ព័ត៌មានអន្ដរជាតិ
ថៃ បង្ហាញតម្លៃចាក់វ៉ាក់សាំង Moderna នៅតាមមន្ទីរពេទ្យ
អ្នកដែលចង់ចាក់វ៉ាក់សាំង Moderna នឹងត្រូវចំណាយប្រាក់ ៣,៤០០ បាត ស្មើនឹង ១០៦ ដុល្លារសម្រាប់២ដូស នៅពេលមន្ទីរពេទ្យឯកជនក្នុងប្រទេសថៃ ចាប់ផ្តើមទទួលការផ្គត់ផ្គង់ពីក្រុមហ៊ុនផលិតឱសថអាមេរិក។

តម្រូវការវ៉ាក់សាំង ត្រូវបានគេគិតថាមានកម្រិតខ្ពស់ បន្ទាប់ពីមានសញ្ញាបង្ហាញពីប្រសិទ្ធភាពរបស់វា ហើយការបញ្ជាទិញចំនួន២លានដូស ត្រូវបានរាយការណ៍ដោយក្រុមហ៊ុន Thonburi Healthcare Group។
បច្ចុប្បន្ន ក្រុមហ៊ុននេះ កំពុងចរចា ដើម្បីបង្កើនការបញ្ជាទិញរបស់ខ្លួនពី ៥ទៅ១៥លានដូស។

លោកវេជ្ជបណ្ឌិត Chalerm Harnpanich ប្រធានសមាគមមន្ទីរពេទ្យឯកជន បាននិយាយថា តួលេខនេះត្រូវបានបញ្ជាក់ នៅក្នុងកិច្ចប្រជុំរវាងអង្គការឱសថរដ្ឋាភិបាល និងក្រុមហ៊ុន Zuellig Pharma Ltd ហើយនឹងជាតម្លៃស្តង់ដារ នៅតាមមន្ទីរពេទ្យឯកជនទាំងអស់។ តម្លៃនេះគឺរួមផ្សំទាំងវ៉ាក់សាំង ថ្លៃសេវាកម្មនិងការធានារ៉ាប់រង។
កញ្ចប់ទី១នៃវ៉ាក់សាំងនេះ គ្រោងនឹងបញ្ជូនទៅដល់ប្រទេសថៃ នៅដើមខែតុលា។
មន្ទីរពេទ្យដែលចូលរួមនៅក្នុងកម្មវិធីនេះ នឹងចាប់ផ្តើមទទួលប្រាក់សម្រាប់ការកក់ចាក់វ៉ាក់សាំង ចាប់ពីថ្ងៃទី១ខែកក្កដាទៅ។

ទន្ទឹមនឹងនេះ នាយកដ្ឋានគាំទ្រសេវាសុខភាព បានចេញការព្រមានដល់ទីភ្នាក់ងារក្លែងក្លាយ ដែលបង្វិលប្រាក់ ដោយទទួលយកការកក់ចាក់វ៉ាក់សាំង Moderna ប៉ុន្តែមិនបំពេញតាមលក្ខខណ្ឌគ្រប់ជ្រុងជ្រោយ។
ចំណែកលោក Arkom Praditsuwan អគ្គនាយករងនៃនាយកដ្ឋានគាំទ្រសេវាសុខភាព បានណែនាំប្រជាជនឲ្យធ្វើការកក់ដោយផ្ទាល់ នៅតាមមន្ទីរពេទ្យ ប្រសិនបើពួកគេមិនចង់រង់ចាំការចាក់វ៉ាក់សាំងដោយឥតគិតថ្លៃរបស់រដ្ឋាភិបាល៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ ក្ដៅៗ តារាកំប្លែងល្បីឈ្មោះថៃ Kotie Aramboy តេស្ត ៣ ដងទើបឃើញវិជ្ជមានកូវីដ

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍