កូវីដ-១៩
ខេត្តសៀមរាប រកឃើញករណីថ្មីវិជ្ជមានកូវីត១៩ ចំនួន១២៣នាក់, ស្លាប់២នាក់ និងមានជាសះស្បើយ ចំនួន ៤៧នាក់
សៀមរាប ៖ នេះជាលើកទីមួយហើយ នៅក្នុងរយៈពេល២ឆ្នាំមកនេះ ដែលខេត្តសៀមរាប ផ្ទុះរកឃើញករណីថ្មីអ្នកវិជ្ជមានកូវីដ១៩យ៉ាងច្រើន ដែលមិនធ្លាប់មានពីមុនមក។
ជាក់ស្តែងនៅយប់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ នេះបើតាមផេកហ្វេសបុករបស់លោក វេជ្ជបណ្ឌិត ក្រុស សារ៉ាតប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តសៀមរាប បានចុះផ្សាយនៅម៉ោងជាង៦ ក្នុងថ្ងៃទី០១ កក្កដា ថាថ្ងៃនេះក្រុមគ្រូពេទ្យអាវសរ របស់នៃរដ្ឋបាលខេត្តសៀមរាប រកឃើញករណីថ្មី អ្នកវិជ្ជមានកូវិដ ១៩ រហូតដល់ទៅ១២៣នាក់ស្លាប់២នាក់និងជាសះស្បើយ ៤៧នាក់បានចេញពីមន្ទីរពេទ្យ នេះជាផ្ទុះឆ្លងរាលដាលនៃជំងឺកូវីដ១៩ ដូច្នេះហើយសូមពុកម៉ែបងប្អូនអ្នកសៀមរាបទាំងអស់ ចូលរួមស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ៣កុំ៣ការពារឲ្យបានខ្ជាប់ខ្ជួនជានិច្ច ព្រោះថា យើងអាចភ្លេចកូវីដ តែកូវីដ១៩ នេះវាមិនបានភ្លេចយើងនោះទេ។
សូមបញ្ជាក់ថា មកទល់យប់ថ្ងៃទី០១ ខែកក្កដា នេះខេត្តសៀមរាប មានអ្នកវិជ្ជមានកូវីដ ១៩ ចំនួន ១២៦៨នាក់ បានព្យាបាលជាសះស្បើយ ចំនួន ៤៨៣នាក់ ស្លាប់១៣នាក់ និង ៨២១នាក់កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីកស័ក គរុកោសល្យ និងវិក្រឹតការខេត្តនិងវិទ្យាល័យដំដែក៕
ដោយ ៖ គឿនវេត
-
សន្តិសុខសង្គម១៩ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៩ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច