Connect with us

សុខភាព

ជំងឺ​ប្រហោង​ថត​បេះដូង​ខាងក្រោម​ពី​កំណើត

បានផុស

នៅ

​គឺជា​ការវិវត្តន៍​មិន​ប្រក្រតី​នៃ​បេះដូង​ពី​កំណើត (Malformation cardiaque congénitale) ដែលមាន ៣០% ក្នុងចំណោម​ជំងឺ​បេះដូង​ពី​កំណើត​ទាំងអស់​។ ក្នុងករណី​បេះដូង​ធម្មតា (coeur normal) ថត​ខាងក្រោម​ទាំងពីរ​នៃ​បេះដូង ត្រូវបាន​ខណ្ឌ​ចែក​ដោយ​សន្ទះ​មួយ (Septum inter ventriculaire)​។ តែ​ក្នុងករណី​ជំងឺ​ប្រហោង​បេះដូង​ថត​ខាងក្រោម​វិញ គឺមាន​វត្តមាន​ប្រហោង​នៅលើ​សន្ទះ ដែល​ខណ្ឌ​ចែក​ថត​ខាងក្រោម​ទាំងពីរ​នោះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១) មូលហេតុ ៖

​មាន​កត្តា​មួយចំនួន​ដែលជា​មូលហេតុ​ដូចជា​

– ភាពមិនប្រក្រតី​នៃ​ហ្សែ​ន​

– ភាពមិនប្រក្រតី​នៃ​ក្រូម៉ូសូម (Chromsome): Trisomie 21

– ការ​ញ៉ាំ​ស្រា​អំឡុងពេល​មាន​ផ្ទៃពោះ​

២) រោគសញ្ញា ៖

​រោគសញ្ញា​គឺ​អាស្រ័យទៅលើ​ទំហំ​ប្រហោង​ថត​បេះ​ដូចខាងក្រោមៈ​

– ពេលខ្លះ​កុមារ​រស់នៅក្នុង​ស្ថានភាព​គ្មាន​រោគសញ្ញា​អ្វី​ទាំងអស់ ក្រៅពី​លឺ​សំឡេង​មិនធម្មតា ពេល​ស្តាប់​បេះដូង (Souffle systolique en rayons de roue)​។​

– ពេលខ្លះទៀត​មាន​រោគសញ្ញា​ដូចខាងក្រោម​៖

• បែកញើស​លើ​ថ្ងាស​

• ដកដង្ហើម​ញាប់ ឬ​ហត់​ដង្ហក់​

• រលាក​សួត​ញឹកញាប់​

• ដើមទ្រូង​ឡើង​ប៉ោង​

• ការលូតលាស់​យឺតយ៉ាវ​

• សភាព​ស្បែក​ឡើង​ស្វាយ ជា​សញ្ញា​មួយ​បញ្ជាក់ថា ​ការ​មក​ទទួល​ធ្វើ​រោគវិនិច្ឆ័យ​យឺតយ៉ាវ (CIV dépassée) មានន័យថា​ហួសពេល​ធ្វើការ​វះកាត់​បេះដូង​ហើយ (Syndrome d’eisenmenger)​។​

៣) ការធ្វើ​រោគវិនិច្ឆ័យ ៖

– យើង​អាចធ្វើ​រោគវិនិច្ឆ័យ​បាន​យ៉ាង​ងាយស្រួល​តាមរយៈ​អេកូ​សាស្ត្រ​បេះដូង (Echocardiographie):

• ធ្វើឡើង​នៅ​អំឡុងពេល​ម្តាយ​មាន​ផ្ទៃពោះ (Anténatal) ចាប់ពី ៤​ខែ ឡើងទៅ​។​

• ក្រោយពេល​សម្រាល (Post natal)​។​

– អេកូ​បេះដូង​ក៏​ជា​មធ្យោបាយ​មួយ​ក្នុងការ​វាយ​តម្លៃ​អំពី​ប្រហោង​បេះដូង​ថា ត្រូវធ្វើ​ការវះកាត់ ឬ​មិនចាំបាច់​។ ម្យ៉ាងទៀត​អេកូ​បេះដូង​អាច​កំណត់​កាល​វេលា​ក្នុងការ​ធ្វើការ​វះកាត់​។​

៤) ការព្យាបាល​៖

​វិធី​ព្យាបាល​ជំងឺ​ប្រហោង​ថត​ក្រោម​នៃ​បេះដូង រំពឹង​ទាំងស្រុង​ទៅលើ​ការវិភាគ​ពេលធ្វើ​អេកូ​បេះដូង និង​ពេលខ្លះ​តម្រូវ​ធ្វើ​រហូត​ទៅដល់ “​ការ​វាស់​សម្ពាធ​ឈាម​នៅ​សរសៃឈាម​សួត (Cathétérisme cardiaque)”​។ ការព្យាបាល គឺ​អាស្រ័យទៅលើ​លក្ខណៈ​សណ្ឋាន ឬ​ស្ថានភាព​នៃ​ប្រហោង​បេះដូង​នីមួយៗ​:

– ប្រហោង​បេះដូង​ខ្លះ​មិន​តម្រូវឲ្យ​មាន​ការព្យាបាល​ដោយ​ថ្នាំ ឬ​ដោយ​ការវះកាត់​ទេ (CIV de Roger) ពោលគឺ​គ្រាន់តែ​មក​តាមដាន​ជាមួយ​គ្រូពេទ្យ​ឲ្យ​បាន​ជាប់លាប់​។​

– ការ​ព្យាបាល​ដោយ​ថ្នាំ​ជា​មធ្យោបាយ​មួយ​គ្រាន់តែ​ជួយ​បន្ធូរ​បន្ថយ​រោគសញ្ញា​ប៉ុណ្ណោះ​។​

– ប្រហោង​បេះដូង​ខ្លះ​តម្រូវឲ្យ​ធ្វើ​ការវះកាត់​បិទ​ប្រហោង​នោះ​ទើបបានជា​សះស្បើយ​។​

– ប្រហោង​បេះដូង​មួយចំនួន​តូច អាចធ្វើ​ការព្យាបាល​ដោយ​គ្រាន់តែ​ប្រើ​ឆ្នុក (Prothèse) ដោយ​មិនចាំបាច់​ធ្វើការ​វះកាត់​បើក​ទ្រូង​ឡើយ​។​

– ប្រហោង​បេះដូង​មួយចំនួនទៀត​ គឺ​មិនអាច​ធ្វើការ​វះកាត់​បាន​ឡើយ ពោលគឺ​ហួសពេល​ក្នុងការ​ធ្វើការ​វះកាត់ (Syndrome d’Eisenmenger) ។​

“​ប្រសិនបើ​មាន​រោគសញ្ញា ឬ​អាកា​រៈ​ដូចដែល​បាន​ជម្រាប​ខាងលើ សូម​នាំ​កូន​របស់​លោក​អ្នក​មក​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ធ្វើការ​ពិនិត្យ ធ្វើ​រោគវិនិច្ឆ័យ និង​ព្យាបាល​ឲ្យ​ទាន់​ពេលវេលា ជៀសវាង​យឺត​ពេលដែល​នាំ​ឲ្យ​អ្នកជំងឺ​រស់ក្នុង​ស្ថានភាព​លំបាក​មួយជីវិត​”៕​

អត្ថបទ៖ រស្មី

សូមចុចអាន៖ ​ជំងឺ​ឈាមកក​ស្រួចស្រាវ​ចន្លោះ​ស្រោមខួរ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ប្រធាន​វិទ្យាស្ថាន​មួយ​របស់​ប្រទេសអូស្ត្រាលី សន្យាជួយបណ្ដុះបណ្ដាល​បច្ចេកទេស​យានយន្ត​ដល់​ប្រជាជនកម្ពុជា

ព័ត៌មានជាតិ៩ ម៉ោង មុន

ពលរដ្ឋ​នៅ​ខណ្ឌមានជ័យ​សំណូមពរផ្ទាល់មាត់១៥បញ្ហា ដើម្បី​ឱ្យ​រដ្ឋបាល​រាជធានី​ជួយ​ដោះស្រាយរឿងលូ ផ្លូវថ្នល់ និង​ភ្លើង​បំភ្លឺ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមសហជីពធំៗនៅកម្ពុជាថា របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពបានចូលរួមយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខមាលភាព និងជីវភាពរបស់កម្មករនិយោជិត

សន្តិសុខសង្គម១១ ម៉ោង មុន

បែកធ្លាយសារសំឡេងចៅសង្កាត់ចោមចៅទី២ ចចារលុយកាក់ជាមួយអ្នកពាក់ព័ន្ធគ្រឿងញៀន

សេដ្ឋកិច្ច១២ ម៉ោង មុន

សម្ដេចនាយករដ្ឋមន្ត្រីឱ្យរៀបចំគោលការណ៍ លើកលែងពន្ធសម្រាប់អ្នកទិញលំនៅឋានជាលក្ខណ:បុរីលើកទី១ តម្លៃក្រោម ២១ ម៉ឺនដុល្លារ

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

អស្ចារ្យណាស់! ចាប៉ីខ្មែរជាង100ចាប៉ី ផ្ដុំគ្នាប្រគំភ្លេង បុរាណលាយសម័យក្នុងបទ(សែកមន្ត) ដើម្បីអបអរសាទរគម្រប់ខួប8ឆ្នាំនៃការចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ

ជីវិតកម្សាន្ដ២១ ម៉ោង មុន

ភ្នាក់ងារឆ្លើយ​តប​នឹង​ជម្លោះ​រឹបអូស​ផ្ទះ​វីឡា របស់តារាចម្រៀង ​Psy

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កាន់តែក្តៅ! អឺរ៉ុប ៥ប្រទេស ប្រកាសរួមដៃគ្នាសម្រុកផ្តល់ជំនួយយោធាដល់ អ៊ុយក្រែន

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

លោក ត្រាំ គំរាម​ដំឡើង​ពន្ធ​​លើ​ប្រទេស​ចំនួន​៣ ពេល​ឡើង​កាន់​តំណែង

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អាជ្ញាធរសម្រុកស៊ើបអង្កេតនាយក Icon ២ រូប លួចបាញ់លុយឲ្យម្ដាយអ្នកនយោបាយថៃ

Sokha Hotels

ព័ត៌មានពេញនិយម