Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ រកឃើញ វ៉ាក់សាំង Sinovac ២ដូស មានប្រសិទ្ធភាព ជាង៩០ភាគរយប្រឆាំងវីរុសបំប្លែងខ្លួនអង់គ្លេស

បានផុស

នៅ

វ៉ាក់សាំង Sinovac ចំនួនពីរដូស មានប្រសិទ្ធភាពចន្លោះ ៧១ ទៅ ៩១ភាគរយ ក្នុងការទប់ស្កាត់ការឆ្លងវីរុសបំប្លែងខ្លួនអង់គ្លេស Alpha។ នេះបើយោងតាមលទ្ធផលដែលប្រកាសដោយក្រសួងសុខាភិបាលថៃ កាលពីថ្ងៃចន្ទ។

មន្ត្រីសុខាភិបាលជាន់ខ្ពស់របស់ប្រទេសថៃ លោក Kiattiphum Wongrajit បាននិយាយថា ការស្រាវជ្រាវត្រូវបានបង្ហាញដោយ គណៈកម្មាធិការជាតិប្រយុទ្ធនឹងជំងឺឆ្លង និងគណៈកម្មាធិការវ៉ាក់សាំងជាតិ។

លទ្ធផល ត្រូវបានដកស្រង់ចេញពីការសិក្សាមួយ ដែលធ្វើឡើងដើម្បីកំណត់ពីប្រសិទ្ធភាពរបស់វ៉ាក់សាំង Sinovac ឬគេស្គាល់ថា CoronaVac ចន្លោះខែមេសាដល់ខែឧសភា នៅពេលវីរុសបំប្លែងខ្លួន Alpha វាយប្រហារប្រទេសនេះ។

Sinovac jab 'up to 91% effective' after double dose

ការស្រាវជ្រាវបានបញ្ជាក់ថា វ៉ាក់សាំង Sinovac ពីរដូស មានប្រសិទ្ធភាពក្នុងការកាត់បន្ថយការឆ្លងមេរោគ Alpha បាន ៧១ ដល់៩១ភាគរយ។ ការសិក្សាគឺធ្វើឡើងលើមនុស្ស នៅទីតាំងមានហានិភ័យខ្ពស់ដូចជានៅភូកេត សាមុតសាខននិងឈៀងរ៉ៃ ក៏ដូចជាបុគ្គលិកសុខភាពសាធារណៈផងដែរ។

វ៉ាក់សាំងនេះមានប្រសិទ្ធភាព ៩០,៧ភាគរយនៅភូកេត, ៩០,៥ភាគរយ នៅសាមុតសាខននិង ៨២,៨ភាគរយ នៅឈៀងរ៉ៃ។ លទ្ធផលក៏បានបង្ហាញផងដែរថា វ៉ាក់សាំងនេះមានប្រសិទ្ធភាព កាត់បន្ថយការឆ្លងក្នុងចំណោមបុគ្គលិកសុខភាពសាធារណៈ ៧០,៩ភាគរយ។

គ្មាននរណាម្នាក់ ស្លាប់ដោយសារចាក់វ៉ាក់សាំង Sinovac ចំនួន២ដូសនោះទេ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ វ៉ាក់សាំង AstraZeneca ចាក់ ដូស ទី៣ មាន ប្រសិទ្ធភាពខ្លាំង

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ១១ ម៉ោង មុន

តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ប្រគេន​បច្ច័យ​សាងសង់​ខ្លោងទ្វារវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍)

ជីវិតកម្សាន្ដ១២ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

ព័ត៌មានជាតិ១៣ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

នយោបាយ១៣ ម៉ោង មុន

សហជីពធំៗពីរបន្ថែមទៀត ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយម ទៅជាក្រុមភេរវករ

Sokha Hotels

ព័ត៌មានពេញនិយម