Connect with us

ព័ត៌មានអន្ដរជាតិ

ជប៉ុន កំពុងរងភ្លៀងធ្លាក់ខ្លាំងនៅទូទាំងភាគខាងកើត និងភាគខាងលិច ហើយអាចបន្តដល់ថ្ងៃសៅរ៍

បានផុស

នៅ

ភ្លៀងធ្លាក់ខ្លាំងនៅរដូវវស្សាកំពុងកើតមានឡើងភាគខាងកើត និងខាងលិចនៃប្រទេសជប៉ុន ខណៈទីក្រុងតូក្យូក៏កំពុងចេញផ្សាយព័ត៌មាន ស្តីពីជំនន់ទឹកភ្លៀង និងការបាក់ដីក្នុងទីក្រុងផងដែរ ។

ទីភ្នាក់ងារឧតុនិយមរបស់ជប៉ុននិយាយថា កំណើននៃខ្យល់ក្តៅ និងសើម បានធ្វើឲ្យមានពពកភ្លៀង ជាពិសេសនៅតាមបណ្តោយឆ្នេរប៉ាស៊ីហ្វិក ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែកតំបន់ Niijima ក្នុងខ្សែសង្វាក់កោះ Izu នៃទីក្រុងតូក្យូ កំពុងមានភ្លៀងធ្លាក់កម្រិត ៩០ មីល្លីម៉ែត្រចន្លោះពីម៉ោង ៧ និង ៨ ព្រឹកថ្ងៃព្រហស្បតិ៍នេះ ខណៈការព្រមានអំពីការបាក់ដី ក៏ត្រូវបានចេញផងដែរសម្រាប់ខេត្ត Kagoshima ខេត្ត Shizuoka និងកោះ Izu ។

ទីភ្នាក់ងារនេះនិយាយថា ពពកភ្លៀងបានកើតឡើងនៅទីក្រុងតូក្យូ ហើយទីក្រុងនេះកំពុងប្រកាសកម្រិតប្រកាសអាសន្នពីកម្រិតទី ៤ ក្នុងចំណោមកម្រិតមាត្រដ្ឋានពី ១ ទៅ ៥ ។

ទន្ទឹមនោះ ភ្លៀងធ្លាក់ខ្លាំង ត្រូវបានព្យាករណ៍សម្រាប់ឆ្នេរសមុទ្រប៉ាស៊ីហ្វិកភាគនិរតីភាគ ភាគកណ្តាល និងភាគខាងកើតនៃប្រទេសជប៉ុននៅថ្ងៃសុក្រនេះ ដោយមានភ្លៀងធ្លាក់ក្នុងមួយម៉ោងជាង ៥០ មីល្លីម៉ែត្រអមដោយផ្គរលាន់ និងរន្ទះផងដែរ ។

ស្របពេលជាមួយគ្នានេះ តំបន់ Tokai អាចនឹងមានភ្លៀងធ្លាក់រហូតដល់ ២៥០ មីល្លីម៉ែត្រនៅព្រឹកថ្ងៃសុក្រ ខណៈដែលភាគខាងត្បូងកោះ Kyushu តំបន់ Amami និងតំបន់ Kanto-Koshin អាចនឹងមានភ្លៀងធ្លាក់កើនឡើងដល់ ១៥០ មីល្លីម៉ែត្រ ។

បន្ថែមពីនេះ នៅព្រឹកថ្ងៃសៅរ៍ ភ្លៀងធ្លាក់ពី ១០០ ទៅ ២០០ មីល្លីម៉ែត្រ ត្រូវបានព្យាករណ៍សម្រាប់តំបន់ Tokai ខណៈ ១០០ ទៅ ១៥០ មីល្លីម៉ែត្រសម្រាប់តំបន់ភាគខាងត្បូងកោះ Kyushu និងតំបន់ Amami ហើយ ៥០ ទៅ ១០០ មីលីម៉ែត្រសម្រាប់តំបន់ Kanto-Koshin ។

ជាចុងក្រោយ ទីភ្នាក់ងារនេះកំពុងជំរុញឲ្យមានការប្រុងប្រយ័ត្ន ចំពោះការបាក់ដី លិចទឹកនៅតំបន់ទំនាប ទឹកទន្លេឡើង ផ្គររន្ទះ និងព្យុះកំបុតត្បូង ជាដើម ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ ជប៉ុន កំពុងជួបភ្លៀងធ្លាក់ខ្លាំង ហើយខេត្តមួយចំនួនប្រឈមការបាក់ដី និងទឹកជំនន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

សេចក្ដីជូនដំណឹង លើកទី២ ស្ដីពី ការអញ្ជើញចូលរួមពិគ្រោះថ្លៃ គម្រោងជួលក្រុមហ៊ុនសវនកម្មឯករាជ្យ ធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ ឆ្នាំ២០២៤ របស់ទូរគមនាគមន៍កម្ពុជា (ទ.ក.)

សន្តិសុខសង្គម១២ ម៉ោង មុន

អភិបាលរាជធានី អំពាវនាវឱ្យកងកម្លាំងពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ឱ្យល្អប្រសើរ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ចិន បាញ់​បង្ហោះ​ផ្កាយរណប អាច​តាម​ដាន​ដឹង​ពី​ភាព​ប្រៃ​នៃ​សមុទ្រ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

WMO៖ ពិភពលោក​កំពុង​កើន​ឡើង​កម្ដៅ​ខ្លាំង ឈាន​ដល់​ចំណុច​គ្រោះថ្នាក់

ព័ត៌មានជាតិ១៤ ម៉ោង មុន

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ៖ សំណុំរឿងកាត់ទោសជនជាតិចិនលាងលុយកខ្វក់នៅអាម៉េរិកពុំមានសញ្ជាតិខ្មែរទេ

Sokha Hotels

ព័ត៌មានពេញនិយម