ព័ត៌មានជាតិ
ព័ត៌មានលំអិត ហេតុការណ៍ឆេះផ្ទះបណ្តាលឲ្យស្លាប់មនុស្ស៤នាក់នៅខណ្ឌដូនពេញ
ទីតាំងដែលឆេះបណ្តាលឲ្យស្លាប់មនុស្ស៤នាក់នោះជាកន្លែងសិប្បកម្មផលិតសាច់ប៉ាតេ ហើយជនរងគ្រោះទាំង៤នាក់ គឺជាកម្មករធ្វើប៉ាតេ ដែលស្នាក់នៅកន្លែងកើតហេតុ
មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងរាំង នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញបានឲ្យដឹងថា ករណីអគ្គិភ័យនោះបានកើតឡើងនៅវេលាម៉ោង៤និង៣០នាទីទៀបភ្លឺថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នៅផ្ទះលេខ៤៤និង៤៦ផ្លូវលេខ២០០ ក្រុម០២ភូមិ១ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ម្ចាស់ផ្ទះឈ្មោះ ហុង ពេជ្រហោះ ភេទប្រុស អាយុ៧១ឆាំ្ន មុខរបរ ជរានៅផ្ទះ។ ផ្ទះត្រូវអគ្គិភ័យឆាបឆេះជាប្រភេទសំណង់ថ្មបេតុង ទំហំ០៩ម៉ែត្រx ៣០ម៉ែត្រ ចំនួន០៣ជាន់។ ខូចខាតសម្ភារៈអស់ទាំងស្រុង រួមទាំងរថយន្តFord Willdrak ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2BB-8233 ចំនួន១គ្រឿង ឆេះរថយន្តLuxus 330 ពណ៌ស ពាក់ស្លាក់លេខ ភ្នំពេញ2AL-1158 ចំនួន១គ្រឿង, ឆេះម៉ូតូសរុបចំនួន ៧គ្រឿង នឹងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។

មន្ត្រីនគរបាលប៉ុស្តិ៍បឹងរាំងដដែលបន្តថា អគ្គិភ័យនោះបណ្តាលឲ្យស្លាប់មនុស្សប្រុសចំនួន ៤នាក់ ទី១-ឈ្មោះ ខុន ដាវី ភេទប្រុស អាយុ១៩ឆ្នាំ។ ទី២-ឈ្មោះ ខុន ដាវីត ភេទប្រុស អាយុ១៨ឆ្នាំ (បងប្អូនបង្កើត)មានទីលំនៅភូមិតាអុង ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្តាល មុខរបរកម្មករធ្វើសាច់ប៉ាតេ។ទី៣-ឈ្មោះ សម្បត្តិ បញ្ញា ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅ(ដូចគ្នា) និងទី៤-ឈ្មោះ លី ភេទប្រុស អាយុ១៨ឆ្នាំមានទីលំនៅឃុំកំពង់ត្រាំង ស្រុកពារាំង ខេត្តព្រៃវែង មុខរបរ កម្មករ។ និងរបួសស្រាលមនុស្សប្រុសចំនួន ១នាក់ មានឈ្មោះ ម៉ូច សីហា ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ មន្ត្រីកិច្ចសន្យាអគ្គិភ័យ ។

ក្នុងហេតុការណ៍នោះបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន៣៨គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៣៨ឡាន ស្មើនឹង១៥២ម៉ែត្រគូប ។
រថយន្តជំនួយអន្តរាគមន៍ពន្លត់មានដូចជារថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន២ឡានសើ្មនឹង១២ ម៉ែត្រគូប។ ពន្លត់ចប់ នៅម៉ោង៦និង០០នាទីព្រឹក នាថ្ងៃ.ខែ.ដដែល។
សពជនរងគ្រោះទាំង៤នាក់ ត្រូវបានដឹកយកទៅវត្តឫស្សីសាញ់ ចំនែករថយន្ត២គ្រឿង និងម៉ូតូចំនួន៧គ្រឿង(ឆេះខូចទាំងស្រុង)យកទៅរក្សាទុកនៅការិយាល័យចររាចរណ៍ផ្លូវគោក។ ចំពោះមូលហេតុនៃការឆាបឆេះនេះ កម្លាំងសម្តថកិច្ចកំពុងស្រាវជ្រាវបន្ត៕
អត្ថបទ ៖ រស្មី





-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ