Connect with us

ព័ត៌មានជាតិ

អ្នក​ទិញ​ដី​នៅ​ខេត្ត​កំពង់ស្ពឺ ប្រយ័ត្ន​​ទិញ​ដី​ប៉ះ​តំបន់​អភិរក្ស ការពារ​ធម្មជាតិ​

បានផុស

នៅ

អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ​បាន​ក្រើនរំលឹក​ដល់​ពលរដ្ឋ ​ដែល​ទៅ​ទិញ​ដី​នៅ​តំបន់​មិន​ច្បាស់លាស់ ជា​តំបន់​អភិរក្ស តំបន់​ជីវចម្រុះ​ក្រោម​ការ​គ្រប់គ្រង​របស់​អាជ្ញាធរ​ប្រយ័ត្ន​ខាត​បង់​លុយកាក់ បន្ទាប់​ពី​រដ្ឋបាល​ខេត្ត​បាន​ដក​ហូត​ដី​មួយ​ចំនួន​ដែល​ទិញ​លក់​ដោយ​ខុស​ច្បាប់។

ឯកឧត្តម​វ៉ី សំណាង អភិបាល​ខេត្ត​កំពង់ស្ពឺ​បាន​ប្រាប់​កម្ពុជា​ថ្មី​នៅ​ព្រឹក​នេះ​ថា កន្លង​ទៅ​អាជ្ញាធរ​បាន​ដក​ហូត​ដី​នៅ​តំបន់​ឱរ៉ាល់​ជាង ៣០០០ ហិតា ដែល​មាន​ការ​ទិញ​លក់​ដោយ​ខុស​ច្បាប់​ ដោយសារ​ជា​ដី​តំបន់​ការពារ​ធម្មជាតិ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​អាជ្ញាធរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បញ្ជាក់​យ៉ាង​ដូច្នេះ៖ “កុំ​គិត​ថា​ដី​ថោក​ចេះ​តែ​ទិញ ព្រោះ​តំបន់​ខ្លះ​ជា​ដី​អភិរក្ស ជា​ដី​ឧទ្យានជាតិ ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​អាជ្ញាធរ ហើយ​បើ​បង​ប្អូន​ឃើញ​ថោក​ចេះ​តែ​ទិញ អាច​ខាត​បង់​លុយ​កាក់”។

លោក​បាន​លើក​ឡើង​ថា អាជ្ញាធរ​ភូមិ​ឃុំ​ប៉ុន្មាន​ខែ​មុន​នេះ ក៏​បាន​ប្រកាស​មោឃភាព​លើ​លិខិត​ទិញ​លក់​ដី​នៅ​តំបន់​ដែល​មាន​ការ​ទន្ទ្រាន​កាន់​កាប់​ដោយ​ខុស​ច្បាប់​ជា​ហូរហែ​មក​ដែរ។

“អាជ្ញាធរ​ភូមិ​ឃុំ​ខ្លះ​ដោយសារ​គាត់​មិន​ដឹង​ចេះ​តែ​ស៊ីញេ អីចឹង​នៅ​ពេល​ដឹង​ថា​ជា​ដី​ទន្ទ្រាន​លើ​ដី​រដ្ឋ​ខុស​ច្បាប់ ពួកគាត់​ចេញ​លិខិត​បដិសេធ​ មោឃភាព​អីចឹង​​ទៅ​ជា​រឿង​ត្រឹមត្រូវ​ហើយ”។

យោង​តាម​ចំណាររបស់​អភិបាល​ខេត្តកំពង់ស្ពឺ កាល​ពី​ខែ​ឧសភា​ អាជ្ញាធរ​ខេត្តក៏​បាន​ចេញ​ដីកា​ប្រកាស​បដិសេធ និង​ដក​ហូត​ដី​ព្រៃ​ឈើនៅ​តំបន់​ស្រុក​ឱរ៉ាល់ជាច្រើន​ពាន់ហិតា ​បន្ទាប់ពី​ទី​តាំង​ដី​នេះ​ត្រូវ​បាន​ជន​ខិលខូច​ចូល​ទន្ទ្រាន​កាន់​កាប់ និង​ដាំ​ដំណាំ​ក្នុង​គោល​បំណង​យក​ធ្វើ​ជា​កម្មសិទ្ធិ​ដោយ​ខុស​ច្បាប់។

កាល​ពី​ថ្ងៃ ២៨ ឧសភា រដ្ឋបាល​ឃុំ​ត្រែងត្រយឹង ក៏​បាន​ចេញ​លិខិត​បដិសេធ​និង​មោឃភាព​ទៅលើឯកសារលិខិតស្នើសុំផ្ទេរ សិទ្ធិកាន់កាប់ដីធ្លី លិខិត​ពាក្យ​ស្នើ​សុំ​ប្រើប្រាស់​ដីធ្លី លិខិតលក់ទិញ ប្លង់បង្ហាញទីតាំងគ្រប់ប្រភេទ ស្ថិតនៅក្នុងតំបន់ ការពារ​ធនធានធម្មជាតិ និងក្នុងរបៀងអភិរក្សជីវៈចម្រុះនៃតំបន់ឧទ្យានជាតិមុនីវង្សបូកគោ និង ឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យ។

លោក​អភិបាល​ខេត្ត​វ៉ី សំណាង បានព្រមាន​ជា​មុន​ថា ប្រសិន​បង​ប្អូន​មាន​លុយ​គួរ​ទិញ​ដី​ដែល​មាន​ប្លង់​រឹង ចៀសវាង​បើ​ដឹង​ថា​ដី​គ្មាន​ប្លង់​គ្មាន​ច្បាប់​ត្រឹមត្រូវ។ លោក​បញ្ជាក់​ថា សម័យ​នេះ​គ្មាន​ដី​ថោក​ទេ ហើយ​បើ​ដី​ថោក​មាន​តែ​ដី​មាន​បញ្ហា ទិញ​ហើយ​នាំ​រឿងរ៉ាវ​ដាក់​ខ្លួន នាំ​ឲ្យ​ឈឺក្បាល​ដោះស្រាយ​មិន​ចេះ​ចប់៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

បៃដិន ទុកសំបុត្រមួយច្បាប់ឲ្យ ត្រាំ នៅក្នុងថតតុ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

Sokha Hotels

ព័ត៌មានពេញនិយម