Connect with us

កូវីដ-១៩

យកសំណាកកម្មករក្រុមហ៊ុនចម្រាញ់រ៉ែមាស​ជាង៣០នាក់ រកឃើញវិជ្ជមានកូវីដម្នាក់

បានផុស

នៅ

អាជ្ញាធរខេត្តមណ្ឌលគិរី នៅថ្ងៃទី ២៩ ខែមិថុនា បានដឹកនាំក្រុមការងារចុះពិនិត្យ និងយក​សំណាក​ធ្វើតេស្តរហ័សលើកម្មកររបស់ក្រុមហ៊ុន រ៉ែមាស រ៉ឺនេសង់ មីនើរ៉ល ក្នុងស្រុកែវសីមា ខេត្តមណ្ឌលគិរី ជាង៣០នាក់ និងរកឃើញវិជ្ជមានកូវីដ១៩ម្នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺ១៩ ខេត្តមណ្ឌលគិរី បានដឹកនាំមន្រ្តីជំនាញ​នៃមន្ទីរសុខាភិបាល ចុះទៅតំបន់អូរខ្វាវចំណុច ព្រែកខ្លុង ស្ថិតនៅឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដើម្បីត្រួតពិនិត្យ និងយកសំណាក់ធ្វើតេស្តរហ័សលើកម្មកររបស់ក្រុមហ៊ុន រ៉ែមាស រ៉ឺនេសង់ មីនើរ៉ល ដែលជួបផ្ទាល់ និងជួបប្រយោលជាមួយឈ្មោះ Kristt sanasuancma ជាជនជាតិថៃ ដែលវិជ្ជមានជំងឺកូវីដ១៩ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះ។

លោក ស្វាយ សំអ៊ាង មានប្រសាសន៍ឱ្យដឹងថា ក្រោយពីមន្រ្តីជំនាញ នៃមន្ទីរសុខាភិបាល បានធ្វើតេស្ដរហ័ស ជាលទ្ធផល​មានអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ១នាក់ និងអ្នកអវិជ្ជមានចំនួន ៣២នាក់ ហើយចំពោះអ្នករកឃើញវិជ្ជមានជំងឺកូវីដ១៩ មន្រ្តីជំនាញសុខាភិបាល​នឹងយកមក​ព្យាបាល​នៅមន្ទីរពេទ្យខេត្ត ចំពោះអ្នកអវិជ្ជមានត្រូវធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ។

លោកអភិបាលខេត្តអំពាវនាវឱ្យប្រជាពលរដ្ឋដែលពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាមួយ​អ្នកផ្ទុក​ជំងឺកូវីដ១៩ សូមទៅយកសំណាកនៅមន្ទីរពេទ្យបង្អែកខេត្ត ឬទីតាំងណាមួយ ដែលក្រុមគ្រូ​ពេទ្យ​បានកំណត់។

លោកអភិបាលខេត្ត ក៏ស្នើដល់នាយកក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល ត្រូវយកចិត្តទុកដាក់រៀប​ចំកន្លែង​ធ្វើចត្តាឡីស័កជូនកម្មករ ដើម្បីងាយស្រួលដល់អ្នកធ្វើចត្តាឡីស័ក ក្នុងករណីមានបញ្ហាកើត​ឡើង​ពាក់​ទៅនឹងជំងឺកូវីដ១៩ ងាយស្រួលបញ្ជូនទៅមន្ទីពេទ្យបានទាន់ពេលវេលា។

​ក្រុមហ៊ុន​រ៉ឺនេសង់ មីនើរ៉ល ខេម​បូឌា​(Renaissance Minerals Cambodia Limited)​  ទើបតែប្រកាស ​ប្រតិបត្តិការ​ចម្រាញ់​រ៉ែ​មាស​លើក​ដំបូង​របស់​ខ្លួនក្នុងស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី កាលពីថ្ងៃច័ន្ទសប្តាហ៍មុន។

រាជរដ្ឋាភិបាល​កម្ពុជា រំពឹង​ថា​នឹង​ទទួលបាន​ចំណូល​ពី​អាជីវកម្មចម្រាញ់រ៉ែមាស​ ​ប្រមាណ​៤០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​​ឆ្នាំ ខណៈមាស​សុទ្ធ​ជា​មធ្យម​ចំនួន​៣​តោន នឹង​ត្រូវ​បាន​ផលិត​ជា​រៀង​រាល់​ឆ្នាំ​នៅ​ក្នុង​ប្រតិបត្តិការ​រយៈ​ពេល​៨ឆ្នាំ​លើក​ដំបូង​៕ អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានជាតិ២២ ម៉ោង មុន

សម្ដេចតេជោ បន់ស្រន់ឱ្យស្ថានការណ៍នៅកូរ៉េប្រក្រតីឡើងវិញ និងថា«មិត្តកម្ពុជាមិនចង់ឃើញមិត្តកូរ៉េមានវិបត្តិ»

Sokha Hotels

ព័ត៌មានពេញនិយម