ព័ត៌មានជាតិ
កំពុងបារម្ភ អ្នកដំណើរតាមព្រំដែនមកពីថៃ មានឆ្លងកូវីដបំប្លែងខ្លួនថ្មីប្រភពមកពីឥណ្ឌា
លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានលើកឡើងបន្ទាប់ពីរកឃើញអ្នកដំណើរមកពីថៃជាច្រើនមានផ្ទុកវិរុសបំប្លែងខ្លួនថ្មីដែលតា (Delta) ដែលមានប្រភពមកពីឥណ្ឌា។
ក្នុងសារសំឡេងតាមតេឡេក្រាម មន្រ្តីសុខាភិបាលរូបនេះបានសម្តែងក្តីព្រួយបារម្ភ ខណៈកម្ពុជាបន្តរកឃើញករណីឆ្លងលើអ្នកដំណើរ ជាពិសេសតាមច្រកព្រំដែនថៃមានផ្ទុកវិរុសបំប្លែងខ្លួនដែលតា ដែលមានភាពសាហាវ ងាយបង្កការឆ្លងពីម្នាក់ទៅម្នាក់។

លោកជំទាវថ្លែងថា ត្រឹមខែមិថុនានេះ កម្ពុជាបានរកឃើញអ្នកដំណើរ ២២ នាក់មានវិរុសបំប្លែងខ្លួនថ្មីដែលតា។ មេរោគនេះមាន ៣ សណ្ឋានគឺប្រភេទ B.1.6 ប្រភេទ B.1.7 និងប្រភេទថ្មី B.2 ទៀត។
បើតាមលោកជំទាវ នៅលើសកលលោកមានការភ័យខ្លាចពីមេរោគបំប្លែងថ្មី ហើយកម្ពុជាក៏ត្រូវប្រុងប្រយ័ត្នពីការមកដល់នៃវិរុសនេះផងដែរ ខណៈអ្នកដំណើរពីប្រទេសថៃតាមច្រកព្រំដែន មានផ្ទុកពពួកមេរោគនេះ។
ក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ រាល់អ្នកដំណើរដែលឆ្លងចូលប្រទេសកម្ពុជា ត្រូវធ្វើចត្តាឡីស័កនៅតាមបណ្តាច្រកព្រំដែនទាំងអស់ចាប់ពីថ្ងៃទី២៦ ខែមិថុនាតទៅ ដោយអាជ្ញាធរមិនត្រូវដឹកជញ្ជូនមកធ្វើចត្តាឡីស័កនៅតាមភូមិឃុំស្រុកទៀតឡើយ។ ក្រសួងបញ្ជាក់ថា ការដែលគណៈកម្មការអន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ-១៩ ណែនាំទៅអាជ្ញាធរជាប់ព្រំដែនបែបនេះ គឺដើម្បីប្រយុទ្ធទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩បំប្លែងខ្លួនថ្មីប្រភេទ Delta ចូលក្នុងសហគមន៍។
ការដាក់ចេញវិធានការរបស់ក្រសួងសុខាភិបាលនេះ ក៏ធ្វើឡើងបន្ទាប់ពីកម្ពុជាបានរកឃើញអ្នកដំណើរជាពិសេសតាមច្រកព្រំដែនថៃ បានឆ្លងវីរុសកូវីដ-១៩បំប្លែងខ្លួនថ្មី ដែលមានប្រភពចេញពីប្រទេសឥណ្ឌា ខណៈពិភពលោកកំពុងព្រួយបារម្ភខ្លាំងពីប្រភេទមេរោគបំប្លែងខ្លួនថ្មីនេះ៕
អត្ថបទ៖ ប៊ុណ្ណារ៉ា

-
សន្តិសុខសង្គម៩ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍១១ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ១១ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១២ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង