ព័ត៌មានអន្ដរជាតិ
យោធាអាមេរិកបញ្ចេញទិន្នន័យស្តីពីគ្រោះថ្នាក់របស់ជនស៊ីវិល អំឡុងសង្គ្រាមប្រឆាំងនឹងក្រុម ISIS
នេះជាលើកដំបូងចាប់តាំងពីសម្ព័ន្ធភាពដឹកនាំដោយសហរដ្ឋអាមេរិកបានចាប់ផ្តើមធ្វើសង្គ្រាមប្រឆាំងនឹងក្រុម ISIS ក្នុងឆ្នាំ ២០១៤ យោធាសហរដ្ឋអាមេរិកបានបញ្ចេញទិន្នន័យ និងកូអរដោនេភូមិសាស្ត្រទាំងស្រុងសម្រាប់រាល់ករណីដែលត្រូវបានបញ្ជាក់ថាជាការបង្កគ្រោះថ្នាក់ និងការស្លាប់របស់ជនស៊ីវិលនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរីដល់អង្គការ Airwars ដែលជាអង្គការមិនរកប្រាក់ចំណេញមានមូលដ្ឋាននៅចក្រភពអង់គ្លេសដែលធ្វើការដើម្បីតាមដាន និងវាយតម្លៃសកម្មភាពយោធានៅក្នុងតំបន់ជម្លោះ ។
ទិន្នន័យដែលទទួលបានដោយអង្គការ Airwars បានអនុញ្ញាតឲ្យមានការកំណត់ទីតាំងត្រឹមត្រូវនៃឧប្បត្តិហេតុចំនួន ៣៤១ នៃគ្រោះថ្នាក់ជនស៊ីវិល និងការស្លាប់ជនស៊ីវិលប្រហែល ១,៤០០ នាក់ពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០១៩ ដែលត្រូវបានទទួលស្គាល់ដោយយោធាអាមេរិក ។
Airwars ប៉ាន់ប្រមាណថា ចំនួនជនស៊ីវិលសរុបដែលត្រូវបានសម្លាប់ដោយកងកម្លាំងចម្រុះដឹកនាំដោយសហរដ្ឋអាមេរិកក្នុងអំឡុងពេលសង្រ្គាមស្ថិតក្នុងចន្លោះពី ៨,៣១០ នាក់ដល់ ១៣,១៨៧ នាក់ ។
ទិន្នន័យនេះបង្ហាញពីពេលវេលា និងទីកន្លែងនៃព្រឹត្តិការណ៍ជាក់លាក់ណាមួយកើតឡើង និងសម្រួលដល់ដំណើរការនៃការកំណត់ថាតើបុគ្គលណាខ្លះដែលរងផលប៉ះពាល់ដោយការវាយប្រហារយ៉ាងជាក់លាក់ ។ ភ័ស្តុតាងថ្មីនេះអាចនឹងបើកទ្វារសម្រាប់ការសុំទោសជាផ្លូវការ និងការទូទាត់សំណងពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ។
អតីតមេបញ្ជាការក្រុមចម្រុះលោកវរសេនីយ៍ឯក Myles Caggins បានប្រាប់អង្គការ Airwars ថា មូលហេតុចំបងនៅពីក្រោយការសម្រេចចិត្តរបស់យោធាអាមេរិកក្នុងការចេញផ្សាយទិន្នន័យនេះគឺមានតម្លាភាព ។
លោកបាននិយាយថា “យើងយករាល់ការចោទប្រកាន់ពីការស្លាប់ និងរបួសរបស់ជនស៊ីវិលដោយភាពស្មោះត្រង់ ការយកចិត្តទុកដាក់ និងភាពឧស្សាហ៍ព្យាយាម ។ យើងមើលឃើញថាការបន្ថែមទីតាំងភូមិសាស្ត្រជាការបង្ហាញនូវតម្លាភាព ហើយការប្តេជ្ញាចិត្តរបស់យើងក្នុងការធ្វើការជាមួយទីភ្នាក់ងារដូចជា អង្គការ Airwars គឺដើម្បីកំណត់អត្តសញ្ញាណឧប្បត្តិហេតុដែលបង្កគ្រោះមហន្តរាយដល់ជនស៊ីវិល ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍១ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត