កូវីដ-១៩
កម្ពុជាដាក់ចេញវិធានការទប់ស្កាត់ការឆ្លងមេរោគកូវីដ-១៩ បំប្លែងខ្លួនថ្មីប្រភេទ Delta លើអ្នកដំណើរចូលមកកម្ពុជា
ភ្នំពេញ៖ គណៈកម្មការជាតិប្រយុទ្ធនិងជំងឺកូវីដ-១៩ (គ.ប.ក) បានដាក់ចេញនូវវិធានការមួយចំនួនដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគកូវីដ-១៩ បំប្លែងខ្លួនថ្មីប្រភេទ Delta ចូលក្នុងសហគមន៍ តាមរយៈអ្នកដំណើរឆ្លងដែនចូលមកកម្ពុជាតាមព្រំដែននានា ពិសេសពលករខ្មែរមកពីប្រទេសថៃ។

ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការប្រចាំការនៃគណៈកម្មការជាតិប្រយុទ្ធនិងជំងឺកូវីដ-១៩ បានណែនាំ ឱ្យរៀបចំជាបន្ទាន់មណ្ឌលចត្តាឡីស័កបន្ថែមនៅតាមមាត់ច្រកព្រំដែនកម្ពុជាថៃ ជាពិសេសសម្រាប់ខេត្តដែលពុំទាន់មានកន្លែងធ្វើចត្តាឡីស័កគ្រប់គ្រាន់ ហើយត្រូវដាក់ដាច់ដោយឡែកពីគ្នារវាងពលករមកពីប្រទេសថៃ និងអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ២០២១ ដើម្បីបង្ការការចម្លងជាយថាហេតុនៃមេរោគបំលែងខ្លួនថ្មីនេះនៅក្នុងមណ្ឌលចត្តាឡីស័ក។

ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានបន្តថា ត្រូវបង្កើតមណ្ឌលសង្គ្រោះបន្ទាន់កម្រិតតំបន់នៅតាមព្រំដែនកម្ពុជាថៃដើម្បីបង្កើនសមត្ថភាពមន្ទីរពេទ្យបង្អែកខេត្តដែលមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់សម្រាប់ព្យាបាលដល់អ្នកជំងឺកូវីដ-១៩។ ត្រូវធ្វើការសហការជាមួយខេត្តជាប់ព្រំដែនកម្ពុជាថៃដើម្បីពង្រឹងការគ្រប់គ្រងរំហូរចូលនៃប្រជាជន និងពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃចូលមកកម្ពុជា និងដើម្បីចៀសវាងការលួចចូលឆ្លងដែនដោយខុសច្បាប់។
ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានបន្តទៀតថា លើសពីនេះ អនុញ្ញាតឱ្យធ្វើតេស្តរហ័សទៅលើអ្នកដឹក ជញ្ជួនទំនិញដែលឆ្លងកាត់ព្រំដែនរៀងរាល់៧២ម៉ោងម្តង។ ជាងនេះទៀតអនុញ្ញាតឱ្យធ្វើតេស្តរហ័សប្រចាំខែដល់កងកម្លាំងដែលឈរជើងនៅតាមមាត់ច្រកព្រំដែនផងដែរ។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះកម្ពុជាមានអ្នកឆ្លងមេរោគកូវីដ-១៩ បំប្លែងខ្លួនថ្មីប្រភេទ Delta ចំនួន២២ករណីដែលជាអ្នកដំណើរឆ្លងដែនមកពីប្រទេសថៃ៕
អត្ថបទ៖ សំអឿន




-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ