ព័ត៌មានជាតិ
ខេត្តឧត្តរមានជ័យ សម្រេចបិទខ្ទប់ជាបណ្តោះអាសន្នទីតាំង និងផ្ទះចំនួន០៧កន្លែងនៅស្រុកចុងកាល់
ខេត្តឧត្តរមានជ័យ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានបិទខ្ទប់ជាបណ្តោះអាសន្នទីតាំង និងផ្ទះចំនួន០៧កន្លែង ស្ថិតនៅស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ចាប់ពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ រហូតដល់មានការសម្រេចជាថ្មី ដោយមូលហេតុទីតាំងមានការពាក់ព័ន្ធនឹងករណីអ្នកជំងឺកូវិដ-១៩ ឈ្មោះ ឈន ចិន ភេទស្រី អាយុ៣៣ឆ្នាំ រស់នៅភូមិព្រៃធំ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ មានដូចខាងក្រោម:
១-ផ្ទះរបស់ឈ្មោះ ម៉ៅ សុវណ្ណ ភេទប្រុសអាយុ៣៥ឆ្នាំ ស្ថិតនៅភូមិព្រៃធំ ឃុំចុងកាល់
២-ផ្ទះរបស់ឈ្មោះ ហូវ តែវ ភេទប្រុសអាយុ៣៩ឆ្នាំ ស្ថិតនៅភូមិគោកវត្ត ឃុំចុងកាល់
៣-ផ្ទះរបស់ឈ្មោះ ព័ន្ធ រឹត ភេទស្រី អាយុ៣៧ឆ្នាំ ស្ថិតនៅភូមិព្រៃធំ ឃុំចុងកាល់
៤-ផ្ទះរបស់ឈ្មោះ ប៉ាន់ ពុទ្ធី ភេទស្រី អាយុ២៦ឆ្នាំ ស្ថិតនៅភូមិគោកវត្ត ឃុំចុងកាល់
៥-ផ្ទះរបស់ឈ្មោះ ងួន វុធ ភេទប្រុសអាយុ៤៣ឆ្នាំ ស្ថិតនៅភូមិព្រៃធំ ឃុំចុងកាល់
៦-ផ្ទះរបស់ឈ្មោះ លីវ សុធន់ ភេទស្រីអាយុ៣៤ឆ្នាំ ស្ថិតនៅ ភូមិគោកធ្នង ឃុំក្រសាំង
៧-ផ្ទះរបស់ឈ្មោះ ទីតាំងបន្ទប់ថែទាំជំងឺ គិ.មធ្យម សុខវិសាល ស្ថិតនៅភូមិបន្ទាយចាស់ ឃុំចុងកាល់។
ក្នុងអំឡុងពេលនៃការបិទខ្ទប់ជាបណ្តោះអាសន្ននេះ រដ្ឋបាលស្រុកចុងកាល់ត្រូវ: ហ៊ុមព័ទ្ធទីតាំងចំនួន០៧កន្លែងខាងលើ ផ្អាកការចេញ-ចូលទីតាំងទាំងនេះ ស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្ទាល់ឬប្រយោល ដើម្បីធ្វើចត្តាឡីស័កនិងយកវត្ថុសំណាក ណែនាំឲ្យម្ចាស់ទីតាំងត្រូវគោរពអនុវត្តឲ្យបានមុឹងម៉ាត់តាមវិធានការរដ្ឋបាល វិធានការសុខាភិបាលរបស់រាជរដ្ឋាភិបាលនិងវិធានការនានារបស់រដ្ឋបាលខេត្ត ដែលមានជាធរមាន៕
ដោយ៖ ចាន់ ធី
-
ចរាចរណ៍៦ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ២៣ ម៉ោង ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក