កូវីដ-១៩
ពលករខ្មែរជិត ២០០នាក់ ត្រូវបានថៅកែថៃដឹកមកទំលាក់តាមផ្លូវក្បែរព្រំដែនខេត្តសុរិន្ទ
ប្រទេសថៃ៖ នៅក្នុងខេត្តសុរិន្ទ កម្លាំងប៉ូលិសអន្តោប្រវេសន៍ថៃបានដើរប្រមូលពលករខ្មែរដែលថៅកែ ឬអ្នកម៉ៅការសំណង់បានដឹកយកមកទំលាក់នៅតាមផ្លូវ ដើម្បីបញ្ជូនមកកាន់ប្រទេសកម្ពុជាវិញ កាលពីម្សិលមិញនេះ ដោយសារតែខេត្តំនួន៤ នៅភាគខាងត្បូងនៃប្រទេសថៃ មានការផ្ទុះកូវីដ-១៩ ធ្ងន់ធ្ងរពេក ដែលតម្រូវឱ្យមានការផ្អាកការងារមួយចំនួនធំ។
យោងតាមកិច្ចប្រជុំរបស់គណរដ្ឋមន្ត្រីកាលពីប៉ុន្មានថ្ងៃមុននេះ លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ច័ន្ទអូឆា បានសម្រេចបិទខ្ទប់ខេត្តចំនួន៤ នៅភាគខាងត្បូងនៃប្រទេសថៃ ( ជាប់ព្រំដែនភូមា ) គឺមានខេត្តសុងខ្លា ខេត្តនរ៉ាធីវ៉ាត ខេត្តយ៉ាឡា និងខេត្តប៉ាតានី បន្ទាប់មានការផ្ទុះនូវជំងឺកូវីដ-១៩ ខ្លាំងពេក និងកំណត់ឱ្យមានការបិទនូវទីតាំងការងារមួយចំនួនធំ ពិសេសគឺការងារកសាង ដែលការបិទខ្ទប់នេះត្រូវចាប់ផ្តើមពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ នេះតទៅ។
ដោយសារបញ្ហានេះហើយទើបបានជាទីតាំងកសាងស្ទើរទាំងអស់ ចាប់ផ្តើមឱ្យកម្មករវិលត្រឡប់ទៅកាន់លំនៅឋានវិញជាបណ្តោះអាសន្ន។ ដោយឡែកកាលពីថ្ងៃទី២៧ ខែមិថុនា ម្សិលមិញនេះ នៅក្នុងខេត្តសុរិន្ទ ត្រង់ម្តុំស្រុកកាប់ឈើង គឺមានការដឹកពលករខ្មែរយកមកទំលាក់តាមផ្លូវសរុបប្រមាណ ២០០នាក់ ដើម្បីឱ្យធ្វើដំណើរមកកម្ពុជាវិញតាមច្រកអន្តរជាតិ ចម ក្នុងឃុំដាន ស្រុកកាប់ឈើង ខេត្តសុរិន្ទ។
នៅពេលនោះដែរគេសង្គេតឃើញកម្លាំងប៉ូលិសអន្តោប្រវេសន៍ស្រុកកាប់ឈើង បានប្រមូលកម្មករខ្មែរទាំងអស់យកទៅពិនិត្យសំណាក និងវាស់កម្តៅទើបអាចឱ្យវិលត្រឡប់មកកាន់ស្រុកកំណើតវិញ។ ប៉ុន្តែរហូតមកទល់នឹងពេលនេះគេមិនដឹងថា តើពលករខ្មែរទាំងនោះបានឆ្លងដែនមកដល់ទឹកដីខ្លួនហើយ ឬនៅ ហើយក៏មិនដឹងថាតើកម្លាំងសមត្ថកិច្ចយើងបានត្រៀមឱ្យពួកគេធ្វើចត្តាឡីស័ក ឬយ៉ាងណានោះដែរ៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ