Connect with us

ព័ត៌មានជាតិ

ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ នៅ​ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ

បានផុស

នៅ

​រដ្ឋបាលខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២១​នេះ បានចាប់ផ្តើម​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ ជូន​ប្រជាពលរដ្ឋ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ ក៏បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ​តាម​គោលដៅ​នានា នៃ​ការរៀបចំ​របស់​ក្រុមគ្រូពេទ្យ​ក្នុង​យុទ្ធនាការ​នេះ។​

ក្នុង​ដំណើរ​ចុះ​ត្រួតពិនិត្យ​នាពេលនោះ ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ បាន​លើកឡើងថា រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​ប្រកបដោយ​ភាពឈ្លាសវៃ និង​គតិបណ្ឌិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​បាន​ដាក់​ចេញ «​យុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់សាំង​» សំដៅ​បង្កើតឱ្យមាន​ភាពស៊ាំ ក្នុង​សហគមន៍​ទប់​ទល់នឹង​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​សហគមន៍។

ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ រដ្ឋបាលខេត្ត បានរៀបចំ​ផែនការ​ខេត្ត ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​ចុះឈ្មោះ​ស្ម័គ្រចិត្ត ចាក់​វ៉ាក់សាំង ជាមួយ​អាជ្ញាធរ​ភូមិ ឃុំ​-​សង្កាត់ និង​ក្រុង​-​ស្រុក នៅ​ទូទាំង​ខេត្ត ពិសេស​នៅ​តំបន់​មាន​ហានិភ័យ។ ដោយឡែក​នៅ​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២១​នេះ នឹង​ចាប់ផ្តើម​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ នៅ​ក្រុង​សួង នៃ​ខេត្ត​ត្បូងឃ្មុំ ។​

ដូច្នេះ​ប្រជាពលរដ្ឋ​ដែលមាន​អាយុ​ចាប់ពី ១៨​ឆ្នាំ​ឡើងទៅ ដែល​បាន​ចុះឈ្មោះ​ស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ជាមួយ​អាជ្ញាធរ​ឃុំ​-​សង្កាត់​, កម្មករ​កម្មការិនី តាម​រោងចក្រ សហគ្រាស និង​បងប្អូន​ដែល​រស់​នៅតាម បណ្តា​ក្រុង​-​ស្រុក​ខាងលើ សូម​អញ្ជើញ​ទៅ​ទទួល​ការចាក់​វ៉ាក់សាំង​ដោយ​ឥតគិតថ្លៃ នៅតាម​ទីតាំង​ចាក់​វ៉ាក់សាំង ដែល​រដ្ឋបាលខេត្ត​បានរៀបចំ ចាប់ពី​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២១​នេះ​តទៅ ដោយពេល​ព្រឹក​ចាប់​ម៉ោង ០៨:០០​នាទី ដល់​ម៉ោង ១១.០០​នាទី និង​ពេល​រសៀល ចាប់ពី​ម៉ោង ១៣:០០​នាទី ដល់​ម៉ោង ១៦:០០​នាទី ។

ឯកឧត្តម​បណ្ឌិត អភិបាលខេត្ត​បាន​បញ្ជាក់ថា សម្រាប់​ក្រុង​សួង មាន​០៥​ទីតាំង ក្នុង​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ រួមមាន ទី​១.​មន្ទីរពេទ្យបង្អែក​ព្រះ​នរោត្តម​សីហនុ​ត្បូងឃ្មុំ, ទី​២.​មណ្ឌល​សុខភាព​សួង, ៣.​មណ្ឌល​សុខភាព​វិហារ​លួង, ៤.​ទីធ្លារ​វត្ត​ពណ្ណរាយ, ៥.​ទីធ្លារ​វត្ត​វិហារ​ខ្ពស់៕

​អត្ថបទ៖ សាន វិ​ឡែ​ម

សូមចុចអាន៖ ទីតាំងឱសថស្ថាន ៨៦ កន្លែង មិនមានករណីលក់ ឧបករណ៌ធ្វើតេស្តរកអង់ទីគ័រកូវីដ១៩ ខុសច្បាប់ទេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៨ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ២១ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ២០ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១៥ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម