Connect with us

កូវីដ-១៩

កម្ពុ​ជាមាន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​១៩​ បាន​កើន​ឡើង​ដល់​ជាង​៦០០​នាក់​ហើយ​

បានផុស

នៅ

ភ្នំពេញ ​៖ ​រហូតមកដល់​ថ្ងៃទី​៣០​ ខែមិថុនា​ ឆ្នាំ​២០២១​នេះ​ កម្ពុ​ជាមាន​អ្នកស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​១៩ កើនឡើង​ដល់​ជាង​៦០០​នាក់​ហើយ​ ក្នុង​ចំនោម​អ្នកជំងឺ​សរុប​ជាង​៥​ម៉ឺន​នាក់​នៅ​ទូទាំង​ប្រទេស​។

ក្នុងចំណោម​អ្នក​ស្លាប់​ជាង​៦០០​នាក់​នោះ​ ក្នុង​នោះ​ស្លាប់​នៅក្នុង​ខែមិថុនា​នេះ​មាន​ចំនួន​ច្រើន​ជាង​គេ​រហូតដល់​ទៅ​៣៨៧ នាក់​។​

ប្រទេស​កម្ពុជា​បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩​ជា​លើកដំបូង​នៅ​ថ្ងៃទី​២៧​ ខែមករា​ ឆ្នាំ​២០២០​ ទៅលើ​បុរស​ជនជាតិ​ចិន​១​នាក់​នៅ​ខេត្ត​ព្រះសីហនុ​។​ ប៉ុន្តែ​មិន​មាន​អ្នក​ស្លាប់​ហើយក៏​មិន​មាន​ឆ្លង​ជំងឺ​នេះ​ច្រើន​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់​មក​ទៀត​ កម្ពុជា​បាន​ឆ្លង​ក្នុង​សហគមន៍​ចំនួន​៣​លើក​ក្នុង​នោះ​ ទី​១.​ព្រឹត្តិការណ៍​សហគមន៍​៣​វិច្ឆិកា​ឆ្នាំ​២០២០ ទី​២.​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​ឆ្នាំ​២០២០​និង​ទី​៣​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ​ទើប​មាន​អ្នក​ស្លាប់​ជា​បន្តបន្ទាប់​ហើយ​ដែល​រហូតមកដល់​ពេលនេះ​នៅ​មិន​ទាន់​បាន​បិទ​បញ្ចប់​នៅឡើយ​ទេ​។​

យោង​តាម​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​ថា ​ជាក់ស្តែង​នៅ​ថ្ងៃ​នេះ​ក្រសួង​បាន​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​ចំនួន​១១៣០​នាក់​ទៀត​ ក្នុង​នោះ​ករណី​ឆ្លង​សហគមន៍​ចំនួន​៩៩១​នាក់ អ្នកដំណើរ​មកពី​បរទេស​ចំនួន​១៣៩​នាក់ ជាសះស្បើយ ៦៧០​នាក់ និង​ស្លាប់​២៧​នាក់​ ដែល​ជា​អត្រា​ខ្ពស់​បំផុត​មិន​ធ្លាប់មាន​។​

យ៉ាងណាក៏ដោយ​ប្រទេស​កម្ពុជា​មិន​ចង់ឃើញ​ជំងឺ​កូ​វីដ​១៩​វ៉ៃ​លុក​លើស​ពី​បន្ទាត់​ក្រហម​នោះ​ទេ ព្រោះ​វា​នឹង​ឆ្លង​ចូល​សហគមន៍​ទ្រង់ទ្រាយ​ធំ ប៉ះពាល់​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ និង​ធ្វើឱ្យ​មនុស្ស​ស្លាប់​កាន់តែច្រើន​។​

លោកស្រី ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​និង​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​លើក​ឡើង​ថា ​បច្ចុប្បន្ន​នេះ​ជំងឺ​កូ​វីដ​១៩ ​នៅ​កម្ពុជា​ឈាន​ដល់​បន្ទាយ​ក្រហម​ហើយ​បើកាលណា​លើសពី​បន្ទាត់​ក្រហម​នោះ​មន្ទីរពេទ្យ​កន្លែង​ព្យាបាល​លើស​ពី​សមត្ថភាព​របស់​យើង​ដោយសារ​អ្នកជំងឺ​ច្រើន អត់​មាន​កន្លែង​ដាក់ ហើយ​ស្លាប់​ក៏​ច្រើន ហើយ​បងប្អូន​ក៏​ពិបាក​រក​ទទួលទាន ហើយ​ត្រូវ​បិទ​តំបន់​មួយចំនួន​ម្តង​ទៀតហើយ។

លោកស្រី​បាន​បញ្ជាក់​ថា ​ដើម្បី​ទប់​យ៉ាងណា​កុំឱ្យ​វិ​រុស​នឹង​ឆ្លង​តទៅទៀត ប៉ះពាល់​ដល់​សេដ្ឋកិច្ច​គ្រួសារ ប៉ះពាល់​ដល់​សេដ្ឋកិច្ចជាតិ និង​ជាពិសេស​ប៉ះពាល់​ដល់​សុខភាព​ពលរដ្ឋ​ពលរដ្ឋ​ទាំងអស់គ្នា​ត្រូវ​រួមគ្នា​ខិតខំ​ទប់ស្កាត់​ទាំងអស់គ្នា​ពិសេស​អនុវត្ត​វិធានការ​៣​ការពារ ដូចជា ពាក់​ម៉ាស ឧស្សាហ៍​អនាម័យ លាងដៃ និង​រក្សា​គម្លាត​សុ​វត្តិភាព​សង្គម​និង​បុគ្គល និង ៣​កុំ រួមមាន កុំទៅ​ទីកន្លែង​ដែលមាន​មនុស្ស​កកកុញ​ច្រើន កុំទៅ​កន្លែង​ដែល​បិទ​ជិត​មិន​មាន​ខ្យល់​ចេញចូល​និង​កុំ​ប៉ះពាល់​គ្នា​ឬចាប់​ដៃ​គ្នា​ឡើយ។

គួរ​បញ្ជាក់​ថា គិត​ត្រឹម​ព្រឹក ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២១ ​កម្ពុ​ជា​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​សរុប​៥០៣៨៥ នាក់ អ្នកជា​សះស្បើយ​ចំនួន​៤៤១៤៣​នាក់​និង​អ្នក​ស្លាប់​ចំនួន​៦០២​នាក់​៕

ដោយ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានជាតិ២២ ម៉ោង មុន

សម្ដេចតេជោ បន់ស្រន់ឱ្យស្ថានការណ៍នៅកូរ៉េប្រក្រតីឡើងវិញ និងថា«មិត្តកម្ពុជាមិនចង់ឃើញមិត្តកូរ៉េមានវិបត្តិ»

Sokha Hotels

ព័ត៌មានពេញនិយម