Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមជួយសង្គ្រោះ​ ២ ប្រទេស ទៅដល់អាមេរិក ជួយរកអ្នករស់រានមានជីវិតពីការបាក់អគារ

បានផុស

នៅ

ក្រុមស្វែងរកនិងជួយសង្គ្រោះមកពីប្រទេសម៉ិកស៊ិកនិងអ៊ីស្រាអែល បានចូលរួមជាមួយក្រុមអ្នកពន្លត់អគ្គិភ័យក្នុងតំបន់និងអ្នកជំនាញដែលបានទទួលការបណ្តុះបណ្តាលពិសេសផ្សេងទៀត ដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិតពីការបាក់អគារក្នុងទីក្រុង Miami កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដោយបានសម្លាប់មនុស្ស៩នាក់ហើយ ខណៈជាង១៥០នាក់កំពុងបាត់ខ្លួន គិតត្រឹមថ្ងៃអាទិត្យទី២៧ខែមិថុនា។

នៅពេលនិយាយអំពីអគារបាក់រលំ មានក្រុមបុគ្គលិកសង្គ្រោះអន្តរជាតិជាច្រើនដែលមានបំណងឆ្លងដែនដើម្បីជួយ។ បុគ្គលិកជាច្រើនមកពីតំបន់ Miami-Dade ក៏មានបទពិសោធន៍ទៅជួយនៅឯបរទេសផងដែរ ជាពិសេសក្នុងពេលមានការរញ្ជួយដីដ៏សាហាវ ដែលបានវាយប្រហារប្រទេសហៃទីក្នុងឆ្នាំ២០១០។

កិច្ចសហប្រតិបត្តិការនេះ ឆ្លុះបញ្ចាំងពីលក្ខណៈអន្តរជាតិនៃតំបន់ Miami ដែលជាទីកន្លែងប្រមូលផ្តុំរបស់ជនជាតិឥស្លាមនិងអាមេរិកឡាទីន។

តួនាទីពិតប្រាកដរបស់ក្រុមជួយសង្គ្រោះម៉ិកស៊ិកនិងអ៊ីស្រាអែលនៅសហរដ្ឋអាមេរិក មិនត្រូវបានគេប្រាប់លម្អិតទេ។ មន្ត្រីក្នុងតំបន់និយាយថា ពួកគេមានជំនួយច្រើន ហើយកំពុងផ្លាស់ប្តូរកម្លាំងក្រុមជួយសង្គ្រោះ ដើម្បីឲ្យបុគ្គលិកស្រួលធ្វើការ។

Florida Rescue Workers Pull 37 People from Building Collapse | Voice of  America - English

លោក Ron DeSantis អភិបាលរដ្ឋ Florida បានប្រាប់សន្និសីទកាសែតមួយកាលពីថ្ងៃអាទិត្យថា “យើងពិតជាទទួលបានក្រុមតូចមួយ មកពីប្រទេសអ៊ីស្រាអែល។ ក្រុមគ្រួសារជាច្រើន ដែលបាត់បង់មនុស្សជាទីស្រឡាញ់ ចង់បានបែបនេះ”។

គួររម្លឹកឡើងវិញថា អគារអាផាតមិន Champlain Towers South ដែលត្រូវបានសាងសង់ក្នុងឆ្នាំ ១៩៨១ បានបាក់រលំដោយផ្នែកខ្លះនៅប្រហែលម៉ោង ១ និង ៣០ នាទីរំលងអាធ្រាត្រថ្ងៃព្រហស្បតិ៍៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ចំនួនអ្នកស្លាប់ក្នុងហេតុការណ៍បាក់អគារនៅ Florida កើនឡើងបន្ថែមទៀត

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៧ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៧ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម