Connect with us

ព័ត៌មានអន្ដរជាតិ

យកសេរ៉ូមប្រៃ ក្លែងជាវ៉ាក់សាំងកូវីដ ចាក់ឱ្យមនុស្ស ជាង ២ពាន់នាក់នៅ ឥណ្ឌា

បានផុស

នៅ

ប៉ូលិសបាននិយាយកាលពីចុងសប្តាហ៍ថា មនុស្សប្រហែល២,០០០នាក់ ត្រូវបានចាក់វ៉ាក់សាំងកូវីដក្លែងក្លាយ នៅក្នុងទីក្រុង Mumbai ខណៈ៥០០នាក់ផ្សេងទៀត ដែលមួយចំនួនជាជនពិការ ក៏មានវាសនាដូចគ្នាដែរ នៅក្នុងទីក្រុង Kolkata។

អត្រានៃការចាក់វ៉ាក់សាំង បានកើនឡើងយ៉ាងគំហុកនៅសប្តាហ៍នេះ បន្ទាប់ពីរដ្ឋាភិបាលកណ្តាល បើកយុទ្ធនាការចាក់ថ្នាំបង្ការដោយឥតគិតថ្លៃ ក្រោយពេលឥណ្ឌាជួបប្រទះកូវីដ រលកទី២ដ៏សាហាវកាលពីខែមេសានិងឧសភា។

ប៉ូលិសក្រុង Mumbai បាននិយាយថា មនុស្សប្រហែល ២,០០០ នាក់ ដែលគិតថាពួកគេ ទទួលបានវ៉ាក់សាំង តាមពិតត្រូវបានចាក់ជាមួយសេរ៉ូមប្រៃសោះ។

ប៉ូលិសបានប្រាប់សន្និសីទសារព័ត៌មានមួយថា មនុស្សចំនួន១០នាក់ ត្រូវបានចាប់ខ្លួនពីបទក្លែងបន្លំរួមទាំងវេជ្ជបណ្ឌិត ២ នាក់ នៅមន្ទីរពេទ្យឯកជនមួយ ក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុនេះផងដែរ។

លោក Vishwas Patil ស្នងការទទួលបន្ទុកផ្នែកច្បាប់និងសណ្តាប់ធ្នាប់ បាននិយាយថា “បន្ទាប់មក យើងបានរកឃើញថា បណ្តាញចំនួន៨ទៀត ត្រូវបានរៀបចំឡើងដោយក្រុមនេះ”។

Mumbai: Fake COVID-19 vaccine racket suspected of using distilled water |  NewsBytes

ប៉ូលិសក៏បានរកឃើញសាច់ប្រាក់ចំនួន ១៦,៧០០ដុល្លារ ដែលគេផ្តល់ឲ្យជនឆបោកផងដែរ។

ស្របពេលជាមួយគ្នានោះ មន្ត្រីនៅទីក្រុង Kolkata បានលើកឡើងថា ដបដែលត្រូវបានរឹបអូស គឺមានបិទស្លាកក្លែងក្លាយថាជាវ៉ាក់សាំង AstraZeneca ឬគេស្គាល់ថា Covishield៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ First Post

ចុចអាន៖ ថៃ ព្រមានគ្រូពេទ្យ បើឃើញអ្វីមិនប្រក្រតី ក្នុងដបវ៉ាក់សាំង Sinovac សូមកុំចាក់ឲ្យសោះ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម