Connect with us

ព័ត៌មានអន្ដរជាតិ

កូវីដ-១៩​នៅឥណ្ឌូណេស៊ីជិតដល់មាត់ជ្រោះមហន្តរាយហើយ

បានផុស

នៅ

ការ​ផ្ទុះ​កូវីដ-១៩​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ជិត​ឈាន​ដល់​មាត់​ជ្រោះ​មហន្តរាយ​មួយ​ហើយ ដោយ​សារ​វីរុស​បំប្លែង​ខ្លួន​ឆ្លង​លឿន Delta កំពុង​វាយ​ប្រហារ​​ខ្លាំង​ និង​ធ្វើ​ឲ្យ​មន្ទីរ​ពេទ្យ​ប្រទេស​នេះ​ពោរពេញ​ដោយ​អ្នក​ជំងឺ។ នេះ​ជា​ការ​លើក​ឡើង​របស់​កាកបាទ​ក្រហម​នៅ​ថ្ងៃអង្គារ៍ ទី​​២៩ ខែ​មិថុនា។

ឥណ្ឌូណេស៊ី​មាន​ករណី​ឆ្លង​កូវីដ-១៩​ថ្មី​ប្រចាំ​ថ្ងៃ​ជាង​​២​ម៉ឺន​នាក់​រហូត​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ នៅ​ក្នុង​រលក​ថ្មី​នៃ​វីរុស​បំប្លែង​ខ្លួន​ដែល​​ឆ្លង​កាន់​តែអាក្រក់​ និង​ការកើន​ឡើង​នូវចល័ត​ បន្ទាប់​ពិធី​បុណ្យ​​តម​អាហារ​មូស្លីម​រយៈ​ពេល​មួយខែ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធាន​​សហព័ន្ធ​អន្តរជាតិ​នៃ​កាក​បាទ​ក្រហម និងអឌ្ឍ​ចន្ទក្រហម​ឥណ្ឌូណេស៊ី (IFRC) លោកJan Gelfand បាន​​លើក​ឡើង​ថា ៖«រាល់​ថ្ងៃ យើង​ឃើញ​វីរុស​បំប្លែង​ខ្លួន Delta កំពុង​វាយ​ប្រហារ​ខ្លាំង​នៅ​ឥណ្ឌូណេស៊ី​គឺ​ជិត​ឈាន​ដល់​មាត់​ជ្រោះ​មហន្តរាយ​មួយ»។ លោក​បាន​ជំរុញ​ឲ្យ​ឥណ្ឌូណេស៊ី​ពន្លឿន​​​រឿង​​ចាក់​វ៉ាក់សាំង។

មន្ទីរ​ពេទ្យជា​ច្រើន​នៅ​ក្នុង​តំបន់​ក្រហម​បាន​រាយការណ៍​ពី​ចំនួន​អ្នក​ជំងឺ​ច្រើន​លើស​សមត្ថភាព ក្នុង​នោះ​នៅ​ទី​ក្រុង​ហ្សាការតា​ដែល​មាន​គ្រែ​ដាច់​ដោយ​ឡែក​៩៣​%​សុទ្ធតែ​អ្នក​ជំងឺ​ពេញ​ទាំង​អស់​គិត​ត្រឹម​ថ្ងៃ​អាទិត្យ។

វា​​​កើ​ត​មាន​​នៅ​ពេល​សម្ពាធ​កើន​ឡើង​ពី​បុគ្គលិក​សុខាភិបាល​ជា​ច្រើន​​បាន​ឆ្លង​មិន​ធ្លាប់​មាន។  រដ្ឋ​មន្ត្រី​សុខាភិបាល​ឥណ្ឌូណេស៊ី​កំពុង​ដឹក​នាំ​ជំរុញ​ការ​រឹត​បន្តឹង​។

មន្ត្រី​សុខាភិបាល​ជាន់​ខ្ពស់​ លោក Siti Nadia Tarmizi បាន​និយាយ​ថា ៖«មន្ទីរ​ពេទ្យ​ពោរ​ពេញ​ដោយ​អ្នក​ជំងឺ​កូវីដ-១៩​កើន​ឡើង​ជា​លំដាប់ ដោយសារ​តែ​​​ការ​ចល័ត និង​ធ្វេស​ប្រហែស​ក្នុង​ការ​​ទប់​ស្កាត់​ ដែល​​​​ធ្ងន់​ធ្ងរ​ដោយ​វីរុស​បំប្លែង​ខ្លួន Delta»។

លោក​មាន​ប្រសាសន៍​ថា ៖«ខ្ញុំ​កំពុង​​​តម្រង់​ជួរនៅ​ទី​នេះ​ដើម្បី​ដាក់​អ៊ុកស៊ីសែន​ដល់​ប្រពន្ធ​ និង​កូន​ប្រុស​ខ្ញុំ ពី​ព្រោះ​ពួក​គេ​ឆ្លង​កូវីដដែរ។ ខ្ញុំ​បាន​រត់​រក​​កន្លែង​ផ្សេង​ៗ​ ហើយ​គេ​លក់​អស់»។

អ្នក​លក់​នៅ​កន្លែងខ្លះ​ក្នុង​ទី​ក្រុង​ហ្សាការតា ការ​ស្តុក​អ៊ុកស៊ីសែន​របស់​ពួក​គេ​អស់​ហើយ ប៉ុន្តែ​មន្ត្រី​ម្នាក់​នៅ​ទី​ភ្នាក់ងារ​សុខភាព Sulung Mulia Putra បាន​និយាយ​ថា កង្វះ​ខាត​អ៊ុកស៊ីសែន​គឺ​បណ្តោះ​អាសន្ន និង​ដោយ​សារ​តែ​បញ្ហា​ចែក​ចាយ​មួយ​ចំនួន​ដែល​កំពុង​ដោះ​ស្រាយ។

ឥណ្ឌូណេស៊ី​ដាក់ផែន​ការ​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ-១៩​ទ្រង់​ទ្រាយ​ធំ ប៉ុន្តែ​រហូត​ដល់​ពេល​ទើប​ចាក់​បាន​​ប្រមាណ​​១៣.៣​លាន​នាក់​ក្នុង​ចំណោម​​​​ប្រជា​ជនគោល​ដៅ​​១៨១.៥​លាន​នាក់ដែល​ត្រូវ​ចាក់​ពីរ​ដូស​៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​ការផ្ទេរអំណាច​សន្តិភាពនៅអាមេរិក​៖ ពី​​ចូ បៃដិនទៅដូណាល់ ត្រាំ ខុសពី ដូណាល់ ត្រាំ ទៅ​ចូ បៃដិន​

សន្តិសុខសង្គម៦ ម៉ោង មុន

នារីម្នាក់​ត្រូវ​​ឃាតករ​សម្លាប់រួចចាក់សោរក្នុងបន្ទប់ជួលរហូត​ធុំក្លិន​ស្អុយ​ទេីប​បែកការណ៍

ព័ត៌មានជាតិ៦ ម៉ោង មុន

ស្នងការ​នគរបាលរាជធានី គ្រោង​បង្កើត​ក្រុម​សមត្ថកិច្ច​ចល័ត​ដើម្បី​តាមពិនិត្យ​អនុវត្តលើអ្នកដំណើរទាំងឡាយណា ដែល​សមត្ថកិច្ចមានការសង្ស័យថាមានជាតិស្រវឹង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​ពូទីន ប្រកាសចំហ​​​ចរចា​ជាមួយ​រដ្ឋបាល​ដូណាល់ ត្រាំ ខណៈហុងគ្រីបរិហារ​អឺរ៉ុប​​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងប្រៃសណីយ៍កម្ពុជា និង ក្រសួងបច្ចេកវិទ្យាគមនាគមន៍នៃសាធារណរដ្ឋហ្វីលីពីនធ្វើសន្និសីទស្តីពីការផ្ទេរបច្ចេកវិទ្យាឌីជីថលឱ្យគ្នាដើម្បីជំរុញល្បឿននៃការធ្វើបរិវត្តកម្ម

Sokha Hotels

ព័ត៌មានពេញនិយម