KPT+
រឿងពិតមួយ! ព្រះរាជបុត្រា អារ៉ាប់រួម ក៏ចិញ្ចឹមតោ និងជាអ្នកស្រឡាញ់សត្វជាទីបំផុត
ខណៈដែលអ្នកមានៗនិងមហាសេដ្ឋីច្រើននាក់លើលោក មិនធ្លាប់បញ្ចេញប្រភេទសត្វព្រៃណាមួយថាជាសត្វចិញ្ចឹមរបស់ខ្លួន គេបានដឹងថា ព្រះរាជបុត្រានៃទីក្រុង ឌូបៃ មានតោមួយក្បាលជាសត្វចិញ្ចឹម។

ព្រះរាជបុត្រស្នងបល្ល័ង្ក ព្រះអង្គម្ចាស់ Sheikh Hamdan bin Mohammed នៃប្រទេសអារ៉ាប់រួម ហើយក៏ជាមហាសេដ្ឋីមួយរូបផងនោះ ត្រូវបានសាធារណជនដឹងរឿងពិតមួយដែលថា ទ្រង់ជាមនុស្សស្រឡាញ់សត្វជាទីបំផុត។ ក្នុងនោះទ្រង់បានយកតោមួយក្បាលឈ្មោះ Moochi ទុកជាសត្វចិញ្ចឹមរបស់ទ្រង់ទៀតផង។

ដោយសាររាជបុត្រាអង្គនេះតែងតែបង្ហោះរូបថតដំណើរទស្សនកិច្ចតាមទីកន្លែងផ្សេងៗជាមួយសត្វជារឿយៗ ដូច្នេះវាមិនចម្លែកឡើយ ដែលគេដឹងច្បាស់ថាទ្រង់ស្រឡាញ់សត្វប៉ុនណា។ ទ្រង់ជាមនុស្សចូលចិត្តកីឡាច្រើនប្រភេទ ក៏ដូចជាការប្រណាំងសេះជាដើម។ ជាពិសេស ទ្រង់ជាសកម្មជនអភិរក្សសត្វយ៉ាងលេចធ្លោមិនថានៅក្នុងប្រទេស ឬលើឆាកអន្តរជាតិឡើយ។

តាមប្រភពពីគណនី IG របស់ទ្រង់ គេអាចឃើញរូបថតស្និទ្ធស្នាលជាមួយសត្វតោ ដំរី សេះ អូដ្ឋ ឥន្ទ្រី អូទ្រីស កូនឆ្កែ និងសត្វបក្សីជាច្រើនប្រភេទទៀត។

ព្រះអង្គម្ចាស់ Sheikh Hamdan ក៏ត្រូវគេទម្លាយដែរថា ជាម្ចាស់សេះប្រហែល ១,០០០ ក្បាលនៅទូទាំងពិភពលោក។ មិនតែប៉ុណ្ណោះ ទ្រង់ក៏ជាម្ចាស់មហោស្រព Camel ដែលមានសត្វអូដ្ឋជាង ១២០ ក្បាល ហើយក៏មានកសិដ្ឋានចិញ្ចឹមសត្វខ្លាធំៗ ដែលទ្រង់តែងឆ្លៀតពេលទៅលេងជាមួយពួកវា។

ចំពោះតោរបស់ទ្រង់ពុំមាននរណាបង្ហើបព័ត៌មានលម្អិតអំពីវាឡើយ។ យ៉ាងណាមិញគេបានឃើញវីដេអូឃ្លីបមួយដែលព្រះអង្គម្ចាស់អង្គនេះបានបង្ហោះនៅលើបណ្ដាញសង្គម IG កាលពីឆ្នាំ ២០១៩។ ប៉ុន្តែមកទល់បច្ចុប្នន្ន មិនមានព័ត៌មានបន្ថែមពីសត្វតោ Moochi នោះទេ៕



ប្រែសម្រួល៖ សន្យា
ចុចអាន៖ រឿងរ៉ាវដ៏មានឥទ្ធិពលអំពីព្រះរាជបុត្រាឌូបៃ SHEIKH HAMDAN
ចុចអាន៖ បង្ហាញមុខប្រធានាធិបតីស្ត្រីដំបូងរបស់ប្រទេស ៤ នៅទ្វីបអាស៊ី

-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៩ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?