Connect with us

ព័ត៌មានអន្ដរជាតិ

ប្រុងប្រយ័ត្ន! វីរុសបំប្លែងខ្លួនឥណ្ឌា រស់នៅក្នុងខ្យល់ ឆ្លងលឿន និងខ្លាំងបំផុតត្រឹម ៥ ទៅ ១០ វិនាទីប៉ុណ្ណោះ

បានផុស

នៅ

មន្ត្រីសុខាភិបាលអូស្រ្តាលីបានចេញការព្រមានមួយថា វីរុសកូវីដ ១៩ បំប្លែងខ្លួន “Delta” ដែលត្រូវបានរកឃើញដំបូងនៅប្រទេសឥណ្ឌា អាចឆ្លងលឿន និងខ្លាំងបំផុតប្រើពេលត្រឹមតែ ៥ ទៅ ១០ វិនាទីប៉ុណ្ណោះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីវេជ្ជបណ្ឌិត Kerry Chant ប្រធានផ្នែកសុខាភិបាលនៃរដ្ឋ New South Wales បានចង្អុលបង្ហាញថា ករណីនេះកើតឡើងនៅឯផ្សារទំនើប Westfield Bondi Junction នៅជាយក្រុងស៊ីដនី បន្ទាប់ពីមនុស្ស ២ នាក់ដើរកាត់គ្នា និងក្បែរគ្នារយៈពេលពីរបីវិនាទី ពេលកំពុងដើរទិញឥវ៉ាន់ ។

ចំណែកលោកស្រី Lara Herrero អ្នកឯកទេសខាងរោគល្អិតនៃសាកលវិទ្យាល័យ Griffith បាននិយាយថា វីរុសនេះអាចស្ថិតនៅក្នុងខ្យល់បានយូរល្មម ហើយនៅពេលមនុស្សដកដង្ហើមចូល វានឹងឆ្លងតែម្ដង ។ ផ្អែកលើព័ត៌មានដែលមាននាពេលបច្ចុប្បន្ននេះ បានចង្អុលបង្ហាញថា វីរុសបំប្លែងខ្លួនឥណ្ឌា ហាក់ដូចជាប្រភេទវីរុសដែលសាហាវ និងរាតត្បាតខ្លាំងបំផុត ។

លោកស្រីបាននិយាយថា “អ្នកចាំទេ នៅពេលរោគរាតត្បាតកូវីដ ១៩ ចាប់ផ្តើម ខ្ញុំបាននិយាយអំពីទំនាក់ទំនងជិតស្និទ្ធរយៈពេល ១៥ នាទី គឺជាក្តីបារម្ភ ប៉ុន្តែឥឡូវនេះ វាហាក់ដូចជាចំណាយពេលត្រឹមតែ ៥ ទៅ ១០  វិនាទីប៉ុណ្ណោះ ។ នេះជាការព្រួយបារម្ភ ហើយឥឡូវនេះហានិភ័យ គឺខ្ពស់ជាងឆ្នាំមុនទៅទៀត” ។

ទន្ទឹមនោះ លោកវេជ្ជបណ្ឌិត Mike Ryan នាយកមជ្ឈមណ្ឌលសង្គ្រោះបន្ទាន់របស់ WHO បាននិយាយថា វីរុសបំប្លែងខ្លួននេះ អាចមានប្រសិទ្ធភាពខ្ពស់ក្នុងការឆ្លងចូលកោសិកា ហើយយើងកំពុងត្រូវការការសិក្សាបន្ថែមទៀត ដើម្បីកំណត់ចំនួនករណីឆ្លងវីរុសនេះ ។

កាលពីពេលថ្មីៗនេះលោក Tedros Adhanom Ghebreyesus ប្រធាន WHO បានចេញការព្រមានក្នុងទិសដៅតែមួយថា វីរុសបំប្លែងខ្លួនឥណ្ឌា “Delta” គឺជាប្រភេទវីរុសបំប្លែងខ្លួនងាយឆ្លងបំផុត ។

លោកបញ្ជាក់ថា ឥឡូវនេះវាបានរីករាលដាលនៅក្នុងប្រទេសយ៉ាងហោចណាស់ចំនួន ៩៦ ជាពិសេសនៅក្នុងប្រទេសក្រីក្រដែលខ្វះខាតវ៉ាក់សាំង ហើយវានឹងរីករាលដាលកាន់តែធ្ងន់ធ្ងរឡើងថែមទៀត ប្រសិនបើមិនមានវ៉ាក់សាំងគ្រប់គ្រាន់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Newsdirectory3

ចុចអាន ៖ ពិភពលោកកំពុងភ័យខ្លាច វីរុសបំប្លែងខ្លួនឥណ្ឌា ក្រោយមិនអាចកំណត់ច្បាស់ចំនួនករណីឆ្លង ហើយធន់នឹងវ៉ាក់សាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៤ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១៨ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១៧ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១១ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម