ព័ត៌មានជាតិ
លោក ចម ប្រសិទ្ធ ស្នើសុំដល់ប្រទេសសឹង្ហបុរី បន្តជួយពង្រឹងសមត្ថភាពធនធានមនុស្សនៅកម្ពុជាបន្ថែមទៀត
លោក កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែង នូវការស្នើ សុំដល់ប្រទេសសឹង្ហបុរី តាមរយៈ លោកស្រី ឯកអគ្គរដ្ឋទូត បន្តជួយពង្រឹងសមត្ថភាពធនធានមនុស្ស នៅកម្ពុជា បន្តទៀត ជាពិសេស លេីជំនាញប្រេីប្រាស់ភាសាអង់គ្លេស ពីព្រោះ ជាយាន ដេីម្បី ឲ្យមន្ត្រី ក៏ដូចជា និស្សិត ងាយចាប់បាន និងស្វែងយល់ចំពោះការសិក្សាជំនាញបច្ចេកទេសផ្សេងៗទៀត ។
លោក កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ថ្លែងបែបនេះក្នុងពេលទទួលជួប លោកស្រីTeo Lay Cheng ឯកអគ្គរដ្ឋទូត សាធារណរដ្ឋ សឹង្ហបុរី ទេីបតែងតាំងថ្មី ប្រចាំ កម្ពុជា នាល្ងាចម្សិលមុិញដើម្បី សម្ដែង ការ គួរសម និង ពិភាក្សា ការ ងារ នៅទីស្តីការក្រសួង ។
នៅក្នុងជំនួបនោះ លោកកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានសម្តែងនូវការស្វាគមន៍ និង វាយតម្លៃ ខ្ពស់ ចំពោះ ទំនាក់ទំនង កិច្ច សហប្រតិបត្តិការ ដ៏ល្អ រវាង កម្ពុជា និង សឹង្ហបុរី ក្នុង ក្របខណ្ឌ ទ្វេ ភាគី និងអាស៊ាន ក៏ដូចជា ការ គាំទ្រ គ្នា ទៅវិញទៅមក ទាំងក្នុងក្របខណ្ឌតំបន់ និងអន្តជាតិ ផងដែរ ។ ទន្ទឹមនឹងនេះ លោកកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ក៏បាន ថ្លែង អំណរគុណ យ៉ាង ជ្រាលជ្រៅ ចំពោះប្រទេសសឹង្ហបុរី ដែលបានដេីរតួរយ៉ាងសំខាន់ក្នុងការ ផ្ដល់ ជំនួយ បច្ចេកទេស និងការបណ្តុះបណ្តាលធនធានមនុស្សដល់មន្ត្រី និងនិស្សិតកម្ពុជារាប់មុឺននាក់ ទាំងការ បណ្តុះ បណ្តាល ក្នុងស្រុក និងនៅប្រទេសសឹង្ហបុរីផ្ទាល់ ក្នុងនោះ ក៏មានមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ផងដែរ ។
លោកកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បាន ស្នើ ដល់ប្រទេសសឹង្ហបុរី តាមរយៈ លោកស្រី ឯកអគ្គរដ្ឋទូត បន្តជួយពង្រឹងសមត្ថភាពធនធានមនុស្ស នៅកម្ពុជា បន្តទៀត ជាពិសេស លេីជំនាញប្រេីប្រាស់ភាសាអង់គ្លេស ពីព្រោះ ជាយាន ដេីម្បី ឲ្យមន្ត្រី ក៏ដូចជា និស្សិត ងាយចាប់បាន និងស្វែងយល់ចំពោះការសិក្សាជំនាញបច្ចេកទេសផ្សេងៗទៀត ។
លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត សាធារណរដ្ឋ សឹង្ហបុរី ទេីបតែងតាំងថ្មី ប្រចាំ កម្ពុជា បានសម្តែងនូវទឹកចិត្តរីករាយ ចំពោះ ការ មក បំពេញ បេសកកម្ម កាទូតនៅកម្ពុជា ។ ក្នុង បេសកកម្ម នេះ លោកជំទាវ នឹងខិតខំ ជំរុញ ទំនាក់ទំនង និងកិច្ចសហប្រត្តិការ កម្ពុជា -សឹង្ហបុរី ឲ្យកាន់តែប្រសេីរថែមទៀត ។ លោកជំទាវ ឯកអគ្គរដ្ឋទូត បានផ្តល់ សារ:សំខាន់ ទៅលេីការបណ្តុះ បណ្តាលធនធានមនុស្ស ពង្រឹង វិស័យ សហគ្រាស ធនតូចនិងមធ្យម ការទាក់ទាញ ការវិនិយោគ និងកិច្ចសហការ ប្រតិបត្តិការ លើ វិស័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាដេីម ។ ក្នុងនោះ លោកជំទាវ ឯកអគ្គរដ្ឋទូត ក៏បាន ចាប់អារម្មណ៍ លេីវិស័យ សិប្បកម្ម បែបបុរាណនៅកម្ពុជាផងដែរ ។
ជាចុងក្រោយដីគូសន្ទនា បានវាយតម្លៃខ្ពស់ ចំពោះភាពរីកចម្រេីននៃកិច្ចសហប្រតិបត្តិការ លេីវិស័យ កម្មសិទ្ធិបញ្ញា ជាពិសេស អនុស្សរណៈ យោគយល់ គ្នា នៃការចុះបញ្ជីទទួលស្គាល់សុពលភាពប្រកាសនីយ បត្រតក្កកម្ម (Patent) នៃ ប្រទេស សិង្ហបុរី នៅកម្ពុជា ។ សមិទ្ធផល នេះ ធ្វើ ឲ្យកម្ពុជា ឈាន ទៅចុះអនុស្សារណ:នៃការ យោគយល់ គ្នា ជាបន្ដបន្ទាប់ ទៀត ជាមួយ ប្រទេសដៃគូជាច្រេីនទៀតលេីពិភពលោក រួមមាន ជាមួយប្រទេស កូរ៉េ ចិន ជប៉ុន សហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក ដែលជាឧបករណ៌ដ៏សំខាន់ក្នុងការផ្តល់ទំនុកចិត្តនិងជួយទាក់ទាញការវិនិយោគថ្មីៗបន្ថែមទៀត ។ ទាក់ទង នឹង ការ បណ្តុះបណ្តាល ធនធាន មនុស្ស គឺត្រូវទទួលបានការយកចិត្តទុកដាក់ ហេីយ ក្នុង បរិបទ បច្ចុប្បន្ន ដោយសារ វិបត្តិ កូវីដ ១៩ ការ បណ្តុះបណ្តាល តាមប្រព័ន្ធ អនឡាញ គឺជាជម្រេីសដ៏ល្អ ហេីយ យេីងមានលទ្ធភាពបណ្តុះបណ្តាល សិក្ខាកាម បានចំនួនច្រេីនជាងមុនទៀតផង ៕
អត្ថបទ ៖ វិមាន
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ២៣ ម៉ោង ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ២២ ម៉ោង ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក