ព័ត៌មានអន្ដរជាតិ
ឥណ្ឌា បញ្ជូនកងទ័ព ២០ម៉ឺននាក់ ទៅព្រំដែនជាប់ ចិន ស្របពេលស្ថានការណ៍ កាន់តែតានតឹង
ប្រទេសឥណ្ឌា បានដាក់ពង្រាយកងទ័ពចំនួន៥ម៉ឺននាក់បន្ថែមទៀត នៅតាមព្រំដែនហិមាល័យ មានជម្លោះជាមួយប្រទេសចិន ដែលនេះជាការបង្ហាញកម្លាំងដ៏សំខាន់ ដល់គូប្រជែងនុយក្លេអ៊ែររបស់ខ្លួន។
ក្នុងរយៈពេល ៣ ខែចុងក្រោយនេះ ឥណ្ឌាបានបញ្ជូនទាហាននិងយន្ដហោះចម្បាំងទៅព្រំដែន ដោយនាំឲ្យកងទ័ពសរុបកើនដល់ទៅ ២០០,០០០ នាក់ ពោលគឺកើនឡើង ៤០ ភាគរយបើប្រៀបធៀបនឹងឆ្នាំមុន។

ភាគីទាំងពីរ បានប៉ះទង្គិចគ្នានៅទីតាំងសមរភូមិជួរភ្នំ កាលពីឆ្នាំមុន ដែលបណ្តាលឲ្យទាហានជាង ២០ នាក់ស្លាប់ នៅក្នុងថ្ងៃបង្ហូរឈាមបំផុតចាប់តាំងពីសង្គ្រាមចិន – ឥណ្ឌាឆ្នាំ ១៩៦២។
យ៉ាងណាក្តី គេមិនទាន់ច្បាស់ទេថាតើ ចិនមានកងទ័ពប៉ុន្មាននាក់នៅទីនោះ ប៉ុន្តែចិនបានពង្រឹងហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនជាមួយនឹងការស្ថាបនាផ្លូវយន្តហោះ លេណដ្ឋានធន់នឹងគ្រាប់បែកសម្រាប់យន្តហោះចម្បាំង កាំភ្លើងធំនិងបន្ទាយ។

ទីក្រុងប៉េកាំង ក៏បានបញ្ជូនកាំភ្លើងធំ រថក្រោះ កាំជ្រួចមីស៊ីលប្រឆាំងយន្ដហោះនិងយន្តហោះចម្បាំងជាច្រើនគ្រឿងផងដែរក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។
ប្រភពមួយបាននិយាយថា ការដាក់ពង្រាយថ្មីរបស់ឥណ្ឌា នឹងអនុញ្ញាតឲ្យមេបញ្ជាការមានជម្រើសច្រើន ប្រសិនបើរងការវាយប្រហារនិង វិធីសាស្ត្រដែលគេស្គាល់ថា “ការពារ វាយបក”។

តំបន់ Ladakh នៅចុងភាគខាងជើង ត្រូវបានគេមើលឃើញថា មានការកើនឡើងនូវចំនួនកងទ័ពច្រើនបំផុតពីភាគីទាំងសងខាង។ វាជាតំបន់ដែលទាហានឥណ្ឌានិងចិន ផ្ទុះអាវុធដាក់គ្នាជាច្រើនដងកាលពីឆ្នាំមុន។
ក្រៅពី Ladakh, ប្រទេសឥណ្ឌាបានបញ្ជូនទាហានបន្ថែម ទៅព្រំដែនផ្សេងទៀតរបស់ខ្លួនជាប់ប្រទេសចិន រួមទាំងនៅតាមតំបន់ខ្ពង់រាបទីបេភាគខាងត្បូងរវាងនេប៉ាល់និងប៊ូតង់ផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ចិន បង្កើនការចំណាយដល់ទៅ២១០ពាន់លានដុល្លារលើវិស័យការពារជាតិ ទោះមានបំណុលនិងជំងឺរាតត្បាតកូវីដ១៩

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ