ព័ត៌មានអន្ដរជាតិ
លោក Duterte គំរាមលាតត្រដាង Pacquiao រាល់ថ្ងៃជាមនុស្សកុហក បើមិនបង្ហាញការពិត
លោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte នៅថ្ងៃចន្ទ ទី២៨ ខែមិថុនា បាននិយាយថា កំពូលអ្នកប្រដាល់ Manny Pacquiao គួរដាក់ឈ្មោះការិយាល័យរដ្ឋាភិបាលអំពើពុករលួយដើម្បីបញ្ជាក់ថា សមាជិកសភា និងជាជើងឯកពិភពលោកនេះមិនត្រឹមតែប្រឡូកនយោបាយមុនពេលបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅឆ្នាំក្រោយប៉ុណ្ណោះទេ។
ការលើកឡើងរបស់លោកប្រធានាធិបតីគឺជារឿងថ្មីសន្លាងមួយទៀតនៅក្នុងសង្គ្រាមពាក្យសំដីគួរឲ្យភ្ញាក់ផ្អើលរវាងលោក និង Pacquiao ដែលត្រួវបានគេមើលឃើញក្នុងចំណោមអ្នកគាំទ្រដ៏ខ្លាំងក្លាបំផុតរបស់លោក ហើយអាចជាអ្នកបន្តវេនសម្រាប់ប្រធានាធិបតីបន្ទាប់ នៅពេលលោកអស់អាណត្តិនៅខែមិថុនា ឆ្នាំ២០២២។
មេដឹកនាំហ្វីលីពីនរូបនេះបាននិយាយថា Pacquiao បានរិះគន់ពីអំពើពុករលួយនៅក្នុងរដ្ឋាភិបាលរបស់លោក និងបានគំរាមលាតត្រដាងកំពូលអ្នកប្រដាល់នេះជា«មនុស្សកុហក»។
លោក Duterte បានថ្លែងសុន្ទរកថាផ្សាយតាមទូរទស្សន៍ពេលយប់ថា ៖«ខ្ញុំមិននិយាយថា គ្មានអំពើពុករលួយទេ ដូច្នេះសូមបង្ហាញមក។ បើអ្នកមិនបង្ហាញទេនោះ ខ្ញុំនឹងលាតត្រដាងអ្នករាល់ថ្ងៃថាជាមនុស្សកុហក។ ខ្ញុំដឹងថា អ្នកមានវិធីគាំទ្រ»។
ការប្រើប្រាស់ពាក្យពេចន៍ខ្លាំងៗប្រឆាំងនឹង Pacquiao លោក Duterte បាននិយាយថា ប្រសិនបើគាត់មិនលាតត្រដាងអំពីអំពើពុករលួយទេ គាត់នឹងជាអ្នកនយោបាយលេងសើច និងសន្យាចាត់វិធានការលើមន្ត្រីណាដែលធ្វើខុស។
គេមិនទាន់ដឹងច្បាស់ទេថាតើមន្ត្រីណាដែលលោកកំពុងជំរុញឲ្យ Pacquiao លាតត្រដាង ឬមូលហេតុអ្វី។ Pacquiao មិនត្រូវបានគេមើលឃើញនិយាយជាសាធារណៈអំពីការចោទប្រកាន់ណាមួយពាក់ព័ន្ធនឹងអំពើពុករលួយកម្រិតខ្ពស់ទេក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ។
ជាមួយគ្នានេះ Pacquiao ប្រធានស្តីទីគណបក្សនយោបាយរបស់លោក Duterte មិនទាន់មានការឆ្លើយតបអ្វីឡើយ។
កំពូលអ្នកប្រដាល់ Pacquiao អាយុ៤២ឆ្នាំស្ថិតក្នុងចំណោមអ្នកគាំទ្រដ៏ស្មោះស្ម័គ្ររបស់លោក Duterte បានកំពុងគាំទ្រសង្គ្រាមបង្ហូរឈាមពាក់ព័ន្ធនឹងគ្រឿងញៀន និងស្នើឲ្យមានទោសប្រហារជីវិតឡើងវិញ។ ជើងឯកពិភពលោក៨ស្ថាប័នរូបនេះក៏មិនទាន់ប្រកាសពីការប្រជែងបតំណែងប្រធានាធិបតីដែរ។
កាលពីដើមខែនេះ លោក Duterte បានរិះគន់ពីចំណេះដឹងគោលនយោបាយការបរទេសរាក់របស់ Pacquiao បន្ទាប់ពីសមាជិកសភារូបនេះនិយាយថា គាត់បានរកឃើញពីគោលជំហររបស់មេដឹកនាំខ្លួនអំពីសមុទ្រចិនខាងត្បូងគឺខ្វះខាត និងខកចិត្ត។
លោក Duterte នៅតែមានប្រជាប្រិយភាពខ្លាំងក្នុងប្រទេសហ្វីលីពីន។ សម្ព័ន្ធភាពនយោបាយកំពុងជំរុញលោកឲ្យបន្តតំណែងជាអនុប្រធានាធិបតី នៅពេលអាណត្តិរបស់លោកត្រូវបានបញ្ចប់។ កូនស្រីរបស់លោកដែលជាជំនួយការក៏ត្រូវបានគេមើលឃើញក្នុងចំណោមអ្នកដែលអាចបន្តវេនពីលោកដែរ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍២ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៦ ម៉ោង ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន