ព័ត៌មានជាតិ
កំណត់ត្រាអាក្រក់បំផុត កម្ពុជារកឃើញអ្នកឆ្លងថ្មី ១១៣០ នាក់ក្នុងមួយថ្ងៃ
ក្រសួងសុខាភិបាលបានប្រកាសរកឃើញអ្នកឆ្លងថ្មី ១១៣០ នាក់ ជាកំណត់ត្រាអាក្រក់បំផុតក្នុងរយៈពេលជិត ២ ឆ្នាំនៃការផ្ទុះឆ្លងកូវីដ ១៩។
ស្ថានភាពដ៏អាក្រក់នេះ ខណៈមន្រ្តីសុខាភិបាលបានព្រមានទុកមុនថា កម្ពុជាកំពុងស្ថិតនៅក្នុងបន្ទាត់ក្រហមហើយ បើការផ្ទុះរាលដាលគ្រប់គ្រងលែងជាប់ អាចរងគ្រោះដល់ប្រព័ន្ធសុខាភិបាលរបស់ប្រទេស។
ការវាយលុកនៃមេរោគដែលតា ដែលមានប្រភពមកពីប្រទេសឥណ្ឌា ជាពពួកវិរុសឆ្លងឆ្ងន់លឿន វាយប្រហាររហ័ស អាចបង្កប៉ះពាល់សុខភាពធ្ងន់ធ្ងរដល់ជនរងគ្រោះ ដោយសមត្ថភាពឆ្លងរបស់វាច្រើនជាង ៥ ដង លើសមេរោគកូវីដធម្មតា។
មេរោគនេះត្រូវបានរកឃើញ ភាគច្រើនលើខ្លួនអ្នកដំណើរមកពីប្រទេសថៃ។ បើតាមរដ្ឋលេខាធិការអ្នកនាំពាក្យក្រសួងសុខាភិបាលលោកជំទាវ ឱ វណ្ណឌីន នៅខែមិថុនា រកឃើញមេរោគដែលតាលើអ្នកដំណើរ ២២ នាក់ ដែលមកពីប្រទេសថៃ។
ការរកឃើញថ្មីបន្ថែម ១១៣០ នាក់នេះ ធ្វើឲ្យតួលេខអ្នកឆ្លងសរុបនៅប្រទេសកម្ពុជាកើនដល់ ៥០ ៣៨៥ នាក់ និងជនរងគ្រោះ ៦០២ នាក់បានស្លាប់៕


-
សន្តិសុខសង្គម១៥ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១៧ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១៧ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១៧ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង