Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកវិទ្យាសាស្ត្រផលិតម៉ាសតេស្តកូវីដ-១៩ ​អាចរកឃើញវីរុសក្នុងរយៈពេល ៩០ នាទី

បានផុស

នៅ

ថ្មីៗនេះអ្នកវិទ្យាសាស្ត្រអាមេរិកទើបបង្កើតម៉ាសបច្ចេកវិទ្យាចុងក្រោយ ដែលអាចរកឃើញវីរុសកូវីដ-១៩ក្នុងរយៈពេល ៩០ នាទី ដោយការតេស្តខ្យល់ដកដង្ហើម។

Wyss Institute develops face masks to detect COVID – Harvard Gazette
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Harvard និងវិទ្យាស្ថានបច្ចេកវិទ្យា Massachusetts (MIT) បានច្នៃបច្ចេកវិទ្យាសម្រាប់រកមេរោគអេបូឡានិងហ្សីកា ដោយអភិវឌ្ឍវាទៅជាឧបករណ៍ស្វែងវីរុសកូវីដ-១៩វិញកាលពីឆ្នាំមុន។ បច្ចុប្បន្ន បច្ចេកវិទ្យានេះត្រូវបានបញ្ចេញជាសាធារណៈ ដោយគេបានដាក់សមាសធាតុបង្កប់នៅខាងក្នុងម៉ាស។ វាអាចឱ្យយើងកំណត់ភាគល្អិតនៃវីរុសលើនរណាម្នាក់ នៅពេលដកដង្ហើមឬបញ្ចេញសកម្មភាព។

New face mask prototype can detect Covid-19 infection | MIT News |  Massachusetts Institute of Technology

បណ្ឌិត Peter Nguyen អ្នកវិទ្យាសាស្ត្រស្រាវជ្រាវនៅសាកលវិទ្យាល័យហាវ៉ាដ និយាយថា “យើងបានសម្រួលការធ្វើរោគវិនិច្ឆ័យឱ្យមានភាពងាយស្រួលជាងមុន ដោយច្នៃឧបករណ៍ថ្មីដាក់ជាមួយម៉ាសពាក់ ហើយរួមបញ្ចូលនូវភាពត្រឹមត្រូវខ្ពស់ដូចទៅនឹងការធ្វើតេស្ត PCR ព្រមជាមួយនឹងល្បឿនលឿនផងដែរ។”

With the push of a button, the mask deploys water onto the sensors, triggering a chemical reaction that tests for COVID-19 with results are available in as little as 90 minutes

ម៉ាសថ្មីនេះ ជាឧបករណ៍ធ្វើតេស្តដំបូងបង្អស់ដែលអាចបញ្ជាក់លទ្ធផលវិជ្ជមានឬអវិជ្ជមាននៃវីរុសកូវីដ-១៩ បានយ៉ាងត្រឹមត្រូវដូចគ្នាទៅនឹងតេស្តស្តង់ដាដែរ ប៉ុន្តែខុសគ្នាត្រង់ថា គេត្រូវរក្សាវាទុកនៅក្នុងបន្ទប់ដែលមានសីតុណ្ហភាពត្រជាក់ និងស្ងួត។

អ្វីដែលកាន់តែទំនើបទៀតនោះគឺថា ក្រុមអ្នកវិទ្យាសាស្ត្រក៏កំពុងបង្កើតឧបករណ៍ម្យ៉ាងទៀតដែលអាចភ្ជាប់ជាមួយម៉ាសរួចបញ្ជូនលទ្ធផលធ្វើតេស្តតាមរយៈស្មាតហ្វូនភ្លាមៗផងដែរ ដោយពន្លឿនដំណើរការតេស្តកាន់តែរហ័ស និងអនុញ្ញាតឱ្យវេជ្ជបណ្ឌិតទទួលបានលទ្ធផល បើទោះបីនៅឆ្ងាយពីមន្ទីរពិសោធន៍ក៏ដោយ។

covid-19: This AI tool can diagnose Covid-19 in asymptomatic patients using  cellphone-recorded coughs - The Economic Times

ការអភិវឌ្ឍថ្មីៗទាំងនេះ ធ្វើឡើងដើម្បីសម្រួលឱ្យមនុស្សងាយស្រួលធ្វើតេស្តនៅផ្ទះដោយខ្លួនឯង ហើយអាចទទួលបានលទ្ធផលតាមរយៈអនឡាញក្នុងរយៈពេលដ៏ខ្លី៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Daily Mail

ចុចអាន៖ ធ្លាប់ដឹងទេ! មកទល់ពេលនេះ គេប្រើឧបករណ៍អ្វីខ្លះដើម្បីកំណត់វីរុសកូវីដ-១៩?

ចុចអាន៖ ការចាក់វ៉ាក់សាំង២មុខលាយបញ្ចូលគ្នា បង្ហាញប្រសិទ្ធភាពនិងបង្កើតអង់ទីគ័រកម្រិតខ្ពស់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម