Connect with us

ព័ត៌មានអន្ដរជាតិ

ល្ងាច​មិញ​ រដ្ឋាភិបាល​យោធា​មីយ៉ាន់ម៉ា​ដោះ​លែង​អ្នក​​តវ៉ា​រាប់ពាន់នាក់

បានផុស

នៅ

អាជ្ញាធរ​ប្រទេស​មីយ៉ាន់ម៉ា​បាន​បោះ​លែង​អ្នក​តវ៉ា​ជាង​២​ពាន់​នាក់​ពី​ពន្ធនាគារ​ទូទាំង​ប្រទេស​នៅ​ថ្ងៃ​ពុធ ទី​៣០ ខែ​មិថុនា ម្សិល​មិញ ក្នុង​នោះ​មាន​ទាំង​អ្នក​សារព័ត៌មាន​ផង​ដែរ។

មីយ៉ាន់ម៉ា​​​បាន​កើត​មាន​​ការ​តវ៉ា​យ៉ាង​ខ្លាំង​ទូទាំង​ប្រទេស ហើយ​ការ​បង្ក្រាប​ដ៏​ឃោឃៅ​របស់​របប​យោធា​បាន​កើត​មាន​ឡើង ចាប់​តាំង​ពី​រដ្ឋ​ប្រហារ​កាល​ពី​ខែ​កុម្ភៈ​ដើម្បី​បណ្តេញ​ចេញ​មេ​ដឹក​នាំ​លោក​ស្រី អ៊ុងសាន ស៊ូជី និង​រដ្ឋាភិបាល​ជាប់​ឆ្នោត​របស់​លោក​ស្រី។

គ្រួសារ​រង់ចាំ​ទទួល​សាច់ញាតិ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ក្រុម​​ឃ្លាំ​មើល​ក្នុង​ស្រុក​បាន​ឲ្យ​ដឹង​ថា ជន​ស៊ីវិល​ជាង​៨៨០​នាក់​ត្រូវ​បាន​សម្លាប់​ក្នុង​ការ​បង្ក្រាប​ដ៏​ឃោឃៅ​របស់​ក្រុម​ប្រឹក្សា​រដ្ឋាបាល​រដ្ឋ ដែល​ហៅ​ខ្លួន​ឯង​ថា​ជា​រដ្ឋាភិបាល​យោធា និង​មនុស្ស​ប្រហែល​ជា​៦៥០០​នាក់​ត្រូវ​បាន​ចាប់​ខ្លួន។

បន្ទាប់​ពី​អាជ្ញាធរបាន​ប្រកាស​ដោះ​លែង មនុស្ស​ប្រហែល​ជា​២០០​នាក់​​បាន​ជួប​ជុំ​គ្នា​នៅ​ខាង​ក្រៅ​ពន្ធនាគារ Insein ក្នុង​ទី​ក្រុង​យ៉ាំងហ្គោន​ដើម្បី​ទទួល​សាច់​ញាតិ​របស់​ពួក​គេ។ ពួក​គេ​ត្រូវ​បាន​ដាក់​របាំង​រារាំង ខណៈ​អ្នក​ខ្លះ​កាន់​ឆ័ត្រ និង​កាន់​បាច់​ផ្កា។

បុរស​ម្នាក់​ក្នុង​ចំណោម​អ្នក​រង់​ចាំ​ខាង​ក្រៅ​ពន្ធនាគារ​បានឲ្យ​ដឹង​ថា គាត់​រង់ចាំ​ទទួល​កូន​ស្រី​ដែល​ជា​អ្នកតវ៉ា​ម្នាក់។ គាត់​ពិត​ជា​មោទនភាព​ចំពោះ​កូន​ស្រី​ខ្លួន​ណាស់​ដែល​ក្លាហាន។

គាត់​និយាយ​ថា ៖«ខ្ញុំ​នឹង​ជំរុញ​កូន​ស្រី​របស់​ខ្ញុំ​ឲ្យ​តស៊ូ​រហូត​ដល់​ពួក​គេ​ទទួល​បាន​ជ័យជម្នះ»។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​រសប់​រដ្ឋាភិបាលយោធា​បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ល្ងាច​ថ្ងៃ​ពុធម្សិល​មិញ​ អ្នក​តវ៉ា​ចំនួន​២២៩៦​នាក់​ត្រូវ​បាន​ដោះ​លែង​ចេញ​ពី​ពន្ធនាគារ​ទូទាំង​ប្រទេស។

ស្ត្រី​ឈ្មោះ Kay Zon Nway ជា​អ្នក​កាសែត​របស់​សារព័ត៌មាន​ក្នុង​ស្រុក​ Myanmar Now ស្ថិត​ក្នុង​ចំណោម​អ្នក​ត្រូវ​បាន​ដោះ​លែង​ចេញ​ពី​ពន្ធនាគារ Insein។ នាង​បាន​និយាយ​ថា នាង​ឆ្លង​កាត់​រឿង​រ៉ាវ​ច្រើន​ណាស់​នៅ​ក្នុង​គុក​ ប៉ុន្តែ​នាង​បញ្ជាក់​ថា​នឹង​ពន្យល់​ពេល​ក្រោយ។

ចំណែក​អ្នក​កាសែត​អាមេរិក​ឈ្មោះ Danny Fenster កំពុង​ស្ថិត​នៅ​ក្នុង​ពន្ធនាគារនេះ​ដែរ និង​មិន​ទាន់​ដោះ​លែង​ទេ បន្ទាប់​ពី​បានឃុំ​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​ឧសភា។

ក្នុង​ចំណោម​អ្នក​ដោះ​លែងម្សិល​មិញ​នេះ គ្មាន​ជន​បរទេស​ឡើយ។

កាល​ពី​ខែ​កុម្ភៈ​ រដ្ឋាភិបាល​យោធា​មីយ៉ាន់ម៉ា​បាន​ដោះ​លែង​អ្នក​ទោស​ប្រមាណ​២៣០០០​នាក់​មាន​ទាំង​ក្រុម​សិទ្ធិ​មនុស្ស​ផង​។

មេដឹក​នាំ​បណ្តេញ​ចេញ លោក​ស្រី អ៊ុងសាន ស៊ូជី ដែល​ឃុំឃាំង​នៅ​ក្នុង​ផ្ទះ​តាំង​ពី​​រដ្ឋប្រហារ​មកបាន​ស្នើ​សុំ​ដល់​ប្រជា​ជន​មីយ៉ាន់ម៉ា​ឲ្យ​រក្សា​សាមគ្គីគ្នា​ដើម្បី​ប្រឈម​នឹង​របប​ដឹក​នាំ​យោធា។ មេ​ធាវី​របស់​លោក​ស្រី​ត្រូវ​បាន​បញ្ជូន​​ទៅ​កាល​ពី​ថ្ងៃ​អង្គារ៍ ខណៈ​លោក​ស្រី​ត្រូវ​ឡើង​តុលាការរដ្ឋាភិបាល​យោធា​ទៀត៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ AFP​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ១ នាទីute មុន

សេចក្ដីព្រាងច្បាប់ប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មខ្មែរក្រហមត្រូវបានគណៈរដ្ឋមន្ត្រីអនុម័ត

ព័ត៌មានជាតិ២ នាទីutes មុន

ពលរដ្ឋខ្មែរជាប់សែស្រឡាយចិន នាំគ្នាទៅកាត់ឆុងរំដោះគ្រោះចង្រៃ បួងសួងសុំសេចក្ដីសុខ នៅវត្តភ្នំ

សន្តិសុខសង្គម៥ នាទីutes មុន

សំណុំរឿងឃាតកម្មកូនដើមសម្លាប់ឪពុកចុងនៅស្រុកភ្នំព្រឹក បានបន្តទៅតុលាការកំពូល បន្ទាប់ពីម្ដាយជនជាប់ចោទប្ដឹងសារទុក្ខ

ជីវិតកម្សាន្ដ៦ នាទីutes មុន

លោក លៀក លីដា បញ្ជាក់ថា ក្រុមការងារខ្លួន មានបច្ចេកទេសក្នុងការតាមចាប់អ្នកលួចថតចម្លងរឿង

ជីវិតកម្សាន្ដ១២ នាទីutes មុន

Zhao Wei តបទៅអតីតស្វាមីវិញ ក្រោយពាក់ព័ន្ធរឿងលុយកាក់ និងការជួញដូរមនុស្ស

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

ព័ត៌មានជាតិ៣ ម៉ោង មុន

ខេត្តក្រុង​ចំនួន ៤ ​មាន​រាជធានី​ភ្នំពេញ​ សន្ទស្សន៍​គុណភាពខ្យល់​​ពណ៌ក្រហម (ការបំពុល​ខ្លាំង)

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

ព័ត៌មានជាតិ២១ ម៉ោង មុន

គាំទ្រភ្លូកទឹកភ្លូកដី! សំបុត្រទស្សនាទស្សនីយភាព «ល្ខោនបាមោជ្ជទ័យ» រឿងកុលាបប៉ៃលិន ទាំង ៤ថ្ងៃ លក់អស់ហើយ

Sokha Hotels

ព័ត៌មានពេញនិយម