់ជាសះស្បើយពីជំងឺនេះដើម្បីបានទៅជួយដល់កុមារជាង៨០ខាងលើ៕
គួរបញ្ជាក់ថា សប្បុរសជន និងមហាជន អាចជួយមណ្ឌលក្មេងកំព្រា មែកឈើ បានតាមរយៈ
ABA: 002138232
ACLEDA: 34410118159919
Unaccompanied Association
អត្ថបទ៖ ចាន់រ៉ា







-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត