Connect with us

កូវីដ-១៩

អាជ្ញាធរ​ខេត្ត​ឧត្ដរមានជ័យ ប្រកាស​រក​ឃើញ​កូ​វីដ​-១៩ ចំនួន​៧១​ករណី ក្នុងនោះ​មាន​៦៣​ករណី​នាំចូល​ពី​ថៃ

បានផុស

នៅ

ឧ​ត្ត​រ​មានជ័យ ៖ រដ្ឋបាលខេត្ត​ឧ​ត្ត​រ​មានជ័យ មាន​កិត្តិយស​សូម​ជម្រាបជូន​សាធារណជន និង​បងប្អូន​ប្រជាពលរដ្ឋ ឲ្យ​បាន​ជ្រាបថា ខេត្តឧត្ដរមានជ័យ បាន​រកឃើញ​ករណី​វិជ្ជមាន​កូ​វីដ​-១៩​ចំនួន ៧១ ករណី បន្ថែមទៀត​។

​ដោយ​គិត​ត្រឹម​ម៉ោង​១៧និង៣០​នាទី ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០២១​នេះ ខេត្ត​ឧ​ត្ត​រ​មានជ័យ រកឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩ ចំនួន​៦៦២ ករណី ក្នុង​នោះ​ករណី​នាំចូល​ពី​ក្រៅប្រទេស​ចំនួន ៥៩០​ករណី និង​ករណី​ឆ្លង​ក្នុង​សហគមន៍ ២០​កុម្ភៈ ចំនួន ៧១ ករណី និង​បាន​ព្យាបាល​ជាសះស្បើយ​ចំនួន ១២០ នាក់ កំពុង​សម្រាក​ព្យាបាល​ចំនួន ៥៤០ នាក់ និង​ស្លាប់​ចំនួន ០២​នាក់​។

ដើម្បី​ចូលរួម​ទប់ស្កាត់​នូវ​ការចម្លង​ជំងឺ​កូ​វីដ​-១៩ ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព រដ្ឋបាលខេត្ត​ឧត្ដរមានជ័យ សូម​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​គ្រប់រូប ចងចាំ និង​ចូលរួម​អនុវត្ត​ឱ្យបាន​ខ្ជាប់​ខ្លួន​ជានិច្ច​នូវ​វិធានការ​ការពារ​ខ្លួន​សាមញ្ញៗ និង​ត្រូវ​បន្ដ​ប្រុងប្រយ័ត្ន​ផ្ទាល់ខ្លួន​ពី​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ដោយ​អនុវត្ត​ឱ្យខាងតែបាន​នូវ​វិធានការ «​បី​កុំ និង បី​ការពារ​»៕

ដោយ ៖ ចាន់ ធី​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម