KPT+
ទាល់តែមានលុយច្រើន ទើបហៅថា «ជោគជ័យ» ?
គ្រប់ពេលវេលា មនុស្សនៅតែចែកមិនដាច់រវាងជោគជ័យនិងមានទ្រព្យ ជាពិសេសនៅលើវេទិកាជជែកធំៗ មនុស្សជាច្រើនបានអួតពីឋានៈនិងលុយឬក្រុមហ៊ុន ហើយចង់បង្រៀនយុវវ័យពីរបៀបទទួលបានជោគជ័យក្នុងជីវិតទាំងពេលខ្លះគេខ្លួនឯងមិនយល់អ្វីហៅថាជោគជ័យផងក៏មាន។
ភាគច្រើនគេគិតថា ជោគជ័យ ទាក់ទងនឹងផ្លូវដែលមនុស្សអាចរកលុយបានច្រើន មិនថាលក់ទ្រព្យឪពុកម្តាយ ឬលក់ដូរអ្វី។ ក្រោយមកមានជំងឺម្យ៉ាងដែលមានឈ្មោះថា Depression និងវិបត្តិអស់សង្ឃឹមដទៃទៀត រាប់ចាប់ពីការធ្វើអត្តឃាត រហូតដល់មានជំងឺផ្លូវចិត្តធ្ងន់ធ្ងរ លែងអនុវត្តអ្វីៗបានតាមលំនាំប្រក្រតី លើសពីអារម្មណ៍ស្ត្រេសនឹងការងារអ្នករងគ្រោះជាច្រើន បានបង្ហាញឧទាហរណ៍ទៅរកមូលហេតុដែលតាមពិតមានវិបត្តិជាច្រើនកំពុងត្រូវបានបង្កឡើងដោយពាក្យថា «ជោគជ័យ»។
មនុស្ស ដែលគិតថាខ្លួនទទួលបានជោគជ័យខ្លាំងណាស់អាចថាមើលទៅទាស់ភ្នែក តែពួកគេមិនគ្រោះថ្នាក់ទេ ប្រសិនបើធៀបនឹងមនុស្សដែលគិតថាខ្លួនឯងកំពុងបរាជ័យ។
តាមពិតមនុស្សជាច្រើនមិនបានដឹងទេថា ទោះមិនមែនជាមនុស្សពូកែ ក៏គេអាចជោគជ័យបានដែរ។ ប្រសិនបើគេអាចប្រើជំនាញនិងទេពកោសល្យដើម្បីធ្វើការងារល្អបំផុតតាមដែលអាចធ្វើទៅបាន គេជោគជ័យហើយ កុំឱ្យតែទម្រន់ខ្ចិលហើយដេករង់ចាំដើរតាមបុគ្គលជោគជ័យ។
អំពីលុយ តាមពិតលុយគឺជាកត្តាជំរុញដ៏ធំមួយសម្រាប់អ្វីៗជាច្រើនក្នុងជីវិតបានជាមនុស្សតែងតែយកចិត្តទុកដាក់ជាមួយចំណូលនិងទ្រព្យ។ ដោយសារតែលុយចាំបាច់សម្រាប់សេដ្ឋកិច្ច ហើយក៏ជាឧបករណ៍វាស់ថាតើអាជីវកម្មនីមួយៗ ទទួលបានជោគជ័យឬអត់ អាជីពនោះកម្រិតកំពូលដែរឬអត់? ដូច្នេះមនុស្សគ្រប់គ្នាតែងកំណត់ថាអ្នកណាម្នាក់ជោគជ័យដោយសារ លុយចំណូលនិងទំហំប្រាក់ខែ។
ភាពពិតជាក់ស្តែងចំណុចសំខាន់គឺមិនចាំបាច់រកលុយបានច្រើនដើម្បីទទួលបានជោគជ័យទេ។ មនុស្សខ្លះ អាចស្ថិតនៅធម្មតា ហើយចាត់ទុកខ្លួនឯងថាទទួលបានជោគជ័យប្រសិន គេមិនបានធ្លាក់ទឹកចិត្តឬ បានឈ្នះការធ្លាក់ទឹកចិត្ត និងរស់ក្នុងសុភមង្គលជាមួយអ្វីដែលគេមាន ។
ចំណែកមនុស្សជោគជ័យដែលងាយស្រួលរកបំផុត គឺអ្នកដែលចេះបង្រៀន មានចិត្តចង់បរិច្ចាគ ហ៊ានចែករំលែកផលប្រយោជន័ ហ៊ានបណ្តុះបណ្តាល និងហ៊ានជ្រោមជ្រែងអ្នកដទៃ ឬចូលជាកម្លាំងស្មគ្រ័របស់អង្គការសហប្រជាតិដើម្បីសង្គ្រោះផែនដី។
វិធីចុងក្រោយដើម្បីមើលខ្លួនឯងថាជោគជ័យឬមិនមែន គឺមើលមនុស្សដែលនៅជិតយើង។ ថាយើងត្រូវបានទទួលស្គាល់ដោយសង្គមសុំជំនួយគេគាំទ្រយើង ព្រោះយើងចែកទាន ឬគេពិតជាគោរពបុគ្គលិកលក្ខណៈរបស់យើង? ក្នុងកាលៈទេសៈខ្លះ យើងអាចមានឥទ្ធិពលលើមនុស្សផ្សេងទៀតដោយសារបណ្តោះអាសន្នដែលយើងជាមេគ្រប់គ្រងគេ ឬគេកំពុងចង់បានអ្វីមួយពីយើង។ តែប្រសិនបើយើងមានការគោរពទាំងមិនបានផ្តល់អ្វីដល់ពួកគេ នោះទើបជាមនុស្សខ្លាំងពិតមែនជាមួយនឹងសមិទ្ធិផលយើងផ្ទាល់ ឬការចែករំលែកឱកាសដើម្បីអ្នកផ្សេងអាចនឹងទទួលបានជោគជ័យដែរ ក្នុងបរិបទផ្ទាល់ខ្លួន អាចធ្វើអ្វីមួយដែលមនុស្សជាច្រើនមិនអាចធ្វើបាន៕
អត្ថបទ៖ ចម្រើនតារា
ចុចអាន៖ ជឿអត់ថាមនុស្សឆ្លាត ច្រើនធ្វើទម្លាប់មិនល្អទាំង១២នេះ?
ចុចអាន៖ មិនទទួលបានថ្លៃឈ្នួលមែន តែការងារស្ម័គ្រចិត្តមានគុណសម្បត្តិច្រើនយ៉ាងណាស់
-
ចរាចរណ៍៧ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍៧ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
កីឡា៣ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ