កូវីដ-១៩
ខេត្តកំពង់ចាមបើកយុទ្ធនាការចាក់វ៉ាក់សាំងជំងឺកូវីដ១៩ ដល់កម្មកររោងចក្រនិងពលរដ្ឋនៅស្រុកចំនួន៤ចាប់ពីថ្ងៃស្អែកនេះតទៅ
កំពង់ចាម ៖ បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ដល់ប្រជាពលរដ្ឋកម្មកររោងចក្រនៅស្រុកចំនួន៤ចាប់ពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ស្អែកនេះតទៅ ដើម្បីបង្កើតឲ្យមានភាពស៊ាំនៅក្នុងសហគមន៍ទប់ទល់នឹងការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងសហគមន៍។
យោងតាមសេចក្តីជូនដំណឹងស្ដីពីការចាក់វ៉ាក់សាំងបង្ការជំងឺ កូវីដ១៩របស់រដ្ឋបាលខេត្តកំពង់ចាមបានឱ្យដឹងថា ដើម្បីចូលរួមជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩រដ្ឋបាលខេត្តបានរៀបចំចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ជូនបងប្អូនប្រជាពលរដ្ឋដែលបានចុះឈ្មោះស្ម័គ្រចិត្តចាក់វ៉ាក់សាំងជាមួយអាជ្ញាធរឃុំសង្កាត់ក្នុងស្រុកបាធាយ ស្រុកព្រៃឈរ ស្រុកជើងព្រៃ ស្រុកកំពង់សៀមនិងក្រុងកំពង់ចាមចាប់ពីថ្ងៃទី២៩ ខែមិថុនាឆ្នាំ២០២១ស្អែកនេះតទៅដែលមានរយៈពេល១៤ថ្ងៃក្នុងការចាក់ដូសលើកទីមួយ។
រដ្ឋបាលខេត្តបាន អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ កម្មករកម្មការិនីតាមរោងចក្រសហគ្រាសនិងបងប្អូនដែលរស់នៅតាមបណ្តាក្រុងស្រុកខាងលើសូមអញ្ជើញទៅចាក់វ៉ាក់សាំងដែលឥតគិតថ្លៃទៅតាមទីតាំងចាក់ដែលរដ្ឋបាលខេត្តបានរៀបចំដោយពេលព្រឹកចាប់ពីម៉ោង ៨ ព្រឹកដល់ម៉ោង ១១និងពេលរសៀលចាប់ពីម៉ោង១រហូតដល់ម៉ោង៤ រសៀលនៅតាមទីតាំងស្រុកនីមួយៗ។
ក្នុងនោះនៅស្រុកបាធាយមាន៣ ទីតាំង ទី ១ វិទ្យាល័យជើងឆ្នុក ទី ២ វិទ្យាល័យបាធាយនិងទី ៣វត្តសំវរសីល ហៅវត្តសណ្ដែក។ ស្រុកជើងព្រៃមាន១៦ទីតាំង ទី១ រោងចក្រ ស្កាយណាយ២ អ៊ិនធើណេសិនណាល់ខូលអិលធីឌី ទី២ រោងចក្រស្បែកជើង ប្រាមស៍ស៊ូ ទី ៣ រោងចក្រ ខាលីនតុន ទី៤ រោងចក្រ វ៉ាឡុង ទី ៥ រោងចក្រជូហ៊ូយ ទី ៧ រោងចក្រស៊ីភីស៊ីជី ទី៧ សាលាបឋមសិក្សាស្គន់ ទី៨ សាលាបឋមសិក្សាត្រពាំងកក់ ទី៩ អនុវិទ្យាល័យព្រីងជ្រុំ ទី ១០ វត្តស្អាង ទី ១១ វត្តស្ដៅជ័យ ទី ១២ សាលាបឋមសិក្សាសង្កែពង ទី ១៣ វត្តភូមិព្នៅ ទី ១៤ វត្តផ្ដៅជុំ ទី ១៥វត្តសេរីខ្នុរដំបងនិងទី ១៦ វត្តឈូក។
ស្រុកព្រៃឈរមាន ១៥ទីតាំង ទី ១ នៅមន្ទីរពេទ្យបង្អែកព្រៃឈរ ទី ២ សាលាបឋមសិក្សាព្រៃទទឹង ទី ៣ មណ្ឌលសុខភាពតុងរ៉ុង ទី ៤ មណ្ឌលសុខភាពល្វា ទី ៥ សាលាបឋមសិក្សាសូរ្យសែន ទី ៦ មណ្ឌលសុខភាពស្រង៉ែ ទី៧ សាលាបឋមសិក្សាទួលខ្ពស់ ទី ៨ វិទ្យាល័យហ៊ុនសែនគរ ទី ៩ មណ្ឌលសុខភាពថ្មពូន ទី១០ មណ្ឌលសុខភាពបារាយណ៍ ទី១១ មណ្ឌលសុខភាពមៀន ទី១២ មណ្ឌលសុខភាពត្រពាំងព្រះ ទី១៣ រោងចក្រសាន់ស៊ូ ទី១៤ សាលាបឋមសិក្សាអូរតាស្នឹងនិង ទី១៥ សាលាបឋមសិក្សាមៀន។

ស្រុកកំពង់សៀម មាន៨ ទីតាំង ទី ១ សាលាបឋមសិក្សាអង្គួញដី ទី ២ សាលាបឋសិក្សាភ្នំប្រុស ទី ៣ សាលាបឋមសិក្សាអង្គរ ទី ៤ សាលាបឋមសិក្សាវត្តថ្មី ទី៥ សាលាបឋមសិក្សាគៀនជ្រៃ ទី ៦ សាលាបឋមសិក្សាចុងកោះជ្រូក ទី៧ សាលាបឋមសិក្សាដំបងដែកនិងទី ៨សាលាបឋមសិក្សាហ៊ុនណេងកោះប៉ែន។
ក្រុងកំពង់ចាមមាន៤ ទីតាំង ទី មន្ទីរពេទ្យខេត្តកំពង់ចាម ទី ២ សាលាបឋមសិក្សាទទួលថ្ម ទី ៣ វិទ្យាល័យហ៊ុនសែនបឹងកុកនិងទី ៤ សាលាបឋមសិក្សាឧត្តរ។

រដ្ឋបាលខេត្តកំពង់ចាមសង្ឃឹមយ៉ាងមុតមាំថាបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដាក្រុងស្រុកខាងលើនឹងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការទទួលយកការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដោយស្ម័គ្រចិត្តនិងឥតគិតថ្លៃដើម្បីបញ្ឈប់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ក្នុងសហគមន៍។
បច្ចុប្បន្ននេះ ក្រុមការងារចាក់វ៉ាក់សាំងកំពុងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នៅតាមរាជធានីខេត្តចំនួន៧ក្នុងនោះរួមមានរាជធានីភ្នំពេញ កណ្តាល កំពង់ស្ពឺ កោះកុង ព្រះស៊ីហនុ តាកែវ និងកំពង់ឆ្នាំង។

បើតាមក្រសួងសុខាភិបាលចាប់ពីថ្ងៃទី១០ ខែកុម្ភៈ រហូតមកដល់ថ្ងៃទី២៧ខែមិថុនាឆ្នាំ២០២១នេះមានប្រជាពលរដ្ឋកម្ពុជាស្ម័គ្រចិត្តចុះឈ្មោះចាក់វ៉ាក់សាំងជំងឺកូវីដ១៩ចំនួន ៤០១៣១៤៥នាក់ស្រី១៩៥៦៧៩៦នាក់ក្នុងនោះគ្រូពេទ្យអនុញ្ញាតឲ្យចាក់បានចំនួន៣៩៥៥០៣៣នាក់ស្រី១៩២៧៣៦៤នាក់ស្មើនឹង៣៩.៥៥ភាគរយ គ្រូពេទ្យមិនអនុញ្ញាតឲ្យចាក់ចំនួន៥៨១១២នាក់ស្រី២៩៤៣២នាក់និងអ្នកចាក់ដូសទី២ចំនួន២៨៨១៤១៤នាក់ស្រី១៣៤៣៩៧១នាក់៕
ដោយ ៖ សំអឿន


-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត