Connect with us

កូវីដ-១៩

ប្រសិនស្ថានភាពរីករាលដាលកូវីដ-១៩ ហួសបន្ទាត់ក្រហម តើនឹងមានអ្វីកើតឡើង?

បានផុស

នៅ

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការសុខាភិបាល មានប្រសាសន៍ថ្មីៗនេះថា ស្ថានភាពកូវីដ-១៩ នៅកម្ពុជា បានឈានចូលដល់បន្ទាត់ក្រហម នៃការឆ្លងរីករាលដាល​ក្នុងសហគមន៍ហើយ ដែលនាំឱ្យមានផលប៉ះពាល់ច្រើនដល់បុគ្គល គ្រួសារ និងសង្គមជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បញ្ជាក់ថា ឥឡូវនេះ ស្ថានភាពកូវីដ-១៩ នៅកម្ពុជា ចូលទៅដល់បន្ទាត់ក្រហម ឬសឹង​តែ​ឈានផុតបន្ទាត់ក្រហមហើយ ដែលទាំងប្រជាពលរដ្ឋ និងរដ្ឋាភិបាលមិនចង់ឱ្យស្ថានភាពវាយលុករបស់ជំងឺកូវីដ-១៩ លើសពីបន្ទាត់ក្រហមទេ។

លោកស្រីមានប្រសាសន៍ថា៖ “តែកាលណាលើសពីបន្ទាត់ក្រហមហើយ ពិបាកណាស់ គឺចូលទៅដល់ការរាតត្បាតទ្រង់ទ្រាយធំនៅក្នុងសហគមន៍របស់យើង។ ហើយបើឈានដល់ការរាតត្បាតទ្រង់ទ្រាយធំនៅក្នុងសហគមន៍របស់យើង នោះមូលដ្ឋានសុខាភិបាលសាធារណៈ មន្ទីរពេទ្យត្រូវតែហួសពីសមត្ថភាពហើយ ព្រោះជំងឺមានច្រើន ដល់តែអ៊ីចឹងអត់មានកន្លែងដាក់ ព្យាបាលអ្នកជំងឺទេ”។

អ្នកនាំពាក្យក្រសួងសុខាភិបាល​ ខាងលើនេះ បានលើកឡើងបន្ថែមថា ស្ថានភាពបែបនោះនឹងធ្វើឱ្យការស្លាប់បាត់បង់ជីវិតក៏កាន់តែច្រើន ហើយប្រជាពលរដ្ឋក៏ពិបាកប្រកបរបររកទទួលទាន ដោយសារតែកាលណាមេរោគវាយលុកខ្លាំង ចាំបាច់ត្រូវបិទខ្ទប់ទៀត ឬបិទកន្លែង ឬតំបន់មួយចំនួន ដើម្បីខ្ទប់កុំឱ្យមេរោគកូវីដ-១៩ ឆ្លងតទៅទៀត។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បង្ហាញថា៖ “អ៊ីចឹងផលប៉ះពាល់វាធំណាស់ ប៉ះទាំងសេដ្ឋកិច្ច សេដ្ឋកិច្ចគ្រួសារ ក៏ដូចជាសេដ្ឋកិច្ចប្រទេសជាតិរបស់យើង។ ហើយបញ្ហាធំ គឺប៉ះពាល់ទៅដល់សុខភាពរបស់ប្រជាពលរដ្ឋ ហើយការស្លាប់បាត់បង់ជីវិតនឹងមានកំណើនកើនឡើងជាលំដាប់ប្រសិនបើយើងមិនខិតខំ នៅពេលនេះទាំងអស់គ្នាទេនោះ”។

ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រូបនេះ បានសូមរំលឹកជាពិសេសចំពោះ បុគ្គលប្រជាពលរដ្ឋនីមួយៗត្រូវតែចូលរួមឱ្យបានសកម្មជាទីបំផុតនៅក្នុងដំណាក់កាលនេះដើម្បីចៀសផុតពីការវាយលុករបស់វីរុសកូវីដ-១៩ ពោលត្រូវបន្តអនុវត្ត ៣ការពារ ៣កុំ ចូលរួមចាក់វ៉ាក់សាំងកូវីដ១៩ និងកុំចេញទៅណាដែលមិនចាំបាច់។

គួរបញ្ជាក់ថា រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ចំនួននៃការរកឃើញអ្នកវិជ្ជមានកូវីដ-១៩ នៅកម្ពុជា បានហក់ឡើងខ្ពស់គួរឱ្យកត់សម្គាល់ និងព្រួយបារម្ភ។ ជាក់ស្ដែងរយៈពេល៧ថ្ងៃចុងក្រោយនេះ នៅថ្ងៃទី២៣ ខែមិថុនា រកឃើញ ៥៨៧នាក់ ថ្ងៃទី២៤ ខែមិថុនា រកឃើញ ៦៥៥នាក់ ថ្ងៃទី២៥ ខែមិថុនា រកឃើញ ៦៩៩នាក់នាក់ ថ្ងៃទី២៦ ខែមិថុនា រកឃើញ ៧៤៥នាក់ ថ្ងៃទី២៧ ខែមិថុនា រកឃើញ ៨៣៩នាក់ ថ្ងៃទី២៨ ខែមិថុនា ៨៨៣នាក់ និងនៅថ្ងៃទី២៩ ខែមិថុនា ម្សិលមិញនេះ រកឃើញ ៧២៣នាក់៕

អត្ថបទ៖ ច័ន្ទ វ​ីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

វប្បធម៌ ជំនឿ៩ នាទីutes មុន

បំណែកវត្ថុបុរាណជាច្រើន ត្រូវបានអ្នកជំនាញអភិរក្សជួសជុលឱ្យរឹងមាំឡើងវិញ

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ស៊ាន បូរ៉ាត និងលោក ស ថាវី ត្រូវបានតុលាការកោះហៅចូលបំភ្លឺលើសំណុំរឿងក្រុមហ៊ុនអតីតឧកញ៉ា ឡេង ចាន់ណា

សន្តិសុខសង្គម២ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

ព័ត៌មានជាតិ២ ម៉ោង មុន

សហជីព និងពលរដ្ឋឈប់ជឿ អ៊ុំ សំអាន ព្រោះជាមនុស្សធ្លាប់ជាប់គុកដោយសារនិយាយកុហករឿងព្រំដែន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

លោក ត្រាំ ព្រមានក្រុមប្រទេស BRICS ជុំវិញ​រឿង​ប្រឆាំង​នឹង​ការ​ប្រើប្រាស់​លុយ​ដុល្លារអាមេរិក

សេដ្ឋកិច្ច៥ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ៨ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ៧ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

កងទ័ព​ជើង​ទឹក​មីយ៉ាន់ម៉ា បាញ់​ទូក​នេសាទ​ថៃ បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ និង​ចាប់​ឃាត់​ខ្លួន​​៣១​នាក់

Sokha Hotels

ព័ត៌មានពេញនិយម