កូវីដ-១៩
ខែកក្កដានេះ វ៉ាក់សាំងនឹងមកដល់៥លានដូសបន្ថែមទៀត
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍នាព្រឹកថ្ងៃទី០១ ខែកក្កដា នេះថា សេចក្តីត្រូវការរបស់យើង គឺវ៉ាក់សាំង ហើយយើងត្រូវចាក់យ៉ាងណាឲ្យបាន៥ ទៅ៦ លាននាក់នៅទីប្រជុំជន ដូច្នេះនៅពេលវ៉ាក់សាំង ចូលមកដល់ភ្លាម នឹងត្រូវរៀបចំចាក់ជូនប្រជាពលរដ្ឋតាមផែនការភ្លាម។
តាមសម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី០៦ ខែកក្កដា ខាងមុខ វ៉ាក់សាំងនឹងមកដល់១ លានដូស ហើយថ្ងៃទី១០ នឹងមកដល់៤ លានដូសបន្ថែមទៀត ហើយវ៉ាក់សាំងទាំងនេះ នឹងរុញទៅឲ្យក្រុមគ្រូពេទ្យចាក់ជូនប្រជាពលរដ្ឋ ដោយមិនបង្អង់យូរឡើយ។

សម្រាប់អ្នកដែលមិនបានទាន់បានចាក់វ៉ាក់សាំង ឬជឿតាមគេ ហើយមិនព្រមចាក់វ៉ាក់សាំង នោះពេលមួយដែលចង់ចាក់ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា គឺត្រូវតែដាក់ពាក្យសុំចាក់ ហើយបញ្ជាក់ពីមូលហេតុផ្សេងៗ ដូចជាជាប់ចត្តាឡីស័ក ឬកើតជំងឺកូវីដ១៩ ជាដើម។

បើតាមសម្ដេចតេជោ ហ៊ុន សែន បើអ្នកណាជឿតាមការញុះញង់របស់អ្នកដទៃត្រូវចាំរហូតដល់ឆ្នាំ២០២៣ទៅ ហើយសម្តេចនឹងអោយគោលការណ៍មួយលើបញ្ហានេះ។ សម្តេចបញ្ជាក់ថា “បើអ្នកឯងនៅទីហ្នឹង ហើយជឿតាមការញុះញង់របស់អ្នកដទៃ ចឹងសុំចាំឆ្នាំ ២០២៣ចាំចាក់ ខ្ញុំនឹងអោយគោលការណ៍ហ្នឹងមួយ ហើយជឿទៅ ចាក់វ៉ាក់សាំងចិនទៅងាប់ ជឿទៅ។ ហើយអ្វីដែលអ្នកឯងជឿគេនោះ តើមានប្រយោជន៍ដែរទេ ?”។
សម្ដេចតេជោ ហ៊ុន សែន លើកឡើងដែរថា មកដល់ពេលនេះ យើងមិនចាំបាច់ទៅចលនាអីច្រើនទេ ពីព្រោះប្រជាជនពួកគាត់ដឹងអស់ហើយ គាត់មកចាក់លើសផែនការទៀតផង៕
ដោយ ៖ កោះកែវ


-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត