កូវីដ-១៩
បិទខ្ទប់ទីតាំង៣កន្លែងក្នុងស្រុកអន្លង់វែង ពាក់ព័ន្ធអ្នកវិជ្ជមានកូវីដ-១៩
នៅវេលាម៉ោង៨និង៣០នាទី ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកអន្លង់វែង ដឹកនាំដោយលោកអនុសេនីយ៍ឯក ហើន សំបោន មេបញ្ជាការរងស្រុក សហការជាមួយកម្លាំងនគរបាលស្រុកអន្លង់វែង ប្រជាការពារភូមិ មន្ត្រីសុខាភិបាលមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង ដឹកនាំដោយលោក នៅ សំអន ប្រធានប្រតិបត្តិស្រុកអន្លង់វែងនិង ស្រុកត្រពាំងប្រាសាទ ចុះធ្វើការស្រាវជ្រាវ ជាមួយអ្នកពាក់ពន្ធ័អ្នកវិជ្ជមានកូវីដ១៩ ឈ្មោះ ប៊ុនកេត សនសារ៉ាត់ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរអាជីវកររស់នៅភូមិជើងភ្នំ ឃុំត្រពាំងប្រីយ័ គ្រូរពេទ្យបានយកសំណាករកឃើញវិជ្ជមានកូវិដ១៩ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ តាមលទ្ធផលនៃការស្រាវ និងអង្កេតតាមដានឃើញថា អ្នកដែលមាហានិភ័យគឺក្រុមគ្រួសារដែលរស់នៅផ្ទះជាមួយគ្នា និងធ្វើការបិទខ្ទប់ទីតាំងចំនួន០៣កន្លែងជា បណ្តេះអាសន្នមានឈ្មោះដូចខាងក្រោម:

ទីតាំងឃ្លាំងដាក់ជីនៅភូមិស្រះឈូក ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង និងធ្វើការយកសំណាកមនុស្សដែលបានជាប់ពាក់ព័ន្ធជាមួយអ្នកវិជ្ជមានកូវិដ១៩ចំនួន០៦នាក់
១/ឈ្មោះអេង ស្រីស ភេទស្រីអាយុ៣៦ឆ្នាំ(ត្រូវជាប្រពន្ធ) បានយកសំណាករកឃើញ(វិជ្ជមាន)
២/ឈ្មោះសន សារ៉ាត់ប៑ុនរ៉ុង ប្រុសអាយុ១៣ឆ្នាំ(ត្រូវជាកូន)អវិជ្ជមាន
៣/ឈ្មោះសន សារ៉ាត់ប៑ុនថង ភេទប្រុសអាយុ១០ឆ្នាំ(ត្រូវជាកូន)អវិជ្ជមាន
៤/ឈ្មោះសន សុវ៉ាន់ ភេទប្រុស អាយុ១៩ឆ្នាំជាកម្មករ (អវិជ្ជមាន)
៥/ឈ្មោះណន ស្រីមុខ ភេទស្រីអាយុ២០ឆ្នាំកម្មករ (អវិជ្ជមាន)
៦/ឈ្មោះឃុន វ៉ាភេទប្រុសអាយុ៤៨ឆ្នាំ ជាកម្មករ( អវិជ្ជមាន)។

ទីតាំងបិទខ្ទប់ទី២ជាផ្ទះរបស់អ្នក(វិជ្ជមានកូវិដ១៩)នៅភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៏ ស្រុកអន្លង់វែងដែលមានកម្មករស្នាក់នៅចំនួន០២នាក់
១/ឈ្មោះម៉នគឹមលីភេទស្រីអាយុ៦០ឆ្នាំ
២/ឈ្មោះសៀន ភេទស្រីអាយុ៤០ឆ្នាំ ក្រុមគ្រួរពេទ្យមិនបានយកសំណាកទេគឺអោយធ្វើ ចត្តាឡីស័កនៅក្នុងផ្ទះដោយខ្លួនឯងរយះពេល១៤ថ្ងៃ។

ទីតាំងបិទខ្ទប់ទី៣បន្ទុប់ថែទាំជម្ងឺទូរទៅនៅភូមិអភិវឌ្ឍន៍ឃុំ+ស្រុកអន្លង់វែង គ្រូពេទ្យ០១នាក់
១/ឈ្មោះពេជ នួន ភេទ ប្រុស អាយុ៣១ឆ្នាំ ក្រុមគ្រូពេទ្យមិនបានយកសំណាកទេគឺអោយធ្វើ ចត្តាឡីស័កដោយខ្លួនឯងរយៈពេល១៤ថ្ងៃ។
ចំនួន០៣ទីតាំងគ្រូពេទ្យបានយកសំណាកឃើញមានវិជ្ជមានចំនួន០១នាក់ ធ្វើការបញ្ចួនទៅសំរាកព្យាបាលនៅមន្ទីពឹទ្យបង្អែកអន្លង់វែង៕
អត្ថបទ ៖ ចាន់ ធី



-
សន្តិសុខសង្គម១៨ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍២០ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២០ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម២១ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង