ព័ត៌មានជាតិ
ប្រជាពលរដ្ឋក្នុងឃុំធ្លកស្រុកទ្រាំងសប្បាយចិត្ត ពេលទទួលដំណឹងថាជិតបានប្រើប្រាស់ផ្លូវចាក់ក្រាលកៅស៊ូ
ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្នុងឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវនាំគ្នាសប្បាយចិត្តរកអ្វីមកប្រៀបផ្ទឹមពុំបាននៅពេលទទួលដំណឹងថានៅថ្ងៃខាងមុខនេះពួកគាត់និងទទួលបានផ្លូវចាក់ក្រាលកៅស៊ូមួយក្នុងមូលដ្ឋានរបស់គាត់ដែលរាល់ថ្ងៃនេះពួកគាត់បាននិងកំពុងប្រើប្រាស់ផ្លូវចាក់ក្រាលគ្រួសក្រហមរលោងស្រឹលនេះ។
តាមការរៀបរាប់ពីលោកយាយ ឯក ធួន រស់នៅភូមិក្រាំងដៃ ឃុំធ្លក ស្រុកទ្រាំងខេត្តតាកែវ បានឲ្យកម្ពុជាថ្មីដឹងថា លោកយាយរស់នៅក្នុងភូមិនេះតាំងតូចមកដល់ថ្ងៃនេះគឺរយះពេលជាង៧០ឆ្នាំមកហើយគឺពុំដែលមានផ្លូវល្អស្អាតបានប្រើប្រាស់ឡើយ។ទើបតែក្នុងអំឡុងឆ្នាំ២០១៩នេះអាជ្ញាធរស្រុកទ្រាំង លោកបានធ្វើការកសាងនិងពង្រីកផ្លូវឲ្យធំទូលាយព្រមទាំងចាក់ក្រាលគ្រួសក្រហមបានធ្វើដំណើមកដល់ថ្ងៃនេះ។
លោកយាយបានបញ្ជាក់យ៉ាងច្បាស់ថា ប្រជាពលរដ្ឋរស់នៅក្នុងភូមិក្រាំងដៃ ឃុំធ្លកទាំងអស់នាំគ្នាសប្បាយចិត្តណាស់ដោយសារបានផ្លូវចាក់ក្រាលគ្រួសក្រហមប្រើប្រាស់រាល់ថ្ងៃនេះហើយថ្មីៗឮដំណឹងថា អាជ្ញាធរស្រុកទ្រាំងនិងបន្តចាក់ក្រាលកៅស៊ូលើផ្លូវក្រាលគ្រួសក្រហមពីលើបន្ថែមទៀតធ្វើឲ្យប្រជាពលរដ្ឋរឹតតែសប្បាយចិត្តខ្លាំងឡើងទៀត។
ចំពោះដំណឹងដ៏រំភើបខាងលើនេះលោកតា ហម កប ដែលរស់នៅក្នុងភូមិក្រាំងដៃឃុំធ្លកបានបញ្ជាក់ដូចលោកយាយឯក ធួន ផងដែរ គឺប្រជាពលរដ្ឋលោកនាំគ្នាសប្បាយចិត្តបានផ្លូវក្រាលគ្រួសក្រហមប្រើប្រាស់ដែលពុំធ្លាប់មានពីមុនមក។នេះគឺជាសម្ធិផលថ្មីដែលពុំធ្លាប់មានសម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងឃុំធ្លកទាំងមូល។
ដើម្បីជាការដឹងគុណដល់អាជ្ញាធរស្រុកទ្រាំងខេត្តតាកែវដែលបានខិតខំជួយកសាងផ្លូវថ្មីជូនប្រជាពលរដ្ឋឃុំធ្លកស្រុកទ្រាំងខាងលើនេះបងប្អូនប្រជាពលរដ្ឋទាំងអស់សូមគោរពជូនពរដល់ថ្នាក់ដឹកនាំទាំងអាជ្ញាធរស្រុកទ្រាំងដែលមានលោក ឈួន ផានី ជាអភិបាលស្រុកទ្រាំងនិងលោកវេជ្ជបណ្ឌឹត សុខ ផេង ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកទ្រាំងនិងលោកជំទាវ សុខ ពុទ្ធិវុធ ជាអនុប្រធាន ដែលតែងតែយកចិត្តទុក្ខដាក់ចុះជួយប្រជាពលរដ្ឋដែលជួបទុក្ខលំបាកនិងបន្តជួយដល់ការកសាងរចនាសម្ពន្ធផ្សេងៗពិសេសផ្លូវថ្នល់ជូនដល់ប្រជាពលរដ្ឋបានប្រើប្រាស់រាល់ថ្ងៃនេះសូមលោក និងលោកជំទាវ ជួបតែនិងសេចក្តីសុខ សេចក្តីចំរើនគ្រប់វិនាទីថែមទាំងទទួលជោគជ័យជានិច្ច។ក្នុងនោះបងប្អូនប្រជាពលរដ្ឋទាំងអស់សូមប្តេជ្ញាចិត្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាឲ្យបន្តដឹកនាំប្រទេសជារៀងរហូត។
ព្រោះមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ដែលស៊ូស្លាប់ រស់ជាមួយប្រជាជនកម្ពុជាតាំងពីរំដោះប្រជាពលរដ្ឋពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលពីដំបូងមានតែបាតដៃទទេ រហូតមានសព្វមានគ្រប់ដល់ថ្ងៃនេះ។
គួរបញ្ជាក់ថា ផ្លូវមួយខ្សែដែលត្រូវចាក់ក្រាលកៅស៊ូលើផ្លូវក្រាលគ្រួសក្រហមដ៏រលោងស្រឹលនេះគឺតភ្ជាប់ពីផ្លូវជាតិលេខ២ជាប់ផ្សារព្រៃសណ្តែកឆ្ពោះមកភូមិត្នោតជុំ ឃុំធ្លក ស្រុកទ្រាំងខេត្តតាកែវដែលមានប្រវ៉ែងជិត២០គីឡូម៉ែត្រ៕
នរា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៦ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍១ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ
-
ចរាចរណ៍៦ ថ្ងៃ ago
សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី