ព័ត៌មានអន្ដរជាតិ
ព្យុះត្រូពិក Iota សម្លាប់មនុស្ស១៤នាក់នៅប្រទេស ហុងឌូរ៉ាស់
គណៈកម្មាធិការទប់ទល់គ្រោះអាសន្នអចិន្រ្តៃយ៍ (Copeco) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ព្យុះត្រូពិក Iota បានបណ្តាលឲ្យមនុស្សយ៉ាងតិច១៤នាក់ស្លាប់និងម្នាក់បាត់ខ្លួនបន្ទាប់ពីវាយប្រហារប្រទេសហុងឌូរ៉ាស់ជាមួយភ្លៀងធ្លាក់ខ្លាំង។
ប្រជាជនប្រមាណ៩៦,៦៨៤នាក់ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាពនិង៧៣,៣០១នាក់បានស្នាក់នៅទីជម្រកចំនួន៨២២កន្លែង។
ព្យុះ Iota បានចាកចេញពីប្រទេសហុងឌូរ៉ាស់កាលពីព្រឹកថ្ងៃពុធខណៈព្យុះត្រូពិកមួយនេះឆ្ពោះដំណើរទៅកាន់ប្រទេសអែលសាល់វ៉ាឌ័រដែលជាកន្លែងចុងក្រោយរបស់វា។
ទាក់ទងទៅនឹងការខូចខាត Copeco បាននិយាយថា ស្ពានចំនួន៦ត្រូវខូចខាតនិង៣ត្រូវបានបំផ្លាញទាំងស្រុងរីឯផ្ទះចំនួន៨,១១១ខ្នងបានរងផលប៉ះពាល់, ១៥៣ខ្នងរងការខូចខាតនិង២៧ខ្នងត្រូវបំផ្លាញទាំងស្រុង។
តំបន់ជ្រលងភ្នំ Sula ភាគខាងជើងប្រទេសគឺជាកន្លែងរងការវាយប្រហារខ្លាំងជាងគេបំផុតដោយអាកាសយានដ្ឋាន Ramon Villeda Morales ក្នុងទីក្រុង San Pedro Sula ត្រូវទឹកជន់លិច។ អាជ្ញាធរអាកាសចរណ៍ស៊ីវិលបាននិយាយថា វាអាចចំណាយពេលរហូតដល់ថ្ងៃទី១៥ខែធ្នូឯណោះដើម្បីបើកព្រលានយន្តហោះនេះឡើងវិញ។
ប្រធានាធិបតីហុងឌូរ៉ាស់លោក Juan Orlando Hernandez បានអំពាវនាវដល់សហគមន៍អន្តរជាតិនិងអង្គការនានាឲ្យជួយឧបត្ថម្ភដល់កិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Xinhua
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជាជនជាតិចិន ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត