ជីវិតកម្សាន្ដ
អ្នកសិល្បៈចាស់-ក្មេង ១០រូបជួបទុក្ខធំក្នុងដំណាក់ កាលជំងឺកូវីដ-១៩
ភ្នំពេញ ៖ តាមការកត់សម្គាល់នៅក្នុងឆ្នាំ២០២១នេះគេសង្កេតឃើញមានតារាប្រុស-ស្រីល្បីៗចាស់ក្មេងរបស់ខ្មែរចំនួន៨រូបបានជួបទុក្ខសោកដ៏ក្រៀមក្រំនិងសោកសៅសម្រាប់ក្រុមគ្រួសារនីមួយៗដោយមិនខុសគ្នានឹងប្រជាពលរដ្ឋឯទៀតឡើយ។
ចំពោះការបាត់បង់មនុស្សជាទីស្រលាញ់ចេញពីក្រុមគ្រួសារពិតជាធ្វើឲ្យពួកគេមានការសោកស្តាយនិ ងអាឡោះអាល័យខ្លាំងបំផុត។ម្យ៉ាងការបាត់បង់នេះគឺស្របពេលដែលបញ្ហាជំងឺកូវីដ-១៩កំពុងរាត ត្បាតផងដែរ។
ទន្ទឹមគ្នានោះក៏មានតារាប្រុស-ស្រីប្រមាន៨រូបដែលជួបទុក្ខធំត្រូវបានបាត់បង់មនុស្សជាទីស្រលាញ់ពីគ្រួសារផងដែរ។តារាចាស់ក្មេងទាំងនោះរួមមាន
១,តារាចម្រៀងវ័យក្មេងកញ្ញា វី ឌីណែតនិងក្រុមគ្រួសារបានជួបទុក្ខជាទម្ងន់ដោយសារអ្នកម្ដាយជាទីស្រឡាញ់បានទទួលមរណភាពកាលពីថ្ងៃ ទី១៩ខែមីនាឆ្នាំ២០២១ក្នុងជន្មាយុ៦២ឆ្នាំដោយសារតែជំងឺកូវីដ-១៩។
២,តារាកំប្លែងកញ្ញា ស្រី ពី ន បានជួបទុក្ខធំនិងក្រៀ មក្រំកាលពីថ្ងៃទី២៣ខែ មីនាឆ្នាំ២០២១ខណ:អ្នក ម្ដាយជាទីស្រឡាញ់របស់នាងបានទទួលមរណភាពក្នុងជន្មាយុ៦២ ឆ្នាំដោយសារ ជំងឺ កូ វីដ -១៩ ។
៣,តារាសម្ដែង វ៉ាង ស្រីណូ បាន ជួប ទុក្ខ យ៉ាង ក្រៀមក្រំជាទីបំផុតព្រោះលោកឪពុកជាទីស្រឡាញ់បានទទួលមរណភាព កាលពី យប់ ថ្ងៃទី ០១ខែ មេសា ឆ្នាំ ២០២១ដោយរោគាពាធ។
៤,តារាសម្ដែងកញ្ញា គៀត សុ វណ្ណា ឡាង បានជួបទុក្ខធំដូចគ្នាខណៈ លោក ឪពុក ជាទី ស្រឡាញ់ បានទ ទួលមរណភាពកាលពីថ្ងៃទី៣០ខែមេសាឆ្នាំ២០២ ១ក្នុង ជន្មាយុ ៥០ ឆ្នាំ ។ឪពុក របស់ នាងមាន ជំងឺ កៀប សរសៃ ឆ្អឹងខ្នង។
៥,តារាចម្រៀងប្រុសលោក ឆន សុវណ្ណរាជ ក៏បានជួបទុក្ខធំក្នុងគ្រួសារដូចគ្នាខណៈអ្នកម្តាយជាទីស្រ លាញ់បានទទួលមរណភាពកាលពីថ្ងៃទី២៣ ខែឧសភាឆ្នាំ២០២១ដោយសារជំងឺលើសឈាមនិងគាំ ងបេះដូង។
៦.កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ក៏មានទុក្ខក្រៀមក្រំដោយសារជីដូនរបស់អ្នកនាង ឱក សុគន្ធកញ្ញា បានទទួលមរណភាពកាលពីថ្ងៃទី២៣ខែមិ ថុនាឆ្នាំ២០២១ដោយសារជរាពាធ៌។
៧.តារាសម្តែងអ្នកនាង ឈឹម អារីយ៉ា ថ្មីៗនេះនាងបានជួបទុក្ខផ្ទួនៗគ្នាខណ:ដែលអ្នកម្ដាយក្មេកទើបមរណភាពមិនទាន់បានប៉ុន្មានផងក៏ស្រាប់តែលោ កប្តីជាទីស្រលាញ់បានទទួលមរណភាពចោលទាំងអាល័យផងដែរ។
៨.តារាចម្រៀងវ័យក្មេងកញ្ញា យូរី និងក្រុមគ្រួសារពេលនេះបានជួបទុក្ខដ៏ក្រៀមក្រំនិងសោកសៅបំផុតខណៈអ្នកម្តាយជាទីស្រលាញ់បានទទួលមរណ ភាពទាំងអាល័យកាលពីថ្ងៃទី៣០ខែមិថុនាឆ្នាំ២០ ២១ដោយសារជំងឺទឹកនោមផ្អែមនិងលើសឈាម។
៩.តារាកំប្លែងជើងចាស់នាយ ព្រីង កាលពីថ្ងៃទី៣០ខែមិថុនាឆ្នាំ២០២១ក៏បានសរសេរនៅគណនីហ្វេសប៊ុករបស់ ខ្លួនពីមរណទុក្ខដ៏ក្រៀមក្រំព្រោះប្រពន្ធស្លាប់ដោយសារមានជំងឺរ៉ាំរ៉ៃប្រចាំកាយមិនព្យាបាលសង្គ្រោះជីវិត។
១០.តារាចម្រៀងអ្នកនាងឈួន សុវណ្ណឆ័យ កាល ពីប៉ុន្មានថ្ងៃមុននេះនៅលើគណនីហ្វេសប៊ុករបស់ នាងក៏បានផ្លាស់ប្តូររូបភាពដែលធ្លាប់ដាក់តាំងធម្ម តាប្រែមករូបភាពកាន់ទុក្ខវិញដោយនាងបញ្ជាក់ថាកាន់ទុក្ខលោកពូជាទីស្រលាញ់។
ជាការកត់សម្គាល់តាមរយ:ដំណឹងនៃមរណ:ទុក្ខដ៏ក្រៀមក្រំនេះគេឃើញមានមិត្តភក្តិសិល្បៈដែលស្និទ្ធជាមួយតារាចម្រៀងនិងសម្តែងប្រុស-ស្រីល្បីៗទាំង នោះបានសម្តែងការចូលរួមរំលែកទុក្ខដ៏សោកសៅនិងក្រៀមក្រំនេះគ្រប់ៗគ្នាផងដែរ៕
ដោយ ៖ ចាន់រ៉ា

























-
សន្តិសុខសង្គម៤ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១៣ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៤ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត